នាង Lynn Xiong ចេញទៅលំហែកាយនៅកូរ៉េ ទាំងទឹកភ្នែកក្រោយពីបែក ពីមិត្តប្រុស
|
April 24, 2013 (06:58:38)
|
[ 697 ] |
|
|
|
|
នាង Lynn Xiong តាមសេចក្តីរាយការណ៍ បានទៅកូរ៉េតែម្នាក់ឯងដើម្បីឲ្យស្បើយអារម្មណ៍ពីការបែកគ្នាថ្មីៗនេះជាមួយមិត្តប្រុសយូរឆ្នាំគឺលោក Aaron Kwok ។
បន្ទាប់ពីមានការសន្និដ្ឋានថ្មីៗនេះអំពីការបញ្ចប់ទំនាក់ទំនងរយៈពេល ៧ ឆ្នាំរបស់គូស្នេហ៍មួយនេះមក នាង Lynn ទីបំផុតបានសារភាពកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ពួកគេទាំងពីរបានចែកផ្លូវគ្នាហើយ ។ ដោយមើលទៅស្លេកស្លាំង និង មានទឹកភ្នែករលីងរលោង តារាម៉ូដែល និង ជាតារាភាពយន្តហុងកុងរូបនេះ បានញញឹមទាំងបង្ខំ រួចទទូចថានាងមិនអីនោះទេ ។
ខណៈពេលដែលមានពាក្យចចាមអារ៉ាមថា អ្នកទាំងពីរបានចែកផ្លូវគ្នាដោយសារតែនាង Lynn បង្ខំឲ្យលោក Aaron ឆាប់រៀបការនោះ តារាស្រីស្រស់ស្អាតវ័យ ៣២ ឆ្នាំរូបសង្កត់ធ្ងន់ថា នាងមិនដែលបង្ខំឲ្យគាត់ធ្វើអ្វីដែលគាត់មិនពេញចិត្តនោះទេ ។ ឆ្លើយតបទៅនឹងរបាយការណ៍មុនៗរបស់ភាគីទីបី គឺនាង Christine Kuo ដែលអះអាងទាំងទឹកភ្នែកថា នាងគឺជាមនុស្សស្លូតត្រង់នោះ នាង Lynn បានសួរថា "តើនរណាដែលគួរជាអ្នកត្រូវយំ?" ។
ដោយរងសម្ពាធពីការបែកបាក់គ្នា នាងលីនបានទៅកូរ៉េសម្រាប់វិស្សមកាលរយៈពេលខ្លីមួយ ។ តារាម៉ូដែលរូបនេះត្រូវគេប្រទះឃើញឆ្ពោះចេញតាមច្រកទ្វារចេញដំណើរភ្លាមតែម្តង នៅពេលដែលនាងបានមកដល់អាកាសយានដ្ឋានហុងកុងតែម្នាក់ឯងនៅរសៀលថ្ងៃសុក្រ ។
ទន្ទឹមនេះដែរ អតីតមិត្តប្រុសរបស់នាងហាក់ដូចជារីករាយនឹងភាពនៅលីវរបស់ខ្លួន ខណៈដែលតាមសេចក្តី រាយ ការណ៍លោកបានចេញទៅទីក្រុងប៉េកាំង និង ថែមទាំងមានគម្រោងធ្វើពិធី "ជប់លៀងភាពនៅលីវ" និង សកម្មភាពលំហែកំសាន្តជាច្រើនទៀតនៅទីនោះ ។
ថ្លែងទាក់ទិននឹងការចែកផ្លូវគ្នានេះ លោក Aaron ជាថ្មីម្តងទៀតបានចេញមុខការពារនាង Christine និង បានទទូចថា គ្មានភាគីទីបីចូលរួមពាក់ព័ន្ធនោះឡើយ ។ លោក Aaron បាននិយាយនៅអាកាសយានដ្ឋានក្រោយពីនាង Lynn ចាកចេញទៅកូរ៉េបន្តិចថា "នេះគឺជាបញ្ហាតែរវាងខ្ញុំ និង នាង Lynn ប៉ុណ្ណោះ" ។ នៅពេលសួរថាតើលោកនៅតែជាមិត្តជាមួយនឹង Lynn តារាភាពយន្តវ័យ ៤៧ ឆ្នាំរូបនេះបានឆ្លើយយ៉ាងសាមញ្ញថា "ពិតណាស់ យើងនៅតែជាមិត្តល្អដដែល" ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|