ចន ច័ន្ទលក្ខិណា ចេញច្រៀងតាមមង្គលការ រកប្រាក់បន្ថែមចិញ្ចឹមកូន
|
July 11, 2014 (12:03:05)
|
[ 988 ] |
|
|
|
|
ដើមអម្ពិល , ភ្នំពេញ៖ តារាសម្ដែងស្រី ដ៏ល្បីល្បាញ ទាំងរឿងលែងលះស្វាមី និងការងារសិល្បៈ ចន ច័ន្ទលក្ខិណា ត្រូវបានមហាជន ជាច្រើន និយាយវែកញែក រឿងអ្នកនាង មិនចេះចប់មិនចេះហើយ ទាល់តែសោះ ពីហេតុផលនៃការ លែងលះ ដោយមាន មហាជនភាគច្រើន ចោទនាងថា ជាមនុស្សស្រីក្បត់ចិត្ត ចោលស្វាមីកម្សត់ កម្រគ្មានក្ដីអាល័យស្រវាអ្នកថ្មី ភ្លេចគិតពីអតីតកាល។ តែក៏មានមហាជនខ្លះទៀត គិតថា នេះជាព្រហ្មលិខិត របស់អ្នកទាំងពីរ ដែលត្រូវដើរមកដល់ផ្លូវបែបនេះ ព្រោះមនុស្សម្នាក់ៗ មិនចង់បានភាពឈឺចាប់ ភាពបែបបាក់ ខ្លោចផ្សា ធ្លាក់មកលើខ្លួនឡើយ។
ថ្មីៗនេះ អ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវបានតារាសិល្បៈខ្សឹបខ្សៀវគ្នាថា នាងកំពុងតែប្រឹងចេញច្រៀង ដើម្បីរកលុយចិញ្ចឹមកូនបន្ថែមទៀត ខណៈដែលសំឡេង នាងមិនសូវអំណោយផល ពីធម្មជាតិក៏ដោយ ។ តារាចម្រៀងស្រីវ័យកណ្ដាលម្នាក់ បាននិយាយថា ក្នុងលក្ខខ័ណ្ឌសុំមិន បញ្ចេញឈ្មោះថា ជារឿយៗ តែងតែឃើញអ្នកនាង ចន ច័ន្ទលក្ខិណា ចេញច្រៀង ក្នុងកម្មវិធីមង្គលការនានា និងធ្វើជាពិធីការិនី ដើម្បីបានលុយ បន្ថែម ព្រោះបើធ្វើតែ ពិធីការិនី ក្នុងស្ថានីទូរទស្សន៍មួយមុខ បានលុយតិចតួចណាស់ ផ្គត់ផ្គង់មិនគ្រាន់ទេ។
ទោះបីជាយ៉ាងណា ការច្រៀងក្នុងពិធីមង្គលការ ក៏មិនបានថវិកាច្រើនណាស់ណាដែរ សម្រាប់តារាសម្ដែងដូចជា អ្នកនាង ចន ច័ន្ទលក្ខិណា ព្រោះតារាចម្រៀងល្បី កម្រិតកំពូល ក៏បានត្រឹម ៧០០ ទៅ៨០០ដុល្លារប៉ុណ្ណោះ ចុះអ្នកនាងត្រឹមតែជាតារាសម្ដែង គឺមិនបានច្រើននោះទេ ប៉ុន្តែអាចជាចំណូលមួយ ជួយរំលែកការខ្វះខាត ចំណាយក្នុងគ្រួសារ ពិសេស ចំណាយលើកូនស្រី ទៅសាលាជាដើម។ ប្រភពព័ត៌មានខាងលើ បន្តថា ថ្វីត្បិតតែអ្នកនាង មានហាងផាត់មុខដ៏ល្បីមែន តែមិនប្រាកដថា អាចរកចំណូលបានច្រើនទេ ព្រោះនាងត្រូវចំណាយ ទៅលើឈ្នួលផ្ទះ និងបុគ្គលិកជាច្រើន ក្នុងហាង ដែលចំណាយខ្ទង់ ពាន់ដុល្លារឯណោះក្នុងមួយខែៗ។ ចំណែកឯរដូវវស្សា ក៏ចូលមកដល់ ប្រាកដជាស្ងាត់ជាងនេះ ទើបអ្នកនាងប្រឹង រកលុយដើម្បីទប់ កុំឲ្យមានហានិភ័យ ក្នុងគ្រួសារ។
ក្នុងជំនួប ដាច់ដោយឡែក ជាមួយគេហទំព័រយើង ចន ច័ន្ទលក្ខិណា បាននិយាយថា នាងពិតជាចេញច្រៀង ក្នុងមង្គលការមែន ព្រោះអ្នកនាងត្រូវ ការប្រាក់ ដើម្បីចឹញ្ចឹមកូនស្រី និងឲ្យកូនបានសិក្សា ក្នុងសាលាល្អៗ ធ្វើឲ្យកូនមានអនាគតល្អ ។ ចន ច័ន្ទលក្ខិណា បន្តថា ម្យ៉ាងរូបនាងនៅក្មេង មិន ទាន់ចាស់ជ្រេ ដូចនេះត្រូវតែប្រឹងប្រែង ឲ្យអស់ពីលទ្ធភាព កុំខ្វល់អ្នកណាគេនិយាយអី ព្រោះអ្នកនាងមិនបានរស់នៅ ក្នុងក្រុមគ្រួសារគេ ឬជាអ្នកឲ្យ បាយយើងញុំាទេ ។ សំខាន់ គឺអនាគតកូនស្រី ព្រោះអ្នកនាងស្រឡាញ់កូន ជាងជីវិតទៅទៀត ។
ជាការពិត អ្នកនាង ចន ច័ន្ទលក្ខិណា មុននឹងលែងលះជាមួយស្វាមី លោក យុត្ថា រ៉ាឆានី នាងកម្រទទួលការឡើងច្រៀង តាមប៉ុស្ដិ៍ទូរទស្សន៍ណាស់ ព្រោះអ្នកនាងខ្មាសគេ រឿងសំឡេងមិនសូវល្អ ។ តែក្រោយពីមានការចែកផ្លូវគ្នាមក អ្នកនាង ពិតជាប្រឹងប្រែង ខិតខំធ្វើការខ្លាំងណាស់ ពេលខ្លះមិន បានសម្រាក ក៏ត្រូវតែប្រឹង ដើម្បីតែលុយ សូម្បីតែច្រៀងដែលអ្នកនាង មិនសូវជាហ៊ាន ក៏ត្រូវតែសាកល្បងដែរ ស័ក្តិសមជាអ្នកម្ដាយគំរូម្នាក់ គិតពី អនាគតកូន ជាធំមែន៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|