. . . . . .
.
ថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤

.
តារា​សម្តែង​ស្រី​អ៊ីរ៉ង់​ដែល​ត្រូវ បាន​និរទេស​ខ្លួន​ចំពោះ​ការ ថត​បញ្ចេញ​សុដន់​បាន​បង្ក​ កំហឹង​ជាថ្មី​ក្នុងស្រុក​របស់​នាង​ ក្រោយពី​ថត​ស្រាត​ដាក់​ទស្សនា​វ​ដ្តី ​បារាំង
February 16, 2015 (09:38:38) [ 891 ]
 
 
យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​កាលពី​ថ្ងៃទី ១១ ខែកុម្ភៈ តារា​សម្តែង​ស្រី​អ៊ីរ៉ង់​ម្នាក់ ដែល​ត្រូវបាន​និរទេស​ខ្លួន​ចេញពី​ប្រទេស​អ៊ីរ៉ង់​រួចមកហើយ​ចំពោះ​ការបញ្ចេញ​សុដន់​ក្នុងការ​ថតរូប​ក្នុង​ឆ្នាំ ២០១២ នោះ បាន​បង្ក​ភាពច្របូកច្របល់​មួយទៀត​បន្ទាប់ពី​ថតរូប​ស្រាត​ក្នុង​ទស្សនា​វ​ដ្តី​បារាំង ឈ្មោះថា Egoiste​។

​រូបភាព​ស​ខ្មៅ​ដ៏​សមសួន​របស់​នាង Golshifteh Farahani ដែល​ថត​ដោយ​អ្នក​ថតរូប​ល្បី​លើ​ពិភពលោក លោក Paolo Roversi បានបង្ហាញ​លើ​គម្រប​មុខ​ទស្សនា​វ​ដ្តី​ដ៏​ល្បី​មួយ​នេះ​។ រូបភាព​នេះ​បានបង្ហាញ​តារា​សម្តែង​វ័យ ៣១ ឆ្នាំ​រូបនេះ​សម្លឹង​ទាំង​អួរ​អាប់​មក​កាមេរ៉ា ដោយ​ពត់ពេន​រាងកាយ​បន្តិច​ដើម្បី​បញ្ចេញ​រាងរៅ​ដែល​ស្រាត​ទាំងស្រុង​របស់​នាង​។​ ​

នាង Farahani ត្រូវបាន​និរទេស​ខ្លួន​ពី​អ៊ីរ៉ង់​ក្នុង​ឆ្នាំ ២០១២ ចំពោះ​ការបញ្ចេញ​សុដន់​ស្តាំ​របស់​នាង​នៅក្នុង​វីដេអូ​ផ្សាយពាណិជ្ជកម្ម​មួយ​ជាមួយនឹង​តារា​ប្រុស​ជាច្រើនរូប​ទៀត​ដើម្បី​ផ្សព្វផ្សាយ​អំពី​កម្មវិធី​ប្រគល់​រង្វាន់​មួយ​ហៅថា Cesars ស្មើនឹង​ពានរង្វាន់ Academy Awards របស់​បារាំង​។​

​វេ​សាយ​ព័ត៌មាន​របស់​មជ្ឈិមបូព៌ា Al-Arabiya បាន​រាយការណ៍​នៅ​គ្រានោះ​ថា អាជ្ញាធរ​បាន​ទូរស័ព្ទ​ទៅ​គ្រួសារ​របស់​នាង​ក្នុង​ទីក្រុង​តេ​ហេ​រ៉ង់​ដើម្បី​ប្រាប់ថា នាង​នឹងត្រូវ "​ដាក់ពិន័យ ដោយ​សុដន់​របស់​នាង​នឹងត្រូវ​កាត់ចេញ រួច​យកមក​បង្ហាញ​នៅ​ចំពោះមុខ​ឪពុក​របស់​នាង​នៅលើ​ចាន​មួយ​"​។

​បច្ចុប្បន្ន​នាង​រស់នៅ​ទីក្រុង​ប៉ារីស​ជាមួយ​ប្តី​របស់​នាង​ប៉ុន្តែ​ទង្វើ​ប្រឆាំងនឹង​ប្រទេស​កំណើត​របស់​នាង​ថ្មីៗ​បំផុត​នេះ​បាន​លើក​ជា​មន្ទិល​ជាច្រើន​អំពី​សុវត្ថិភាព​របស់​នាង​។ វេ​ប​សាយ Fox News បាន​អះអាងថា នាង Farahani បាន​និយាយប្រាប់​ទស្សនា​វ​ដ្តី​ដ៏​ប្រណីត​ខាងលើ​ថា "​បារាំង​បាន​រំដោះ​នាង​ឲ្យ​មាន​សេរីភាព​។

ប៉ារីស​គឺជា​កន្លែង​តែមួយគត់​ក្នុង​ពិភពលោក ដែល​ស្ត្រី​ពុំមាន​អារម្មណ៍​ប្រព្រឹត្ត​ខុស​នោះទេ​។ នៅ​មជ្ឈិមបូព៌ា អ្នកមាន​អារម្មណ៍​ខុស​គ្រប់ពេល នៅពេលណា​ដែល​អ្នក​ចាប់ផ្តើម​មាន​អារម្មណ៍​ដឹង​ពី​រំញោច​ផ្លូវភេទ​ដំបូង​របស់​អ្នក​"​។ ​នាង Farahani ត្រូវបាន​ចាត់ទុក​ជាតា​រា​សម្តែង​ល្បី​បំផុត​របស់​អ៊ីរ៉ង់​បន្ទាប់ពី​ក្លាយជា​ស្ត្រី​ដំបូង​គេ​មកពី​ប្រទេស​អ៊ីរ៉ង់​ដែល​បាន​សម្តែង​ក្នុង​ភាពយន្ត​ហូលីវូដ​ដ៏​ល្បី​មួយ​រឿង​។

​ថ្មីៗ​នេះ នាង​បាន​សម្តែង​ជាមួយ​ជ័យលាភី​ពានរង្វាន់​អូ​ស្ការ លោក Christian Bale ក្នុង​ភាពយន្ត Exodus: Gods and Kings របស់លោក Ridley Scott​។ ហើយ​នាង​ធ្លាប់​បង្ហាញមុខ​ក្នុង​ភាពយន្ត​ដ៏​ល្បី​ចំណងជើង​ថា Body of Lies ជាមួយ លោក Russell Crowe និង លោក Leonardo DiCaprio ក្នុង​ឆ្នាំ ២០០៨៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 22 នាក់
  Flag Counter
Flag Counter