ការងារប្តូរវេនពេលយប់ប្រឈមខ្លាំង នឹងបញ្ហាសុខភាពច្រើនយ៉ាង
|
July 07, 2016 (13:22:08)
|
[ 1852 ] |
|
|
|
|
ការសិក្សាមួយបានរកឃើញថា បណ្តាជនដែលធ្វើការងារប្តូរវេនពេលយប់អាចបណ្តាលឱ្យមានបញ្ហាសុខច្រើនយ៉ាង រាប់ចាប់ពីជំងឺមហារីក ជំងឺបេះដូង និងទឹកនោមផ្អែមជាដើម ។ ផ្តល់ផលអាក្រក់ចំពោះសុខភាពបែបនេះ ពីព្រោះ ការងារពេលយប់បានធ្វើឱ្យខូចខាតដល់ហ្សែនប្រមាណជា១៥០០ ។ ការរំខានដល់ពេលវេលាដំណេកគឺជាកត្តាចម្បងមួយដែលនាំឱ្យកើនខ្ពស់នូវហានិភ័យពីជំងឺមហារីកដោះ ជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងបណ្តាជំងឺកាចសាហាវផ្សេងៗទៀត ។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការបង្អាក់រំខានដល់ដំណើរវដ្ដនៃធម្មជាតិរាងកាយមនុស្ស(យប់ដេក ថ្ងៃក្រោក ឬយប់ក្រោក ថ្ងៃដេក)បានរំខានដល់ចង្វាក់ទៀងទាត់របស់ហ្សែននានា ។
លោកសាស្ត្រាចារ្យ Derk-Jan Dijk មកពីមជ្ឈមណ្ឌលស្រាវជ្រាវដំណេកនៃសាកលវិទ្យាល័យ University of Surrey ប្រទេសអង់គ្លេសបានថ្លែងថា៖ «យើងបានរកឃើញហ្សែនប្រហែលជា ៦ភាគរយមាន Circadian rhythm (ដំណើរការជីវសាស្ត្រដែលបង្ហាញពីការប្រែប្រួលជីវកាលសាស្ត្រជុំវិញពេលវេលា២៤ម៉ោង) ។ នេះមានន័យថា សកម្មភាពរបស់ហ្សែនទាំងនោះបានកើនឡើងខ្ពស់ជាងពេលធម្មតា» ។
រាងកាយរបស់មនុស្សត្រូវគេជឿថា មានផ្ទុកហ្សែនប្រហែលជា២៤០០០ ហើយក្នុងនោះជាង១៤០០អាចនឹងមានការប្រែប្រួលនៅពេលមានការផ្លាស់ប្តូរទម្លាប់ដំណេក ។ លោកសាស្ត្រាចារ្យ Dijk បានថ្លែងថា ដោយការបង្អាក់រារាំងដល់ដំណេក ពួកយើងកំពុងធ្វើឱ្យមានការផ្លាស់ប្តូរដំណើរការម៉ូឡេគុល ។ លទ្ធផលលើកនេះគឺបានជួយឱ្យយើងយល់ដឹងពីផលអវិជ្ជមានចំពោះសុខភាពពាក់ព័ន្ធនឹងការងារប្តូរវេនពេលយប់ ។
ដោយឡែក ការសិក្សាស្រាវជ្រាវផ្សេងមួយទៀតបានបង្ហាញថា ការងារប្តូរវេនពេលយប់បង្កើនហានិភ័យកើតមានជំងឺមហារីក ជំងឺបេះដូង (ពេលមានបញ្ហាផ្លូវចិត្ត) ជំងឺបាក់ស្បាត ជំងឺទឹកនោមផ្អែម ជំងឺដាច់សរសៃឈាមខួរក្បាល និងការធាត់លើសទម្ងន់ដល់ទៅ៣ដង ។ វេជ្ជបណ្ឌិត Simon Archer អ្នកដឹកនាំការសិក្សាបានថ្លែងថា ជាង៩០ភាគរយនៃហ្សែនបានបែកចេញពីគ្នាពេលមានដំណេកខុសម៉ោងពេល ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|