ពួកអ្នកវិទ្យាសាស្ត្រណាសា មានគោលដៅស្វែងរក ជីវិតក្រៅភពនៅលើ "កំពូលផែនដី" ដែលទើបរកឃើញ
|
April 24, 2013 (06:31:37)
|
[ 1374 ] |
|
|
|
|
ប្រព័ន្ធព្រះអាទិត្យមួយ ដែលផ្ទុកភពស្រដៀងផែនដី អាចរស់នៅបាន ប្រកបដោយសក្តានុពល ចំនួនពីរនោះ កំពុងត្រូវបានផ្តោតគោលដៅ ដោយក្រុមអ្នកវិទ្យាសាស្ត្រ ដែលស្វែងរកជីវិតក្រៅភព ។ ក្នុងប៉ុន្មានខែខាងមុខនេះ ក្រុមតារាវិទូនឹងបង្វែរថាស់តេឡេស្កូប ទាក់ទងរបស់ខ្លួនសំដៅទៅភព Kepler-62 ជាដួង តារាមួយដែលតូចជាង និង ភ្លឺតិចជាងព្រះអាទិត្យ ស្ថិតនៅចម្ងាយប្រមាណ ១.០០០ ឆ្នាំពន្លឺ (Light Year) ពីផែនដីនៅក្នុងតារានិករ Lyra ។
ផែនដីមួយគូ ដែលគេហៅថា "កំពូលផែនដី" នេះ បានត្រូវរកឃើញក្នុង "តំបន់អាចរស់នៅបាន" របស់ប្រព័ន្ធព្រះអាទិត្យខាងលើ ជាតំបន់គោលចរមួយដែលសីតុណ្ហភាពមានសភាពក្តៅល្មមអាចឲ្យមានផ្ទៃទឹកដូចជា មហាសមុទ្រ និង បឹងជាដើម ។
ទោះបីជាគ្មាននរណាម្នាក់ដឹងថាភពផែនដីទាំងពីរនេះត្រូវបានបង្កើតឡើងដោយអ្វីក៏ដោយ ក៏ពួកអ្នកវិទ្យាសាស្ត្រជឿថាវាត្រូវបានបង្កើតឡើងដោយថ្ម ។ ទីមួយគឺភព Kepler-62f ត្រូវគេជឿថាមានអង្កត់ផ្ចិតធំជាងផែនដីយើងប្រហែល ១,៤ ដង ។ ភពមួយទៀតគឺភព Kepler-62e ត្រូវគេព្យាករណ៍ថាធំជាងផែនដីប្រហែល ១,៦ ដង ។
ព្រះអាទិត្យរបស់ភពទាំងពីរមានអាយុកាលចាស់ជាងព្រះអាទិត្យរបស់យើងប្រហែល ២ ពាន់លានឆ្នាំ ដោយនាំឲ្យមានលទ្ធភាពនៃការកើតមានជីវិតក្រៅភពដែលទំនើបជាងនៅភពផែនដីទៅទៀត ។
ភពទាំងពីរនេះនឹងក្លាយជាគោលដៅអាទិភាពក្នុងកម្មវិធីស្រាវជ្រាវជីវិតក្រៅភព (Seti) ថ្មីមួយ ដែលផ្តោតសំខាន់លើពិភពដែលអាចរស់នៅបាន ។ ភពទាំងពីរនេះបានត្រូវរកឃើញដោយកែវយឺត Kepler របស់អង្គការណាសា ដែលមកទល់បច្ចុប្បន្ននេះបានរកឃើញភពក្រៅប្រព័ន្ធសុរិយគតិចំនួនជិត ៣.០០០ ហើយ ។ មួយភាគប្រាំនៃភពទាំងនេះត្រូវគេជឿថាគឺជា "កំពូលផែនដី" ដែលមានទំហំធំជាងភពផែនដីពីចន្លោះ ១,២៥ ទៅ ២ ដង ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|