ការ៉ូលីណា ព្រីដ គ្រងមកុដបវរកញ្ញា ប៉ាណាម៉ា ឆ្នាំ ២០១៣
|
May 04, 2013 (08:42:34)
|
[ 643 ] |
|
|
|
|
បន្ទាប់ពីប្រកួតប្រជែងយ៉ាងស្វិតស្វាញជាច្រើនដំណាក់កាល បវរកញ្ញាប្រចាំឆ្នាំ២០១៣ របស់ប្រទេសប៉ាណាម៉ា បានរកឃើញហើយ គឺកញ្ញាការ៉ូលីណា ព្រីដមកពីខេត្ត Veraguas ភាគខាងលិចប្រទេស ។ បវរកញ្ញាកម្ពស់១,៨៣ម៉ែត្ររូបនេះ បានផ្តួលបេក្ខនារីចំនួន១៣រូបផ្សេងទៀត ក្នុងវគ្គផ្តាច់ព្រ័ត្រ ខណៈពេលនាង Melanie Ruiz វ័យ១៩ឆ្នាំ ទទួលបានចំណាត់ថ្នាក់លេខ២ ចំណែកឯ Janitzel Perez វ័យ២២ឆ្នាំ ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ៣ ។
ការប្រឡងជ្រើសរើសបវរកញ្ញាលើកទី៤៦ បានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និសីទ Atlara កាលពីថ្ងៃទី៣០ មេសា ឆ្នាំ២០១៣ ។បន្ទាប់ពីបានគ្រងមកុដបវរកញ្ញាឆ្នាំ២០១៣ ការ៉ូលីណា បានបង្ហាញក្តីរំភើបយ៉ាងខ្លាំងដោយនិយាយថា «ខ្ញុំមិននឹកស្មានថា ខ្ញុំមានឱកាសបានពាក់មកុដបវរកញ្ញាប៉ាណាម៉ាឆ្នាំ២០១៣នេះទេ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកគាំទ្រ ជាពិសេសគណៈកម្មការវិនិច្ឆ័យទាំងអស់ដែលបានផ្តល់ពិន្ទុយ៉ាងសុក្រឹត» ។
បន្ទាប់ពីទទួលបានមកុដបវរកញ្ញា ការ៉ូលីណា វ័យ២២ឆ្នាំ នឹងតំណាងឱ្យបវរកញ្ញាប្រទេសបា៉ណាម៉ា ទៅចូលរួមប្រកួតបវរកញ្ញាចក្កវាឡ ឆ្នាំ២០១៣ និងទៅចូលរួមប្រឡងបវរកញ្ញាពិភពលោកឆ្នាំ២០១៣ ដែលនឹងប្រារព្ធធ្វើឡើងនៅទីក្រុងហ្សាការតាប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៣ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|