ការទូទាត់តាមទូរស័ព្ទ នឹងកើនឡើង៣៨% ក្នុងឆ្នាំ២០១៦
|
February 13, 2016 (07:16:10)
|
[ 1267 ] |
|
|
|
|
ទីផ្សារចំណាយតាមរយៈទូរស័ព្ទចល័តពិភពលោកត្រូវបានគេរំពឹងថានឹងកើនឡើង ៣៨ ភាគរយក្នុងឆ្នាំ ២០១៦ ខណៈដែលទិន្នន័យបានចេញផ្សាយកាលពីពេល ថ្មីៗកន្លងមក ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន Samsung Electronics Co. និងក្រុមហ៊ុន Apple Inc. ត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួតប្រជែងក្នុងទីផ្សារប្រទេសចិន និងទីផ្សារពាក់ព័ន្ធផ្សេងទៀត ។
យោងតាមទិន្នន័យចងក្រងដោយឧស្សាហកម្ម TrendForce ឱ្យដឹងថាចំនួនទឹកប្រាក់ដែលប្រតិបត្តិការចូលគ្នាដំណើរការតាមរយៈកម្មវិធីបង់តាមទូរស័ព្ទត្រូវបានគេប៉ាន់ប្រមាណឈានដល់ ៦២០ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៦ នេះ ពោលគឺកើនឡើងយ៉ាងឆាប់រហ័សពី ៤៥០ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៥ ។ ប្រភពទិន្នន័យដដែលឱ្យដឹងទៀតថា ចំនួនតួលេខនឹងបន្តកើនឡើងដែលអាចនឹងឈានទៅដល់ ១,០៨ ពាន់ពាន់លានដុល្លារនៅឆ្នាំ ២០១៩ឯណោះ ។ ក្រុមហ៊ុន Samsung និងក្រុមហ៊ុន Apple ត្រៀមដាក់សេវាកម្មបង់រាល់ការចំណាយតាមរយៈទូរស័ព្ទដៃក្នុងសេដ្ឋកិច្ចទី ១ របស់អាស៊ីឆ្នាំនេះ ។
ទន្ទឹមគ្នានេះដែរអ្នកស្រាវជ្រាវនិយាយថា កម្មវិធី Apple Pay និង Samsung Pay ត្រូវបានអតិថិជនប្រើច្រើនក្នុងប្រទេសចិនដែលធ្វើឱ្យទីផ្សារបង់ចំណាយតាមស្មាតហ្វូនមានការកើនឡើង ។ ចំណែកសេវាកម្មដៃគូប្រកួតប្រជែងដែលទើបតែបញ្ចេញឱ្យប្រជាជនប្រើប្រាស់គឺ China UnionPay ដែលរដ្ឋាភិបាលជាអ្នកគ្រប់គ្រងលើសេវាកម្មនេះ ។
ក្រុមហ៊ុន Samsung Electronics គ្រោងឱ្យមានអ្នកប្រើប្រាស់សេវាកម្ម Samsung Pay រហូតដល់១៧លាននាក់នៅឆ្នាំ២០២០ ខណៈពេលសេវាកម្មមួយនេះកំពុងប្រើប្រាស់ក្នុងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ហើយវានឹងបន្តទៅកាន់ប្រទេសចិន អង់គ្លេស និងប្រទេសអេស្ប៉ាញក្នុងឆ្នាំនេះទៀតផង ។ ដោយឡែកសេវាកម្ម Apple Pay បច្ចុប្បន្នមានក្នុងប្រទេសកាណាដា អូស្ត្រាលី សហរដ្ឋអាមេរិក និងប្រទេសអង់គ្លេស ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|