. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
អាជ្ញាធរ​ខេត្ត​ថា ​ពិបាក​ទប់ស្កាត់​ បញ្ហា​ឡើងថ្លៃ​សេវា ​ក្នុង​រដូវ​បុណ្យ​ទាន
April 16, 2016 (11:12:02) [ 1512 ]
 
 
ខេត្ត​ព្រះ​សីហ​នុ ៖ បញ្ហា​ឡើងថ្លៃ​សេវា និង​តម្លៃ​ទំនិញ​នានា​នៅ​រដូវ​បុណ្យ​ទាន វា​មិនមែន​ជា​រឿង​ប្លែក​នោះ​ទេ​សម្រាប់​ប្រទេស​កម្ពុជា ជា​ពិសេស នៅ​តាម​តំបន់​ទេសចរណ៍​នានា គ្រាន់តែ​កន្លែង​ខ្លះ​ឡើងថ្លៃ​អាច​ទទួលយក​បាន ហើយ​កន្លែង ខ្លះ​ទៀត​ឡើងថ្លៃ​រហូត​ដល់​អតិថិជន​មិន​អាច​ទទួលយក​បាន ។ រឿង​នេះ​ដែរ ប្រជាពលរដ្ឋ​ខ្មែរ​តែងតែ​ត្អូញត្អែរ​ព្រោះ​វា​ជា​រឿង​ដដែល​ៗ ហើយ​សុំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ក៏​ដូច​ជា​រាជរដ្ឋាភិបាល​ជួយ​រក​ដំណោះស្រាយ និង​កំណត់​តម្លៃ​ណាមួយ​ដើម្បី​កុំឱ្យ​ឈ្មួញ ឬ​អាជីវករ​ចេះ​តែ​ធ្វើ​អី​ស្រេច​តែ​ចិត្ត ។

សម្រាប់​ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​ខេត្ត​មាន​តំបន់​ទេសចរណ៍​ឆ្នេរសមុទ្រ​ច្រើន​ជាងគេ ហើយ​នៅ​រដូវ​បុណ្យ​ទាន​ម្ដង​ៗ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​តែងតែ​សម្រុក​ទៅ​លេង​នៅ​ខេត្ត​នោះ ។ បុ​៉​ន្តែ​អ្វី​ដែល​ភ្ញៀវ​ទេសចរ​ជួប​ការ​លំបាក គឺ​រៀង​រាល់ពេល​មានបុណ្យ​ទាន​ម្តង​ៗ តម្លៃ​សេវា ដូច​ជា​ផ្ទះសំណាក់ សណ្ឋាគារ និង​តម្លៃ​ទំនិញ​នានា​តែងតែ​ឡើងថ្លៃ ។

ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន លោក យន្ដ មីន អភិបាលខេត្ត បាន​មាន​ប្រសាសន៍​ថា ៖ « ពាក់ព័ន្ធ​នឹង​ការ​ឡើងថ្លៃ​សេវា​និង​ទំនិញ​នេះ គឺ​មានការ​យកចិត្តទុកដាក់​ណាស់ និង​មានការ​ចេញ​ជា​លិខិត​អន្តរាគមន៍​ទៅ​ដល់​អាជីវករ កុំឱ្យ​មានការ​ឡើងថ្លៃ​ដល់​ភ្ញៀវ​ដែល​មក​លេង​នៅ​ខេត្ត​ព្រះ​សីហ​នុ ហើយ​ក៏​មានការ​កោះ​ប្រជុំ​អាជីវករ និង​ម្ចាស់ផ្ទះ​សំណាក់​ផង​ដែរ តែ​នៅ​កើត​មាន » ។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ « រៀង​រាល់ពេល​បុណ្យ​ទាន​ម្តង​ៗ យើង​បាន​ហាមប្រាម​បងប្អូន​អាជីវករ​កុំឱ្យ​ឡើងថ្លៃ​ហួសហេតុ​ពេក គឺ​ធ្វើ​យ៉ាងណា ឱ្យ​បងប្អូន​យើង​ដែល​មក​កម្សាន្ត​អាច​ទទួលយក​បាន ហើយ​កន្លង​មក​ក៏​មាន​អ្នក​ទូរស័ព្ទ​មក​ខ្ញុំ​ផ្ទាល់ និង​សួរ​ថា ហេតុ​អី​ក៏​ឡើងថ្លៃ​ហួសហេតុ​ពេក​ចំពោះ​ថ្លៃ​សេវា និង​ទំនិញ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។ ប៉ុន្តែ​រឿង​នេះ នៅ​តែ​ជា​បញ្ហា​ពិបាក ដោយសារ​តែ​ការ​ផ្គត់ផ្គង់ និង​តម្រូវការ​វា​មិន​ស្មើគ្នា គឺ​តម្រូវការ​ខ្លាំង តែ​ការ​ផ្គត់ផ្គង់​តិច អុ​ី​ចឹ​ង​ហើយ​ជា​ហេតុ​ធ្វើ​ឱ្យ​អាជីវករ​ត្រូវ​បង្ខំចិត្ត​ឡើងថ្លៃ ។ ត្រង់​កន្លែង​នេះ យើង​ពិបាក​គ្រប់គ្រង​មែនទែន បើសិនជា​ថ្ងៃ​ខ្លះ​បន្ទប់​ទំនេរ ម្ចាស់ផ្ទះ​សំណាក់ និង​សណ្ឋាគារ ឡើងថ្លៃ​មិន​រួច​ទេ ។ ពេល​ខ្លះ​យើង​បាន​ចាត់​ឱ្យ​ក្រុមការងារ​ឱ្យ​ចុះ​ទៅ​ដល់​កន្លែង និង​សួរនាំ បន្ទាប់​ពី​ស្ដាប់​ហេតុផល​រួច​ហើយ យើង​ក៏​ពិបាក​បង្ខំ​ឱ្យ​អាជីវករ​ទាំងនោះ​ចុះថ្លៃ​ដែរ » ។

