កែវ ច័ន្ទសម្ផស្ស ចង់បង្ហាញតែជីវិតសិល្បៈ តែជីវិតឯកជន មិនចង់បង្ហាញទេ
|
June 21, 2013 (05:17:18)
|
[ 637 ] |
|
|
|
|
អ្នកនាង កែវ ច័ន្ទសម្ផស្ស ដែលបានរៀបការ ជាមួយបុរសពោះម៉ាយ ជាថៅកែចម្ការកៅស៊ូ នៅខេត្តបន្ទាយមានជ័យ ជាច្រើនខែមកហើយនោះ នៅតែមិនព្រមបង្ហាញមុខស្វាមី ឱ្យសាធារណជនបានស្គាល់ទេ ។ តារាចម្រៀងរូបនេះ នៅតែប្រកាន់ជំហរ មិនបង្ហាញមុខស្វាមីដដែល ដោយសំអាងថា ជាជីវិតផ្ទាល់ខ្លួន ហើយនាងបានបង្ហាញ តែគម្រោងអាជីពសិល្បៈប៉ុណ្ណោះ ។ ពេលនេះនាង កំពុងត្រៀមចេញទៅសម្តែង នៅប្រទេសកាណាដា ។
កែវ ច័ន្ទសម្ផស្ស ទោះជាមានស្វាមីមែន តែអ្នកមិនដឹងស្មានតែនៅលីវ ព្រោះមង្គលការនាង ធ្វើឡើងនៅជាយដែនឯណោះ ។ តារាចម្រៀងបែបមនោសញ្ចេតនា ដែលមានសំឡេងធ្ងន់ល្អ ហើយមានមុខច្រៀង ប្រចាំក្រុមតន្ត្រីរាជវាំង និងពិធីបែបធំដុំ កែវ ច័ន្ទសម្ផស្ស នៅតែធ្វើឱ្យគេងឿងឆ្ងល់ សូម្បីតែអ្នកសិល្បៈ ក៏យល់បែបនេះដែរថា ហេតុអ្វីនាងរៀបការមិនប្រាប់គេឱ្យដឹង ។ មានការលើកឡើងថា ដោយសារតែសម្ផស្សយល់ថា បើបង្ហាញមុខស្វាមីខ្លាចប៉ះពាល់ដល់អាជីពសិល្បៈ និងមុខរបររកស៊ី ព្រោះតារាស្រីមួយចំនួនយល់ថា បើមានស្វាមី មានអ្នកគ្រងបេះដូងច្បាស់ជាអាជីពសិល្បៈមិនដូចជាកាលពីនៅលីវទេ ។ អីចឹងហើយបានជា សម្ផស្ស សុខចិត្តជ្រើសរើសយកផ្លូវ លាក់ស្វាមីមិនឱ្យគេស្គាល់ សូម្បីតែកាលពីប៉ុន្មានខែមុន នាងបណ្តើរស្វាមីចូលហាងមួយ ហើយអ្នកសារព័ត៌មាន ប្រទះឃើញសុំថតរូបនាង និងប្តី តែនាងទទូចសុំ មិនឱ្យបញ្ចេញរូបថតនោះឡើយ ។ ទោះជាយ៉ាងណាក្តី មហាជននៅរង់ចាំ និងសង្ឃឹមថា វេលាណាមួយនាងនឹងបើកចិត្ត លាតត្រដាងរឿងមួយនេះ ជូនសាធារណជនឱ្យស្រឡះ សមជាតារារបស់មហាជន ដែលទទួលស្គាល់ពីទេពកោសល្យ របស់នាងមិនខាន ។
កែវ ច័ន្ទសម្ផស្ស និយាយកាលពីពេលថ្មីៗនេះថា «រាល់ថ្ងៃខ្ញុំឡើងចុះបន្ទាយមានជ័យ និងភ្នំពេញ ទៅមកៗជាប្រចាំ និងមានពេលខ្លះនៅភ្នំពេញផង ខេត្តផង បើមានការងារសិល្បៈច្រើនជាប់ៗគ្នា នាងខ្ញុំមិនទៅបន្ទាយមានជ័យទេ ព្រោះមានផ្ទះនៅភ្នំពេញស្នាក់នៅដែរ ។ ជីវិតផ្ទាល់ខ្លួនរបស់នាងខ្ញុំ គឺមិនទាន់ចង់បើកកកាយច្រើនទេ ព្រោះយល់ថាបុគ្គលណាក៏មានរឿងខ្លះលាក់ដែរ មិនអាចប្រាប់អ្នកណាបានតាមចិត្តឡើយ ។ ម៉្យាងរឿងស្វាមីនោះនាងខ្ញុំមិនលាក់ថាមិនទាន់រៀបការទេ ពោលមុននឹងរៀបការ គឺប្រាប់បងប្អូនជាមុនហើយថា នាងខ្ញុំរៀបការគ្រាន់តែធ្វើនៅឆ្ងាយ បើនៅក្រុងវិញច្បាស់ជា មិនផុតពីដៃអ្នកកាសែតឡើយ» ។
អតីតតារាចម្រៀង ដែលធ្លាប់រងព័ត៌មាន ស្នេហាជាមួយលោក គង់ សុទ្ធារិទ្ធិ កាលពីមិនទាន់រៀបការរូបនេះ បញ្ជាក់ថា ឥឡូវនេះនាងកំពុងតែ ជាប់រវល់ច្រើន ក្នុងអាជីពសិល្បៈ ព្រោះក្រៅពីច្រៀង នាងបានចាប់យកអាជីព ជាពិធីការិនីមួយទៀត នៅស្ថានីយទូរទស្សន៍ខ្មែរ ប៉ុស្តិ៍លេខ៩ គឺកម្មវិធី «K4ខារ៉ាអូខេ» ដែលចាប់ដៃគូជាមួយ លោក អ៊ុក ណារីម ។ ក្រៅពីនេះ នៅពេលឆាប់ៗនេះ នាងគ្រោងចេញទៅ ប្រទេសកាណាដា រយៈពេល១ខែកន្លះ ដោយមិនហ៊ានទៅច្រើនខែទេ ខ្លាចប៉ះពាល់ដល់ការងារក្នុងស្រុក ព្រោះនៅចុងឆ្នាំនាងមានការងារច្រើនបន្តទៀត ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|