ខាត់ សុឃីម នឹងក្លាយជា គណៈកម្មការក្នុងកម្មវិធី លំដាប់ពិភពលោក
|
June 08, 2014 (11:22:30)
|
[ 810 ] |
|
|
|
|
ដើមអម្ពិល, ភ្នំពេញ៖ តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម ដែលមានបាន ក្នុងពិភពសិល្បៈ ព្រោះតែសមត្ថភាព របស់នាង មិនបានមានបាន នឹងទ្រព្យក្ដៅក្រហាយ របស់អ្នកណានោះទេ ។ កត្តានេះហើយ នាំឲ្យអ្នកនាង ខាត់ សុឃីម ត្រូវបានគេកោតសរសើរ យ៉ាងខ្លាំង ពីសំណាក់បងប្អូនញាតមិត្ត ក៏ដូចជាមហាជនទូទៅ ។ ខាត់ សុឃីម តាំងពីរៀបការ រួចមក ហាក់បង្ហាញថា អ្នកនាងស្រលាញ់សា្វមី ក្មេងម្នាក់នេះខ្លាំងណាស់ ពិសេស បានព្យាយាមថែរក្សា សុភមង្គល ក្នុងក្រុមគ្រួសារ មិនឲ្យល្អក់កករអ្វីឡើយ ។
ថ្មីៗនេះ ប្រភពដ៏គួរឲ្យទុកចិត្ត ចេញពីស្ថានីយ ទូរទស្សន៍ដ៏ធំមួយ បាននិយាយប្រាប់ ព័តមានយើងថា អ្នកនាង ខាត់ សុឃីម នឹងក្លាយជាគណៈមេប្រយោគ ក្នុងកម្មវិធីលំដាប់ថ្នាក់ ពិភពលោកមួយ នឹងកំណើរការ ក្នុងដើមខែ កក្កដានេះហើយ ។ តំណែងរបស់អ្នកនាង ខាត់ សុឃីម ត្រូវបានខាងទូរទស្សន៍បរទេស ជាម្ចាស់សិទ្ធិក្នុងកម្មវិធី ប្រគល់ជូន មិនពិចារណាអ្វីច្រើនឡើយ ព្រោះអ្នកនាង ជាតារាចម្រៀងទុំជោរ បទពិសោធន៍ពេញខ្លួន ក្នុងពិភព សិល្បៈ ។ ដូចនេះពិតជាស័ក្ដិសមបំផុត ព្រោះអ្នកនាង ច្រៀងបុរាណក៏ពីរោះ ច្រៀងសម័យក៏ឡូយ កំប្លែងក៏បាន សម្ដែងក៏បានគ្មានតារាសិល្បៈស្រីណា ធ្វើបានដូចឡើយ ។
សម្រាប់តំណែង ក្នុងកម្មវិធីលំដាប់ពិភពលោកនេះ ត្រូវបានគេមើលឃើញថា អ្នកនាង ខាត់ សុឃីម កំពុងតែ ប្រជែង ជាមួយ អ្នកនាង កាតុ ដោយប្រយោល ព្រោះកម្មវីធីលំដាប់ថ្នាក់ពិភពលោកនេះស្រដៀងនឹងកម្មវិធី "ពេញចិត្តអត់?" របស់ទូរទស្សន៍ MyTV ប៉ុន្តែកម្មវិធីអ្នកនាង ខាត់ សុឃីម មានស្ដង់ដាជាង និងកាលីបជាង ឆ្ងាយ ណាស់អ្វីដែលសំខាន់ អ្នកនាង ខាត់ សុឃីម មានសមត្ថភាព ពិតប្រាកដគ្រប់ផ្នែក ផ្ទុយពីអ្នកនាង កាតុ ដែលមាន តែសមត្ថភាពក្នុងការកំប្លែង នឹងឌឺដងឲ្យអ្នកសិល្បៈប៉ុណ្ណោះ ។
អ្នកនាង ខាត់ សុឃីម មិនទាន់ទាក់ទង ដើម្បីបំភ្លឺបន្ថែមបានទេ ក្នុងពេលនេះ តែខាងទូរទស្សន៍ បានប្រាប់ថា ៩០ភាគរយ គឺអ្នកនាង ខាត់ សុឃីម នឹងលេចមុខ ក្នុងកម្មវិធីនេះយ៉ាងប្រាកដ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|