ប្រិយមិត្ត នឹងបានជួប James & Bella ដោយផ្ទាល់ និងក្នុងខ្សែភាពយន្តថ្មី របស់ពួកគេ ក្នុងពេលតែមួយ
|
October 10, 2016 (12:44:59)
|
[ 2630 ] |
|
|
|
|
ភ្នំពេញ: ក្នុងពេលតែមួយ ទូរទស្សនិកជន នឹងបានជួបជាមួយនឹងកំពូលតារាសម្តែង James Jirayu និង Bella Ranee ដោយផ្ទាល់នៅផ្សារទំនើបអ៊ីអន និងនៅក្នុងរឿងភាគថ្មី របស់ពួកគេ ដែលប្រកបដោយ គុណភាពរូបភាព Full HD ភ្លឺច្បាស់ បូកផ្សំនូវបច្ចេកទេស បញ្ចូលសំឡេង យ៉ាងទំនើប នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន តែមួយគត់។
James & Bella នឹងធ្វើដំណើរ មកកាន់ទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា ជួបជាមួយប្រិយមិត្តរបស់ខ្លួន ក្នុងកម្មវិធី ដែលរៀបចំ ដោយស្ថានីយទូរទស្សន៍ ភីអិនអិន មានឈ្មោះថា «វេទិកាតារាថៃប្រចាំPNN ២០១៦» នៅថ្ងៃអាទិត្យ ទី៩ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ។
ជាមួយគ្នានោះដែរ រឿងភាគដ៏ថ្មីសន្លាង របស់អ្នកទាំងពីរ «ភរិយាបណ្តូលចិត្ត» ដែលជារឿងភាគថៃ ដ៏ល្បីប្រចាំឆ្នាំ២០១៦ ក៏នឹងត្រៀមចាក់បញ្ចាំង នៅថ្ងៃនោះផងដែរ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន។
កញ្ញា ទូច បុប្ផា ប្រធានផ្នែកកម្មវិធីផ្សាយ របស់ភីអិនអិន បានឲ្យដឹងថា៖ «ដោយយើងពិនិត្យឃើញថា លោក James គឺជាតារាលំដាប់ ជួរមុខប្រចាំប្រទេសថៃ ថែមទាំងជាដៃគូ សម្តែងដ៏សក្តិសមបំផុត ជាមួយកញ្ញា Bella ទើបភីអិនអិន អញ្ជើញតារាទាំងពីរ មកជួបប្រិយមិត្តកម្ពុជា ដែលគាំទ្រការសម្តែងរបស់ពួកគាត់»។
ប្រធានផ្នែកកម្មវិធីផ្សាយរូបនេះ បានបន្ថែមផងដែរថា៖ «ស្របពេលនេះដែរ យើងក៏នឹងចាក់បញ្ចាំង រឿងភរិយាបណ្តូលចិត្ត ដែលមានតារាទាំងពីរ សម្តែងរួមគ្នា ដោយខ្លឹមសារនៃ រឿងភរិយាបណ្តូលចិត្ត គឺមានលក្ខណៈ យ៉ាងពិសេស ដោយបង្កប់នូវពាក្យដំបូន្មានល្អៗ ពីម្តាយទៅកាន់កូនប្រុស ដើម្បីជាគំនិត ពិចារណាមួយ ក្នុងការជ្រើសរើសមនុស្សស្រី មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មកធ្វើជាភរិយា ព្រមទាំងបង្ហាញ ឲ្យមនុស្សស្រីគ្រប់រូប ត្រូវចេះប្រើទឹកចិត្ត ស្មោះសរ និងភាពអំណត់អត់ធ្មត់ ដើម្បីជាភរិយាល្អ និងនាំនូវសុភមង្គល ដល់ក្រុមគ្រួសារ ភីអិនអិន សង្ឃឹមថា ទស្សនិកជន នឹងបានរីករាយកំសាន្ត ជាមួយខ្សែភាពយន្តដ៏ល្អនេះ»។
