ខេមរៈ សិរីមន្ត ចំណាយលុយរាប់ម៉ឺនដុល្លារ ទិញខនដូ តែមិនមែនទិញផ្ទះវីឡាតម្លៃ ជាង ២០ ម៉ឺនដុល្លារទេ!
|
July 30, 2014 (11:07:21)
|
[ 860 ] |
|
|
|
|
ភ្នំពេញ: តារាចម្រៀងឈានមុខរបស់ផលិតកម្មសាន់ដេលោក ខេមរៈ សិរីមន្ត បានធ្វើការច្រានចោលទាំងស្រុង ចំពោះពាក្យចចាមអារាម ដែលបានលើកឡើងថាលោកបានចំណាយលុយប្រមាណជាង ២០ ម៉ឺនដុល្លារ ក្នុងការទិញផ្ទះវីឡាមួយកន្លែង នៅជាយទីក្រុងភ្នំពេញ។ ប៉ុន្តែអ្នកចំរៀង ខេមរៈ សិរីមន្ត បានចំណាយលុយ ខ្ទង់រាប់ម៉ឺនដុល្លារទិញផ្ទះខនដូ នៅម្តុំពេទ្យរុស្ស៊ី។
ផ្តល់បទសម្ភាសន៍ ជាមួយគេហទំព័រយើង តាមរយៈទូរសព្ទ័ តារាចម្រៀង ដែលមានតម្លៃខ្ពស់ លោក ខេមរៈ សិរីមន្ត បានធ្វើការអះអាងថា លោកមិនបានចំណាយ លុយរាប់ម៉ឺនដុល្លារទៅទិញវីឡា នៅឯជាយក្រុង ដូចការលើកឡើងនោះទេ។ ទាំងនេះគ្រាន់តែពាក្យចចាមអារាម ដែលគ្មានមូលដ្ឋានច្បាស់លាស់ប៉ុណ្ណោះ។ ដូច្នេះលោកសូមធ្វើការច្រានចោលទាំងស្រុងនូវដំណឹងនេះ។
ម្ចាស់បទញាក់ពេញនិយម “ កម្មង់ដូស្មោះស្នេហ៍ ” លោក ខេមរៈ សិរីមន្ត បានសម្តែងនូវការងឿងឆ្ងល់នៅពេលដែលដំណឹងនេះ លិចចេញមកទាំងរូបលោកផ្ទាល់ មិនបានដឹងអ្វីសូម្បីតែបន្តិច។
យ៉ាងណាក៏ដោយលោក ខេមរៈ សិរីមន្ត បានធ្វើការបញ្ជាក់ថា ប្រហែលជាមានការភាន់ច្រឡំហើយមើលទៅ ព្រោះថ្មីៗនេះ លោកពិតជាបានចំណាយលុយផ្ទាល់ខ្លួនប្រមាណខ្ទង់ម៉ឺនដុល្លារប្រាកដមែន ប៉ុន្តែមិនមែនយកទៅទិញផ្ទៈនោះទេ គឺលោកទិញខុនដូប៉ុណ្ណោះ។ បើតាមការអះអាងរបស់លោក ខេមរៈ សិរីមន្ត ខុនដូដែលលោកបានទិញក្នុងតម្លៃសមរម្យនោះ មានទីតាំងនៅម្តុំពេទ្យរុស្សី ដែលពេលនេះ កំពុងស្ថិតក្នុងការសាងសង់នៅឡើយ។
សូមបញ្ជាក់ថា លោក ខេមរៈ សិរីមន្ត គឺជាតារាចម្រៀងលិចធ្លោមួយរូប ដែលមានតម្លៃខ្លួនខ្ពស់បើធៀបទៅនឹងតារាចម្រៀងល្បីឈ្មោះផ្សេងទៀត ដូចជា លោក ព្រាប សុវត្ថិ ជាដើម។ ចំណូលដែលតារាចម្រៀងរូបនេះ រកបានពីអាជីពសិល្បៈក្នុងមួយខែៗ គឺមិនក្រោមម៉ឺនដុល្លារឡើយ។ ដូច្នេះសម្បត្តិត្រឹមផ្ទះវីឡា ដែលមានតម្លៃប្រមាណជាង ២០ ម៉ឺនដុល្លារ ពិតជាគ្មានបញ្ហាចោទនោះទេ បើសិនជាលោកចង់ទិញ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|