បង្កើនការទទួលទានផ្លែចេក ជួយទប់ស្កាត់ ជំងឺដាច់សរសៃឈាម ខួរក្បាល
|
May 02, 2016 (04:39:41)
|
[ 1423 ] |
|
|
|
|
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា បង្កើនការទទួលទានផ្លែចេក តែកាត់បន្ថយការទទួលទានប្រភេទនំស្រួយ អាចទប់ស្កាត់ជំងឺដាច់សរសៃឈាមក្នុងខួរក្បាលបាន ។ ផ្លែចេកទុំត្រូវគេដឹងថាសម្បូរដោយប៉ូតាស្យូមដែលមានប្រសិទ្ធភាពទប់ស្កាត់កម្រិតឈាមមិនឱ្យឡើងខ្ពស់ ។ ចំណែកប្រភេទនំស្រួយត្រូវគេរកឃើញថា មានអំបិលច្រើន ដូច្នេះកាត់បន្ថយការទទួលទានមានន័យកាត់បន្ថយការប្រើប្រាស់អំបិលផងដែរ ។
ការសិក្សាមួយបានរកឃើញថា បុគ្គលដែលចូលចិត្តទទួលទានចេកទុំ ប្រឈមនឹងការកើតជំងឺដាច់សរសៃឈាមខួរក្បាលក្រោម២៤ភាគរយ ។ ប្រសិទ្ធភាពនេះត្រូវបានក្រុមអ្នកស្រាវជ្រាវគេហទំព័រ bmj.com ពន្យល់ថា ខណៈគេបង្កើនការទទួលទានចេកនោះ ប៉ូតាស្យូមនឹងឡើងខ្ពស់ ដូច្នេះកម្រិតសម្ពាធឈាមក៏ត្រូវបានកែលំអផងដែរ ។ ចេកមួយផ្លែត្រូវគេរកឃើញថាមានផ្ទុកសារធាតុប៉ូតាស្យូមប្រមាណជា៤២០មីល្លីក្រាម ។
ដោយឡែក លោកស្រីវេជ្ជបណ្ឌិត Clare Walton មកពីសមាគមមូលនិធិជំងឺដាច់សរសៃឈាមខួរក្បាលរបស់ចក្រភពអង់គ្លេសបានថ្លែងថា របបអាហារដែលផ្តល់នូវសុខភាពគឺជាផ្នែកសំខាន់មួយគ្រប់គ្រងហានិភ័យជំងឺសាច់សរសៃឈាម ។ លោកស្រីបានបន្ថែមថា៖ «សម្ពាធឈាមឡើងខ្ពស់ជាកត្តាប្រឈមធំជាងគេតែមួយគត់របស់ជំងឺដាច់សរសៃឈាម។ ដូច្នេះការផ្លាស់ប្តូររបបអាហារជាវិធីមួយយូរអង្វែងដើម្បីរក្សាសម្ពាធឈាមឱ្យស្ថិតក្នុងកម្រិតធម្មតា។ ជាក់ស្តែង ការសិក្សាលើកនេះគឺបានបង្ហាញថា កាត់បន្ថយការទទួលទានអំបិល និងបង្កើនការទទួលទានអាហារសម្បូរដោយប៉ូតាស្យូមដូចជាផ្លែចេកជាដើមមានប្រសិទ្ធភាពកាត់បន្ថយហានិភ័យពីជំងឺដាច់សរសៃឈាមបាន» ។
ទោះជាយ៉ាងនេះក្តី ក្រុមអ្នកស្រាវជ្រាវបានព្រមានថា គេមិនគួរប្រើថ្នាំជំនួយប៉ូតាស្យូមនោះទេលើកលែងទទួលបានការយល់ព្រមពីគ្រូពេទ្យ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|