. . . . . .
.
ថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤

.
អាថ៌​កំបាំង​បឹង «​ផ្កាឈូក​» នៅ​អូស្ត្រាលី​ត្រូវ​បាន​លាតត្រដាង
May 02, 2016 (04:37:13) [ 1768 ]
 
 
Lake Hillier ជា​បឹង​ចម្លែក​ក្នុង​លោក​នៅ​ប្រទេស​អូស្ត្រាលី​ដោយសារ​តែ​ទឹក​បឹង​មាន​ពណ៌​ផ្កាឈូក​ខុស​ប្លែក​ពី​ទឹក​បឹង​ដទៃ​ផ្សេង​ទៀត ហើយ​វា​បាន​ក្លាយជា​កន្លែង​ទាក់ទាញ​អ្នកទេសចរ​ទៅ​កម្សាន្ត​ច្រើន​ឆ្នាំ​មក​ហើយ ព្រោះតែ​បាតុភូត​ចម្លែក​របស់​ទឹក​បឹង ហើយ​អ្នក​វិទ្យាសាស្ត្រ​ក៏​មាន​ច​ម្ង​ល់​មិន​ចេះ​ចប់ ។ ដោយឡែក​ក្រុម​អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​បាន​បកស្រាយ​ពី​បាតុភូត​ដែល​ធ្វើ​ឱ្យ​ទឹក​បឹង​ប្រែជា​ពណ៌​ផ្កាឈូក​នោះ បន្ទាប់​ពី​ប្រមូល​យក​គំរូ​ដើម​នៃ​សារាយ Archaea ជា​ពពួក​អតិសុខុមប្រាណ​ស្រ​ដៀង​ទៅ​នឹង​បាក់តេរី​។

អ្នកវិភាគ​ហ្ស៊ែ​ន​បាន​បង្ហាញ​ថា មាន​មីក្រុប​ដែល​រស់នៅ​ក្នុង​លក្ខខណ្ឌ​សីតុណ្ហភាព​ខ្លាំង ទឹក​អាស៊ីត ឬ​អាល់​កា​ឡាំង ដែល​សារពាង្គកាយ​ទាំងនេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាននៅ​ក្នុង​បរិស្ថាន​មិនធម្មតា​ដូច​ជា​ក្នុង​ទឹក​បឹង​សម្បូរ​អំបិល​។ ការ​ស៊ើប​សិក្សា​ថ្មី​នេះ​ក្រុម​អ្នក​ស្រាវជ្រាវ​អះអាង​ថា វត្តមាន​នៃ​អតិសុខុមប្រាណ និង​មីក្រុប​ដែល​រស់នៅ​ក្នុង​លក្ខខណ្ឌ​សីតុណ្ហភាព​ខ្លាំង​បាន​ចូលរួម​ចំណែក​ឱ្យ​ទឹក​បឹង Lake Hillier ប្រែជា​ពណ៌​ផ្កាឈូក ពោល​គឺ​មាន​ពណ៌​ខុស​ប្លែក​ពី​បឹង​ផ្សេង​ទៀត ។ ក្នុង​ចំណោម​មីក្រុប​ទាំងនេះ​បាន​ប្រមូលផ្តុំ​គ្នា​ក្នុង​បឹង Lake Hiller​។ យ៉ាងណាមិញ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ប្រទះ​ឃើញ​សារាយ​មួយ​ប្រភេទ​ឈ្មោះ Dunaliella Salina ដែល​បាន​ផលិត​ជាតិ​ពណ៌ Carotenoids យ៉ាងច្រើន និង​ជួយ​ឱ្យ​ទឹក​បឹង​ស្រូប​ពន្លឺព្រះអាទិត្យ ។ សមាស​សារធាតុ​ទាំងនេះ​ផ្តល់​ឱ្យ​សា​រ៉ា​យ​នូវ​ពណ៌​ផ្កាឈូក ។

ក្រុម​អ្នក​វិទ្យាសាស្ត្រ និង​ការ​រក​ឃើញ XMP បាន​ប្រទះ​ឃើញ​ពី​មីក្រុប​ពណ៌​ក្រហម​មួយ​ចំនួន​រួម​បញ្ចូល​ទាំង​ប្រភេទ​សារាយ​ជា​ច្រើន​ប្រភេទ​ជាមួយ​យ​នឹង​បាក់តេរី​ហៅ​ថា Salinibacter Ruber និង​បាក់តេរី​ក្រអូប​ឈ្មោះ​Dechloromonas ។

ក្រៅពី​បឹង​ផ្កាឈូក Lake Hillier នៅ​ប្រទេស​អូស្ត្រាលី​ក៏​មាន​បឹង​ផ្កាឈូក​នៅ​ប្រទេស​កា​ណា​ដា សេ​ណេ​ហ្គា​ល់ អេ​ស្ប៉ា​ញ និង​ប្រទេស​អា​ស៊ែ​របៃ​ហ្ស៊​ង់​ផង​ដែរ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 8 នាក់
  Flag Counter
Flag Counter