អនុវត្តវិធីសាស្ត្រ៣ចំណុច ជួយលោកអ្នក ដើម្បីបង្កើន ថាមពលផ្លូវភេទ (18+)
|
April 11, 2016 (12:22:21)
|
[ 1571 ] |
|
|
|
|
និយាយពីជីវិតលើគ្រែ គូស្វាមីភរិយាទាំងអស់រមែងជួបភាពមិនទៀងទាត់ជួនបានល្អ តែជួនក៏មិនបានល្អ។ ប៉ុន្តែមានវិធីច្រើនយ៉ាងដើម្បីជំរុញឱ្យមានភាពស្និទ្ធស្នាល ។ ខាងក្រោមនេះជាវិធីសាស្ត្រ៣ចំណុចដែលយើងសង្ឃឹមថាអាចជួយជំរុញថាមពលសិចរបស់លោកអ្នកបានប្រសើរ ៖
១-ត្រូវពិនិត្យមើលលើរបបអាហារដែលទទួលទានប្រចាំថ្ងៃ ៖ អ្នកប្រហែលជាមិនបានគិតទេថា អ្វីដែលអ្នកទទួលទានមានឥទ្ធិពលលើជីវិតសិច ។ របបអាហារនិងសិចគឺធ្វើដំណើរទៅទាំងព្រមគ្នា ។ អាហារគ្មានថាមពល=គ្មានជីវិតសិច ។ ថាមពលបានមកពីអ្វីដែលអ្នកទទួលទាន។ អ្នកកាន់តែមានភាពហត់នឿយ ចំណង់សិចរបស់អ្នកក៏កាន់តែថយចុះផងដែរ ។ ដូច្នេះគន្លឹះសំខាន់គឺទទួលទានអាហារណាដែលបង្កើតថាមពល ។ អ្នកអាចផ្តោតលើអាហារដែលមានប្រូតេអុីនគ្រប់គ្រាន់ ផ្លែឈើស្រស់ៗនិងបន្លែពណ៌បៃតងជាដើម ។ ខ្លាញ់ល្អក៏សំខាន់ណាស់ដែរ ដ្បិតវាបានជួយចិញ្ចឹមខួរក្បាលរបស់យើង ។ កាលណាខួរក្បាលមានថាមពល ការចាប់ផ្តើមសិចក៏ល្អដែរ ។ ដូច្នេះសូមទទួលទានអាហារដែលរាងកាយនិងខួរក្បាលត្រូវការ។ សណ្តែកមានប្រេង ខ្លាញ់ត្រី ប្រេងអូលីវ ប្រេងដូងនិងផ្លែប៊័រសុទ្ធតែជាប្រភពសម្បូរដោយខ្លាញ់ល្អផ្តល់លំនឹងដល់រាងកាយ ។
២- គ្រប់គ្រង Stress ឱ្យបាននិងយកចិត្តទុកដាក់ចងចាំរឿងអ្វីមួយ ៖ ប្រសិនជាអ្នកហត់នឿយនឹងការងារពេញមួយថ្ងៃ សិចនឹងក្លាយជារឿងចុងក្រោយគេក្នុងចិត្តរបស់អ្នក ។ តែយ៉ាងណា នេះគឺជារឿងធម្មតា ។ Stress គឺជាកំពូលថ្នាំដែលសម្លាប់ជីវិតសិច ហើយបញ្ហានេះ គូស្វាមីភរិយាមួយចំនួនពិតជាបានដឹង ។ បន្ថយ Stress ក្នុងចិត្តគឺជាមធ្យោបាយមួយជួយឱ្យជីវិតសិចបានល្អប្រសើរ ។ អ្នកអាចធ្វើបែបនេះបានដោយការយកចិត្តទុកដាក់ចងចាំអ្វីមួយក្នុងចិត្ត ។ នេះមានន័យថា ស្ថិតក្នុងពេលបច្ចុប្បន្នអ្នកគួរគិតតែបញ្ហាក្នុងបច្ចុប្បន្នបានហើយ ។ មិនត្រូវបណ្តោយខ្លួនឱ្យលង់ជាប់ផុងស្លុងគិតរឿងពីម្សិលមិញឬថ្ងៃស្អែកដែលស្មុគស្មាញឡើយ ។ ប្រសិនជាអាចធ្វើបាននោះ ចិត្តអ្នកនឹងគ្មានការជំពាក់ បាត់អស់Stress និងទទួលបានភាពរីករាយក្នុងជីវិតសិចស្រណុកមិនខាន ។ ក្នុងពេលចិត្តរបស់អ្នកកាន់តែផ្តោតលើរឿងកំពុងធ្វើបច្ចុប្បន្នជាពិសេសអំឡុងពេលរួមសិច អ្នកពិតជាទទួលបានភាពសប្បាយរីករាយមិនខាន ។
៣-ហាត់ប្រាណជាមួយដៃគូស្នេហ៍របស់ខ្លួន ៖ ការធ្វើសកម្មភាពហាត់ប្រាណបែកញើសជាមួយដៃគូស្នេហ៍គឺប្រសើរជាងការហាត់ប្រាណតែម្នាក់ឯង ។ ការចេញទៅរត់ឬជិះកង់ជាមួយគ្នាជាចំណុចល្អមិនអាចខ្វះបានដ្បិតវាមិនត្រឹមតែជួយបង្កើនថាមពលប៉ុណ្ណោះទេ តែវាជួយឱ្យអ្នកទទួលបានពេលវេលាស្និទ្ធស្នាលជាមួយគ្នាទៀតផង ។ អ្វីទាំងនេះគឺជាឈ្នាន់ឈានទៅរកជីវិតសិចដែលល្អប្រសើរជាងមុន ។ ការហាត់ប្រាណបានបញ្ចេញនូវអ័រម៉ូននិងសារធាតុគីមីក្នុងរាងកាយគ្រប់ប្រភេទទាំងអស់ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|