លោក​ក៏​បាន​លើក​ឡើង​ពី​សម្តី​របស់​អាជីវករ​ខ្លះ ពាក់ព័ន្ធ​នឹង​ការ​ដំឡើង​ថ្លៃ​នៅ​ពេល​បុណ្យ​ទាន​ថា ៖ « បន្ទប់​ផ្ទះសំណាក់ ឬ​សណ្ឋាគារ​តម្រូវការ​ឱ្យ​គេង​គ្នា​២​នាក់ តែ​អ្នក​ជួល​មិន​បាន​គេង​គ្នា​២​នាក់​ទេ គឺ​ឡើង​ដល់​៤​នាក់ ឬ​៦​នាក់​ឯណោះ ដែល​ធ្វើ​ឱ្យ​ម្ចាស់ផ្ទះ​សំណាក់ ឬ​សណ្ឋាគារ​នោះ​ត្រូវ​ឡើងថ្លៃ​ទៅ​តាម​ហ្នឹង​ដែរ » ។

ដោយឡែក សម្រាប់​ចំណីអាហារ ឬ​ទំនិញ​ដែល​ឡើងថ្លៃ​នៅ​ពេល​បុណ្យ​ទាន​ដែរ​នោះ លោក​អភិបាលខេត្ត បាន​បកស្រាយ​ជា​ឧទាហរណ៍​ថា ៖ « នៅ​ពេល​បុណ្យ​ទាន​ចូល​ឆ្នាំ ឬ​បុណ្យ​ភ្ជុំ មនុស្ស​ម្នា​ត្រូវ​ឈប់​សម្រាក​ជួបជុំ​គ្រួសារ ។ ជាក់ស្ដែង អ្នកនេសាទ​ផ្ទាល់ ដែល​តម្រូវការ​គ្រឿង​សមុទ្រ ពេល​បងប្អូន​មក​លេង​សមុទ្រ​ត្រូវការ​នោះ​វា​ឡើង​ខ្ពស់ តែ​ការ​នេសាទ​នៅ​អំឡុង​ពេល​នោះ​ធ្លាក់​ចុះ ដូចនេះ អ្នក​ដែល​គ្នា​មិន​បាន​ឈប់​សម្រាក​ជួបជុំ​គ្រួសារ ត្រូវ​តែ​ដំឡើង​ថ្លៃ ហើយ​អាជីវករ​ក៏​ឡើងថ្លៃ​ត​ៗ​គ្នា​ទៀត » ។

លោក​អភិបាលខេត្ត​បន្ថែម​ថា ៖ « ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ ក៏​សូម​ឱ្យ​បងប្អូន​ដែល​មក​កម្សាន្ត​នៅ​តំបន់ឆ្នេរ មានការ​យោគយល់​ដល់​គ្នា​ដែល​មិន​បាន​ឈប់​សម្រាក​នៅ​ពេល​បុណ្យ​ទាន​ផង ។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ ក៏​យើង​មិន​អនុញ្ញាត​ឱ្យ​ឡើងថ្លៃ​ហួសហេតុ​ពេក​ដែរ គឺ​ត្រូវ​គិតគូរ​ពី​កេរ្តិ៍ឈ្មោះ និង​ធ្វើ​ឱ្យ​ភ្ញៀវ​ពេញចិត្ត ។ ទោះជា​យ៉ាងណា នៅ​ក្នុង​ទីផ្សារសេរី យើង​ក៏​ពិបាក​នឹង​ទប់ស្កាត់ ឬ​កំណត់​តម្លៃ​ឱ្យ​លក់​ប៉ុន​នេះ ប៉ុន​នោះ​ដែរ បើ​គាត់​លក់​ថ្លៃ​ហួសហេតុ​ពេក ក៏​គ្មាន​អ្នកទិញ ហើយ​អាជីវកម្ម​របស់​គាត់​ក៏​មិន​រីក​ចម្រើន​ដែរ » ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 19 នាក់
  Flag Counter
Flag Counter