មាស សុខសោភា ជំរុញយុវវ័យ ឲ្យចូលរួមសកម្មភាពមនុស្សធម៌ ជួយដល់ក្មេងរើសសំរាម
|
November 22, 2013 (10:18:38)
|
[ 636 ] |
|
|
|
|
វីដេអូឃ្លីប បទចម្រៀងក្រោមចំណងជើងថា “ លើលោកនេះ ខ្ញុំស្រលាញ់ម៉ាក់ខ្ញុំជាងគេ ” ដែលជាការ បកស្រាយរបស់តារាចម្រៀងស្រីជួរមុខរបស់ផលិតកម្មថោន មាស សុខសោភា និងជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងរបស់លោក សំ ដូរ៉េ ត្រូវបានទទួលការគាំទ្រ និងលើកទឹកចិត្តជាច្រើន ក្រោយពីធ្វើការបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook។
ក្រោយបញ្ចប់ការបកស្រាយនូវបទចម្រៀងដ៏មានអត្ថន័យជ្រាលជ្រៅនោះ មាស សុខសោភា ក៏បានថ្លែង ជំរុញអោយបណ្តាយុវវ័យទាំងអស់ ចូលរួមក្នុងសកម្មភាពមនុស្សធម៌ ជួយដល់ក្មេងរើសសំរាម នៅតំបន់ភូមិស្លាគូ វាលជើងឯកផងដែរ តាមរយៈការបរិច្ចាកនូវថវិកាបន្តិចបន្តួចរបស់ខ្លួន ក្នុងការទិញសៀវភៅ ដែលមានចំណងជើងថា “ពេលវេលារបស់យុវវ័យ” ដែលជាស្នាដៃនិពន្ធរបស់លោក សំ ដូរ៉េ។ ថវិកាដែលបានមកពីលក់សៀវភៅនោះ នឹងត្រូវបង្វែ ទៅជួយដល់កុមាររើសសំរាម វាលជើងឯក។
ឆ្លើយតបជាមួយគេហទំព័រ CEN តាមរយៈទូរសព្ទ័តារាចម្រៀងមានកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងផលិតកម្មថោន មាស សុខសោភា បានលើកឡើងថា នាងនឹងចូលរួមក្នុងកម្មវិធីលក់សៀវភៅសប្បុរសធម៌មួយរបស់លោក សំ ដូរ៉េ ដែលគ្រោងរៀបចំឡើង ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៣ ខាងមុខនេះ នៅមជ្ឈមណ្ឌលកំសាន្ត ឌ្រីមលេន។
នាងបន្តថា ការអានសៀវភៅដ៏មានតម្លៃ សម្រាប់យុវវ័យគ្រាន់តែចំណាយថវិកា ២៥០០ រៀលប៉ុណ្ណោះ គឺជាការបរិច្ចាកជួយដល់ក្មេងរើសសំរាម នៅតំបន់ភូមិស្លាគូ វាលជើងឯក។
តារាចម្រៀងស្រីសំឡេងធ្ងន់ មាស សុខសោភា បានបង្ហាញពីគោលបំណងរបស់ខ្លួនថា នាងចង់អោយបណ្តាយុវវ័យទាំងអស់ ចំណាយពេលវេលាដ៏មានតម្លៃ និងថវិកាបន្តិចបន្តួចរបស់ខ្លួន ដើម្បីចូលរួមទិញសៀវភៅ “ ពេលវេលារបស់យុវវ័យ ” ជាមួយនាង។
នាងចាត់ទុកថា ការបរិច្ចាកនូវថវិកាបន្តិចបន្តួចនេះ ក៏ដូចជាបងប្អូនបានចួលរួមចំណែក ជួយដល់សង្គមរបស់យើងដែរ ព្រោះថវិកាទាំងអស់ ដែលប្រមូលបានពីការលក់សៀវភៅនេះ នឹងត្រូវយកទៅជួយដល់ក្មេងរើសសំរាម ដែលកំពុងប្រឈមនឹងបញ្ហាជាច្រើន នៅតំបន់ភូមិស្លាគូវាលជើងឯក។
ជាមួយនឹងសកម្មភាពមនុស្សធម៌របស់ខ្លួនជាច្រើនកន្លងមក មាស សុខសោភា បានបញ្ជាក់ថា នាងនឹងបន្តនូវសកម្មភាពមនុស្សធម៌បែបនេះ បន្ថែមទៀត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការចុះជួយដល់សង្គមជាតិ។
ជាចុងក្រោយតារាចម្រៀងស្រស់សោភារូបនេះ ក៏បានធ្វើការអំពាវនាវផងដែរ ដល់យុវវ័យទាំងអស់ត្រូវចូលរួមក្នុងសកម្មភាពមនុស្សធម៌ ជួយដល់សង្គមជាតិអោយបានច្រើន គប្បីមិនត្រូវចំណាយពេលវេលា ទៅលើការងារឥតប្រយោជន៍ច្រើននោះទេ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|