. . . . . .
.
ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤

.
ក្រុមហ៊ុន Samsung ទម្លាយ​អាថ៌​​កំបាំង Galaxy S6 និង Galaxy S6 Edge នៅ Mobile World Congress
March 04, 2015 (12:31:01) [ 1399 ]
 
 
ភ្នំពេញ​: ការ​បង្ហាញ​រូបរាង​រចនា​ថ្មីស្រឡាង​នឹក​ស្មាន​មិន​ដល់​របស់ Samsung Galaxy S6 និង Galaxy S6 Edge ដោយ​រួម​បញ្ចូល​លើ​ការ​រចនា​រាង​កោង លោហៈ និង​កញ្ចក់តាម​រយៈ​វិ​ដេ​អូ​អាថ៌​កំបាំង​បង្ហើប​ពី​ទូរស័ព្ទ Samsung Galaxy បន្ទាប់​ជា​ច្រើន​លើសលប់ ទីបំផុត​ក្រុមហ៊ុន Samsung បាន​ទម្លាយ​មន្ទិល​សង្ស័យ​នេះ​ដោយ​ធ្វើ​បញ្ចេញ​ទូរស័ព្ទ Samsung Galaxy S6 និង Samsung Galaxy S6 Edge ក្នុង​សន្និសីទ​សារព័ត៌មាន Mobile World Congress នៅ​ក្រុង បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ​។ កម្មវិធី​នោះ​ត្រូវ​បាន​ចាត់ទុកជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​បំ​ផុ​ក្នុង​ប្រវត្តិ​ទូរស័ព្ទ​ចល័ត ដោយ​ត្រូវ​បាន ទទួល​ការ​ចូលរួម និង​ចំណាប់អារម្មណ៍​ខ្លាំង​បំផុត​ទូ​ទាំង​ពិភពលោក​។

ទូរស័ព្ទ Samsung Galaxy S6 និង Samsung Galaxy S6 Edge ត្រូវ​បាន​ផ្តោត​សំខាន់​លើ រូបរាង​រចនា​ដ៏​ថ្មីស្រ​ឡាង ​ផលិត​ឡើង​ពី​លោហៈ និង​វត្ថុ​ធាតុ​ដ៏​ប្រណិត​ៗ ជា​ពិសេស បំពាក់​នូវ​បច្ចេកវិជ្ជា​ទំនើប​ចុង​ក្រោយ​បំផុត​របស់ Samsung​។ ទូរស័ព្ទ​ទាំង 2 នេះ​មាន តួ​លោហៈ និង​កញ្ចក់ Corning Gorilla ពិសេស​ដែល​អាច​ធានា​បញ្ហា​ឆ្កូត​កញ្ចក់​។ ចំពោះ Samsung Galaxy S6 Edge ពិតជា​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្លឹក​ភ្នែក​ជាមួយ​គែម​សងខាង​មាន កញ្ចក់​រាង​កោង ដំបូង​បំផុត​ដែល​ប្រាកដជា​នឹង​ទទួល​បានការ​ពេញ​និយម​លើ​ទីផ្សារ​។

លក្ខណៈ​ពិសេស 2 យ៉ាង​របស់​ទូរស័ព្ទ​ទាំងនេះ​ដែល​មិន​មាន​ទូរស័ព្ទ​ដទៃ​ណា​មាន​គឺ សាក​ថ្ម​តាម​រយៈ wireless (​សាក​ថ្ម​ឆាប់​ពេញ​ជាង Samsung Galaxy S5 រហូត​ដល់​ទៅ 1.5 ដង​) និង​កំណែទម្រង់​បទ​ពិសោធន៍​ថ្មី​នៃ VR​។

លក្ខណៈសម្បត្តិ​របស់ Galaxy S6 និង S6 Edge៖
-​អេ​ក្រង់​៖ 5.1 អ៊ី​ញ Super AMOLED និង Resolution 1440 x 2560 ភិ​ក​សែ​ល
-Memory៖ 32GB/ 64GB/ 128GB, RAM 3GB
-​កាមេរ៉ា​៖ ខាងក្រោយ 16MP (​អាច Record វី​ដេ​អូ​បាន​កម្រិត 4K) និង​មុខ 5MP (​ថតរូប selfie បាន​ច្បាស់​)​។
-​ប្រព័ន្ធ​ដំណើរការ ៖ Android, v5.0 (Lollipop), CPU ពីរ​ប្រភេទ ទី​មួយ Quad-core Cortex-A53 ល្បឿន 1.5 GHz និង​ទី​ពីរ Quad-core Cortex-A57 ល្បឿន 2.1 GHz
-​ថាមពល​ថ្ម​៖ 2550 mAh (​សាក​ថ្ម​រយៈពេល 10 នាទី​អាច​ប្រើ​បាន 4 ម៉ោង​)
កំពុង​ចង់​ទិញ​ទូរស័ព្ទ​ថ្មី​មែន​ទេ0x017d7 ចុះ​ម៉េច​មិន​ចាំ​ទិញ Samsung Galaxy S6 និង Galaxy S6 Edge​?
អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
គឺជា​ក្រុមហ៊ុន​នាំមុខ​គេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាព​ថ្មី​ៗ​ជូន​មនុស្ស​គ្រប់​រូប​គ្រប់​ទីកន្លែង​។ តាម​រយៈ ការ​បង្កើត​ថ្មី និង​របកគំហើញ​ឥត​ឈប់​ឈរ យើង​កំពុង​តែ​ផ្លាស់​ប្តូរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ពិភព ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេង​ៗ​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយ​ផ្សេង​ៗ​ប្រើ​ប្រព័ន្ធ LED​។ យើង មាន​បុគ្គលិក​ចំនួន 307.000 នាក់ នៅ​ទូ​ទាំង 84 ប្រទេស​ដោយ​មាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។
ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ www.samsung.com និង global.samsungtomorrow.com​។
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 20 នាក់
  Flag Counter
Flag Counter