ព្រីម លីហ្សា និយាយថា មិនមែននៅសុខៗ ក៏បានពាន ផ្នែកប្រជាប្រិយភាពទេ
|
August 21, 2013 (12:43:44)
|
[ 744 ] |
|
|
|
|
បន្ទាប់ពីទទួលពានផ្នែកប្រជាប្រិយភាព តារាសម្តែងកូនកាត់ កញ្ញា ព្រីម លីហ្សា ទទួលការរិះគន់ពីទស្សនិកជន និងមិត្តអ្នកសិល្បៈ ដែលមិនបានទទួលពាន។ នាងបានលើកឡើងថា ពានមួយនេះ មិនមែននៅសុខៗ ក៏ទទួលបាននោះទេ ព្រោះនាងបានប្រឹងប្រែងរកសំឡេងគាំទ្រពីអ្នកគាំទ្ររបស់ខ្លួន។
ទស្សនិកជន មិត្តសិល្បករ សិល្បការិនី សម្ដែងការភ្ញាក់ផ្អើល នៅពេលដឹងថា កញ្ញា ព្រីម លីហ្សា ឈ្នះពានផ្នែកប្រជា ប្រិយភាព ពីកម្មវិធីអាណាចក្រតារាឆ្នាំ២០១៣។ ពួកគេនិយាយថា ពាននេះមិនសក្ដិសមនឹងទទួលនោះទេ ព្រោះមិន សូវឃើញមុខ និងល្បីអីផង។ ប៉ុន្តែពាននេះ មិនមែនទាល់តែចេញមុខច្រើន និងល្បីខ្លាំង ទើបទទួលបាននោះទេ តែពាន នេះ បានមកដោយសារការបោះឆ្នោតរបស់អ្នកគាំទ្រ និងការផ្ញើសារតាមទូរស័ព្ទ។ ហើយតារាមួយចំនួនដទៃ ទៀត នឹកមិនឃើញ ព្រោះគិតថា ខ្លួនល្បីហើយមិនចាំបាច់ខ្វល់ពី ការបោះឆ្នោតតាមប្រព័ន្ធអ៊ិនធើណេត ឬផ្ញើសារអីទេ ។
ស្របពេលមានអ្នករិះគន់បែបនេះ តារាវ័យក្មេង ព្រីម លីហ្សា បានឲ្យ CEN ដឹង កាលពីថ្ងៃទី២០ខែសីហាឆ្នាំ២០១៣ថា " ខ្ញុំលើកហេតុផលមួយ ប្រៀបដូចជាការបោះឆ្នោតថ្នាក់ជាតិ ទើបចប់កាលពីពេលថ្មីៗចឹង សួរថា តំណាងរាស្ត្រមួយ រូប ចង់ជាប់ឆ្នោត ដោយគាត់អង្គុយនៅតែមួយកន្លែង ដោយចាំឱ្យប្រជាជនមកបោះឆ្នោតឱ្យ។ សួរថាតើប្រជាជនគាត់បោះឆ្នោតឱ្យទេ បើគាត់មិនដែលស្គាល់មុខ មិនដែលនិយាយអ្វីទៅកាន់គាត់បន្តិចផង នោះ "។
មានសិល្បការិនីមួយចំនួន បានច្រណែន និងរិះគន់មិនតិចទេ ចំពោះការទទួលបានពាននេះ។ កញ្ញាបកស្រាយថា " ដូចខ្ញុំបានបញ្ជាក់នៅខាងដើមអីចឹងថា ខ្ញុំទទួលការរិះគន់ទាំងឡាយពីមិត្តសិល្បករទាំងឡាយ ក៏ប៉ុន្តែគួរណាតែសួរខ្លួនឯងសិន មុននឹងធ្វើការរិះគន់ទៅកាន់នរណាម្នាក់ថា តើយើងបានធ្វើអ្វីខ្លះចំពោះអ្នកគាំទ្ររបស់ខ្លួន អំឡុងកម្មវិធីអាណាចក្រតារា ដាក់ឱ្យបោះឆ្នោតរយៈពេលបីខែ? "។
កញ្ញាបានបន្តថា " រយៈពេលនោះ នាងបានប្រាប់ Fans ក្នុង Facebook ឬបងប្អូនសាច់ញាតិ ឱ្យគេបោះឆ្នោតគាំទ្រឱ្យឬទេ ឬមួយគិតថា ខ្លួនឯងល្បីហើយ ចាំតែលើកពាន។ ខ្ញុំសូមបញ្ជាក់ថា នេះជាពានផ្នែកប្រជាប្រិយភាព កើតចេញពីការបោះឆ្នោតគាំទ្ររបស់មហាជន។ បើយើងមិនទៅរកគេ តើយើងធ្វើយ៉ាងម៉េច ឱ្យគេបោះឆ្នោតឱ្យយើងកើត ហើយចេះតែគិតថា អយុត្តិធម៌ៗ។ គេមានក្រុមហ៊ុនស្តង់ដារត្រួតពិនិត្យមកពីប្រទេសអង់គ្លេសច្បាស់លាស់ ហើយប្រសិន ណាបើអ្នកឯង មានគេបោះឆ្នោតគាំទ្រច្រើនមែននោះ ប្រាកដជាជាប់មិនខាន "។
ជាចុងក្រោយ តារាច្រើនលេចមុខនៅក្រៅស្រុក កញ្ញា ព្រីម លីហ្សា សង្ឃឹមថា បន្ទាប់ពីទទួលពាននេះហើយ នឹងធ្វើឲ្យទីផ្សារខ្ពស់កាន់តែកើនឡើង ព្រោះគ្រាន់តែទទួលបានពាន រហូតមកទល់នឹងពេលនេះ មានក្រុមហ៊ុនជាច្រើន បានទាក់ទងមកជាបន្តបន្ទាប់។ គ្មានពាក្យពេចន៍អ្វីក្រៅតែពីអរគុណដល់ទស្សនិកជន ជាពិសេស Fans ក្នុង Facebook របស់កញ្ញាដែលបានជួយបោះឆ្នោតគាំទ្រ រហូតដល់ទទួលបានអាណាចក្រតារានេះ។ ហើយកញ្ញាក៏សូមអរគុណដល់កម្មវិធីអាណាចក្រតារាដែរ ដែលបានដាក់បញ្ចូលឈ្មោះជាបេក្ខភាពប្រកួតប្រជែងក្នុងកម្មវិធីនេះ ។ ម្យ៉ាងទៀត លីហ្សាក៏សូមអរគុណដល់អ្នករិះគន់ទាំងឡាយផងដែរ ដែលបានធ្វើការរិះគន់កន្លងមក។ គ្រាន់តែមានពាក្យខ្លីមួយម៉ាត់ទៅ កាន់មិត្តសិល្បករថា ប្រសិនណាបើចង់ឈ្នះពានប្រជាប្រិយភាពនេះ ត្រូវតែពង្រឹងអ្នកគាំទ្ររបស់ខ្លួន ហើយស្នើសុំឱ្យពួកគេជួយបោះឆ្នោតឱ្យ ប្រសិនបើអាណាចក្រតារា រៀបចំនៅឆ្នាំ២០១៤ខាងមុខ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|