ក្រុមហ៊ុនអេឡិចត្រូនិកជប៉ុន Sony បានបង្ហាញផលិតផលកម្សាន្តថ្មីរបស់ខ្លួន PlayStation4 ដែលទំនើប ។ ផលិតផលថ្មីនេះសក្តិសមបំផុតសម្រាប់រដូវវិស្សមកាលនិងរដូវដើរទិញអីវ៉ាន់ក្នុងឆ្នាំនេះ ហើយម្យ៉ាងទៀត Sony សង្ឃឹមយ៉ាងមុតមាំថានឹងឈ្នះគូប្រជែង Microsoft’s Xbox ។
លោក Andrew House ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Sony បាននិយាយថា វាតែង តែជាគោលដៅរបស់យើងក្នុងច្នៃប្រឌិត PS4 ឲ្យដំណើរការនៃកម្មវិធីដូចការពិត និងជាកម្លាំងចលករកែប្រែនាពេលអនាគត់ ។
នៅក្នុងការដាក់បង្ហាញប្រហែល៤៥នាទីក្រុមហ៊ុន Sony បានបង្ហាញហ្គេមលើ PS4 នូវប្រភេទហ្គេម ល្អៗជាច្រើនដូចជាហ្គេម Spiderman ហ្គេម Tomb Raider ហ្គេមមនុស្សភពផ្កាយ Mass Effect: Andromeda ជាដើម ។ លើពីនេះប្រភេទហ្គេមដែលពេញនិយមមួយចំនួន ទៀតដូចជា Call of Duty: Infinite Warfare នឹងមានក្នុងពេលមានការដាក់បង្ហាញ PS4 Pro ។
ក្រុមហ៊ុន Sony បានចេញសេចក្តីប្រកាសព័ត៌មានថា ទាំង Youtube និង Netflix នឹងត្រូវដាក់ឲ្យដំណើរការក្នុង PS4 Pro ដែលគ្រោងដាក់បង្ហាញមុខនៅថ្ងៃទី១០ ខែវិច្ឆិកា ក្នុងតម្លៃ៣៩៩ដុល្លារ ។ PS4 ជំនាន់ទីមួយផលិតឡើងក្នុងឆ្នាំ១៩៩៤ ដែលមានគោលដៅបង្កើតកម្មវិធីកម្សាន្តក្នុងផ្ទះ និងកែភាពអផ្សុកជាដើម៕