អ្នកវិទ្យាសាស្ត្រ បណ្តុះក្រលៀន ក្នុងមន្ទីរពិសោធន៍
April 18, 2013 (08:35:39)
[ 1365 ]
ពួកអ្នកវិទ្យាសាស្ត្រអាមេរិកនិយាយថា ក្រលៀនមួយដែលត្រូវបានបណ្តុះនៅមន្ទីរពិសោធន៍ត្រូវបានផ្សាំបណ្តុះក្នុងខ្លួនសត្វនិងវាបានចាប់ផ្តើមផលិតទឹកនោម។
បច្ចេកទេសស្រដៀងគ្នាដើម្បីផលិតផ្នែកនៃរាងកាយធម្មតារបស់មនុស្សត្រូវបានគេប្រើរួចហើយនៅក្នុងខ្លួនអ្នកជម្ងឺ តែក្រលៀនជាសរីរាង្គសាំញ៉ាំជាងគេក្នុងចំណោមសរីរាង្គពួកគេបានខិតខំបង្កើតតាំងពីមុនមក។
ការសិក្សាមួយដែលត្រូវបានចុះផ្សាយក្នុងកាសែតវេជ្ជសាស្ត្រ Nature Medicine បានបង្ហាញក្រលៀនដែលគេបង្កើតឡើងហាក់មានប្រសិទ្ធភាពតិចជាងក្រលៀនធម្មជាតិ តែក្រុមអ្នកស្រាវជ្រាវបាននិយាយថាការសិក្សាបង្កើតក្រលៀនទទួលបានលទ្ធផលគួរជាទីសង្ឃឹម។
ក្រលៀនមានតួនាទីច្រោះឈាមដើម្បីយកកាកសំណល់និងទឹកដែលលើសចេញ។ វាជាសរីរាង្គដែលគេត្រូវការបំផុតសំរាប់យកទៅផ្សាំបណ្តុះក្នុងរាងកាយអ្នកជម្ងឺ។
គំនិតរបស់ពួកអ្នកសិក្សាស្រាវជ្រាវគឺយកក្រលៀនចាស់មួយនិងដកយកចេញកោសិការចាស់ដើម្បីទុកអោយវាបង្កើតកោសិកាថ្មីដែលគេយកមកពីអ្នកជម្ងឺដែលត្រូវផ្សាំក្រលៀន។
ការធ្វើរបៀបនេះមានប្រៀបធំពីរលើការផ្សាំបណ្តុះនាពេលបច្ចុប្បន្ន ដោយហេតុថាកោសិកានៅក្នុងក្រលៀនទើបបណ្តុះវាស៊ីគ្នានឹងអ្នកជម្ងឺដែលត្រូវការក្រលៀន ដូច្នេះអ្នកជម្ងឺមិនចាំបាច់ត្រូវការប្រើថ្នាំមួយជីវិតដើម្បីទប់កុំអោយប្រព័ន្ធស៊ាំប្រឆាំងមិនទទួលយកក្រលៀនថ្មីនោះទេ៕
.
.
រៀល កម្ពុជា (1US$: KHR)
4015
4022
បាត ថៃឡង់ (1US$: THB)
31.48
31.55
ដុង វៀតណាម (1US$: VND)
22,720
22,800
ដុល្លារ ហុងកុង (1US$: HKD)
7.75
7.87
យ៉េន ជប៉ុន (100JPY: US$)
0.905
0.910
ដុល្លារ សឹង្ហបុរី (10SGD: US$)
7.58
7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
2.55
2.57
ផោន អង់គ្លេស (1GBP: US$)
1.405
1.410
យូរ៉ូ អឺរ៉ុប (1EUR: US$)
1.240
1.245
ហ្វ្រង់ ស្វីស (1CHF: US$)
0.905
0.910
ដុល្លារ អូស្ត្រាលី (1AUD: US$)
0.787
0.792
ដុល្លារ កាណាដា (1CAD: US$)
0.800
0.805
មាស គីឡូ (1CHI: US$)
160.5
161.5
កែប្រែរចុងក្រោយ ៖
09 - February - 2018