«ភរិយាបណ្តូលចិត្ត» នឹងចាក់ផ្សាយ នៅរៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃអាទិត្យ វេលាម៉ោង ៩ យប់ ចាប់ពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ តទៅ បន្ទាប់ពីរឿង ផ្កាកំភ្លឹងស៊ីជម្ពូ។ «ភរិយាបណ្តូលចិត្ត» ជារឿងភាគស្នេហា រវាងប្រុសស្រីមួយគូ ដែលសម្រេចចិត្តរៀបការ ជាមួយគ្នាដោយ មិនមានមនោសញ្ចេតនា នឹងគ្នាឡើយ តែពួកគេធ្វើដោយសារតែ ជាការសន្យា រវាងចាស់ៗ ទាំងសងខាង ស្របពេលដែលតួប្រុស បានបែកបាក់ស្នេហារបស់ខ្លួន ជាមួយនឹងមនុស្សស្រីម្នាក់មុន។
ដើម្បីបង្ហាញការដឹងគុណ ចំពោះឪពុកចិញ្ចឹម Rin Rapee សម្តែងដោយ Bella បានយល់ព្រមបន្លំខ្លួន ធ្វើជាកូនបង្កើត ហើយរៀបការជាមួយ Saran សម្តែងដោយ James ទៅតាមសន្យា រវាងឪពុកពួកគេ កាលពីមុន។ ដោយសារគាត់ ធ្លាប់រងការឈឺចាប់ រឿងស្នេហាកាលពីមុន Saran ក៏ក្លាយជាបុរស ដែលគ្មានចិត្តមេត្តា។
ទោះបីគាត់បានដឹងថា គ្រួសារក្លែងក្លាយរបស់ Rin បោកគាត់ ក៏គាត់មិនប្រគល់ប្រពន្ធ របស់គាត់ ឲ្យទៅគ្រួសារគេវិញដែរ ព្រោះគាត់យល់ឃើញថា នាងមានសម្រស់ស្រស់ស្អាត ហើយមានសណ្តានចិត្តល្អ។
ក្តីស្រឡាញ់ ក៏ចាប់ផ្តើមកើតមានបន្តិចម្តងៗ ប៉ុន្តែមិនយូរប៉ុន្មាន សេ្នហារបស់ពួកគេ ត្រូវបានពិសោធន៍ ដោយ Duansawad អតីតគូស្នេហ៍ ចាស់របស់គាត់ បានត្រឡប់មករកគាត់វិញ ស្របពេលដែល Rin មានអារម្មណ៍ថា ខ្លួនបានធ្វើខុស ដែលលាក់បាំងការពិតជាមួយ Saran ពីរឿងដែលខ្លួន មិនមែនជាកូនបង្កើត។
James និង Bella បានចាប់ដៃគូសម្តែង ជាមួយគ្នាចំនួនពីររឿង រួចមកហើយ។ ក្នុងចំណោមនោះ រឿងភរិយាបណ្តូលចិត្ត ត្រៀមនឹងចាក់បញ្ចាំងនៅ PNN នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ៩ យប់ ខាងមុខនេះ។
PNN ជាស្ថានីយទូរទស្សន៍ថ្មី និងទំនើបបំផុត នៅក្នុងប្រទេសកម្ពុជា បានចុះកិច្ចសន្យាផ្ដាច់មុខមួយ កាលពីខែឧសភា ឆ្នាំ២០១៥ ក្នុងការទទួលបានសិទ្ធិ ចាក់ផ្សាយខ្សែភាពយន្ត ភាគល្បីៗ និងថ្មីៗបំផុត របស់ស្ថានីយ៍ទូរទស្សន៍ ប៉ុស្តិ៍លេខ៣ថៃ៕
ទស្សនាឈុតខ្លីរឿង ភរិយាបណ្តូលចិត្ត សូមចុច៖ https://www.facebook.com/PNNDramaFanClub/videos/680475712108822/
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|