សាយ សៀរ៉ា បើកកន្លែងចិញ្ចឹមត្រី ព្រោះតែស្រលាញ់
|
June 04, 2014 (10:27:13)
|
[ 675 ] |
|
|
|
|
ភ្នំពេញ: តារាសម្តែងរាងសង្ហារ សាយ សៀរ៉ា ដែលកំពុងតែទទួលបានភាពល្បីល្បាញផ្នែកសម្តែង និងទទួលបានពានរង្វាន់ក្នុងកម្មវិធី APSARA AWARD កំពុងតែសំងំបង្កើតអាជីវកម្មប្លែកពីគេ។ អ្នកសិល្បៈខ្លះគេប្រកបរបរបើកភោជនីយដា្ឋន និងអ្នកខ្លះទៀតបើកហាងខោអាវ តែតារាសម្តែងមាឌមាំរូបនេះ បើកកន្លែងចិញ្ចឹមត្រីទៅវិញ។
សាយ សៀរ៉ា ដែលមានគំនិត business ប្លែកពីគេនេះ បានប្រាប់ស៊ីអ៊ីអិន ក្នុងជំនួបដាច់ដោយឡែកមួយថា មុខរបរចិញ្ចឹមត្រីនេះ មិនមែនកើតឡើងដោយចៃដន្យទេ ព្រោះរូបគេមានចំណូលចិត្តខាងហ្នឹង “ខ្ញុំចិញ្ចឹមដោយសារខ្ញុំស្រលាញ់ ខ្ញុំចិញ្ចឹមវាជាលក្ខណៈគ្រួសារទេដំបូង តែមកដល់ពេលនេះខ្ញុំចង់ពង្រីកវាឲ្យធំជាងមុន ដោយសារតែខ្ញុំយល់ថា វាមានទីផ្សារ ដូច្នេះហើយទៅអនាគតខ្ញុំនឹងពង្រីកវាបន្ថែមទៀត”កន្លែងចិញ្ចឹមត្រីបែបអាជីវកម្មខ្នាតតូចនេះ មានទីតាំងនៅខាងក្រោយវត្តប្រាសាទ ស្ថិតនៅតំបន់ភ្នំប្រសិទ្ធ។
ក្រោយពីវិលមកពីប្រទេសអូស្ត្រាលីមិនទាន់នឹងបានប៉ុន្មានផង សៀរ៉ាត្រូវបានផលិតកម្មក្នុងស្រុកនានាទាក់ទងសម្តែងរឿងថ្មីជាច្រើន តែផលិតកម្មទាំងនោះ ខ្លះត្រូវបានតារាសម្តែងវ័យម្ភៃក្រាស់រូបនេះបដិសេធ ក្រោមហេតុផលមិនមានពេលសម្រាប់ការចេញថត និង ជាប់រវល់ជាមួយមុខរបរចិញ្ចឹមត្រីរបស់ខ្លួន។ តែថ្មីៗនេះ សាយ សៀរ៉ា កំពុងតែចុះកុងត្រាជាមួយផលិតរ៉ក សម្តែងខ្សែភាពយន្តសម្រាប់ចាក់ផ្សាយក្នុងស្ថានីយ៍ទូរទស្សន៍ CTN នាពេលឆាប់ៗខាងមុខនេះ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|