កែវ ផល្លីកា ឪពុកហាមផ្ដាច់ មិនឱ្យថតកុនមានឈុត កៀកកើយស្នេហា
|
June 12, 2013 (12:14:08)
|
[ 663 ] |
|
|
|
|
កញ្ញាកែវ ផល្លីកា ដែលក្ដាប់តំណែង ជាពិធីការិនីដល់ទៅ ៥ ក្នុងដៃនាពេលតែមួយ ប្រចាំទូរទស្សន៍ ប៉ុស្ដិ៍លេខ៣ ត្រូវឪពុកហាមដាច់ខាត មិនឱ្យថតភាពយន្ដណា ដែលមានឈុត ឱបរឹតស្និទ្ធស្នាលឡើយ ។ ម៉្លោះហើយ ទើបមហាជនលើកឡើងថា ខណៈដែលផល្លីកា ឡើងកូដក្នុងតំណែង ជាពិធីការិនីប្រហែលជា មិនអាចងាកមកធ្វើជា តារាសម្ដែងបានទេ បើឪពុកនាងមានលក្ខខណ្ឌ តឹងរ៉ឹងបែបនេះ ហើយអ្នកដែលស្រមៃថា អាចនៅជិតកាយ ដ៏ស្រស់របស់នាង ក៏ប្រហែលជាមិនអាច ក្លាយជាការពិតដែរ ។
ឆ្លើយឆ្លងជាមួយផល្លីកា ក្នុងជំនួបកាលពីពេលថ្មីៗនេះ កែវ ផល្លីកា ឱ្យដឹងថាតាំងពីចូលឆ្នាំថ្មីមក នាងទទួលបានការងារថ្មីៗជាច្រើន ស្ទើរតែរើខ្លួនលែងរួច ទាំងការងារដើរបង្ហាញម៉ូដ ពិធីការិនី និងថតស្ប៉តពាណិជ្ជកម្ម ឱ្យបណ្ដាក្រុមហ៊ុននានា ។ ដូច្នេះហើយនាងយល់ថា ឆ្នាំនេះមានយីអ៊ុនគ្រាន់បើ បូករួមនឹងការងារឡើងច្រៀងតាមស្ថានីយទូរទស្សន៍ក៏មានឱកាសញឹកញាប់ ហើយសុទ្ធតែកន្លែងធំៗមានអ្នកគាំទ្រច្រើន ។ ខណៈទីផ្សារការងារសិល្បៈរបស់នាងមានភាពស្ទុះឡើង ផល្លីកានៅតែពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីកុំឱ្យធ្លាក់ចុះវិញ ព្រោះនាងចាត់ទុកថាអ្នកសិល្បៈមិនមែនចេះតែអាចឡើងកូដបានស្រួលៗទេ ។ នាងយល់ថា ជាសំណាងហើយដែលនាងអាចធ្វើឱ្យគេចាប់អារម្មណ៍ពេលដែលនាងប្រឡូកទើបតែបានប៉ុន្មានឆ្នាំប៉ុណ្ណោះ ។
អតីតហ្វ្រេស៊ីហ្គើលធ្លាក់ពីការប្រកួតជុំផ្ដាច់ព្រ័ត្រកាលពីឆ្នាំ២០០៧រូបនេះលើកឡើងថា ឥឡូវនាងកំពុងតែវក់វីជាមួយការងារពិធីការិនីច្រើនសន្ធឹក ក្រោយពីមិត្ដភក្ដិរបស់នាងជាច្រើនងាកទៅនៅទូរទស្សន៍ MYTV គឺនាងរ៉ាប់រងច្រើន តែនាងមិនធុញទ្រាន់ទេ ព្រោះនោះជាការងារដែលនាងពេញចិត្ដ និងមិនលំបាកដូចកាលពីទើបតែធ្វើដំបូងឡើយ ។
ជុំវិញរឿងឪពុកហាមមិនឱ្យថតរឿងណាមានឈុតឱបរឹតជាមួយតួប្រុសនោះ កែវ ផល្លីកា ទទួលស្គាល់ថា «នោះជារឿងដែលនាងខ្ញុំពិបាកក្នុងការទទួលសំណើថតភាពយន្ដ ព្រោះខ្សែភាពយន្ដមានឈុតឆាកច្រើនណាស់ ហើយចៀសមិនផុតទេឈុតស្នេហាឱបថើប ។ ប៉ុន្ដែប៉ារបស់នាងខ្ញុំមិនទទួលជាដាច់ខាត បើទោះជាមានតម្លៃសម្ដែងថ្លៃក៏មិនទទួលដែរ ត្រឹមតែការងារដើរបង្ហាញម៉ូដ ច្រៀងតាមទូរទស្សន៍ គឺល្មមគ្រប់គ្រាន់សម្រាប់ខ្ញុំហើយ ។ អ៊ីចឹងហើយទើបមួយរយៈនេះ គេទាក់ទងច្រើនរឿងថតកុន តែនាងខ្ញុំស្ទាក់ស្ទើរណាស់ ព្រោះតែមិនចង់ឱ្យខុសពាក្យប៉ា ។
ទទួលបានការងារមកដល់ពេលនេះមិនមែនជារឿងងាយស្រួលទេ តាមតែប៉ារបស់ខ្ញុំគាត់មិនឱ្យប្រឡូកទេ តែម៉ាក់ចូលចិត្ដសិល្បៈជួយជំរុញ កុំអីប្រហែលជានាងខ្ញុំគ្មានមុខមាត់មកដល់ពេលនេះឡើយ»។ ថ្វីបើមិនរកការចាប់អារម្មណ៍ពីទស្សនិកជន តាមរយៈការសម្ដែងក្នុងខ្សែភាពយន្ដ តែផល្លីកា កាន់តំណែងពិធីការិនីច្រើនកម្មវិធីគឺវាសមល្មមហើយសម្រាប់នាង ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|