ការរកឃើញដោយក្រុមអ្នកវិទ្យាសាស្ត្រសាកលវិទ្យាល័យវេជ្ជសាស្ត្រ Medical University of Graz របស់ប្រទេសអូទ្រីសចុះផ្សាយនៅក្នុងព្រឹត្តិបត្រ European Journal of Endocrinology បានបង្ហាញថា គូស្វាមីភរិយាដែលចង់បានកូនគួរតែសម្រាកលំហែរកាយក្រោមពន្លឺថ្ងៃឱ្យច្រើន ។
បើទោះណាវីតាមីន D អាចទទួលបានតាមរយៈការទទួលទានត្រីសម្បូរខ្លាញ់ ស៊ុត និងថ្លើមសត្វក៏ដោយ តែមានបរិមាណតិចតួចប៉ុណ្ណោះ។ ប្រមាណជា៨០ភាគរយនៃវីតាមីន D ដែលរាងកាយមានគឺបានមកពីពន្លឺថ្ងៃដែលស្រូបដោយស្បែក ។
លោកស្ត្រីវេជ្ជបណ្ឌិត Elisabeth Lerchbaum សាស្ត្រាចារ្យដឹកនាំការស្រាវជ្រាវបានសង្កត់ធ្ងន់ថា បើទោះជាថា ពន្លឺថ្ងៃមានសមត្ថភាពជួយធ្វើឱ្យល្អប្រសើរនូវការបង្កកំណើត ប៉ុន្តែបណ្តាគូស្វាមីភរិយាទាំងឡាយមិនត្រូវស្ថិតក្រោមពន្លឺថ្ងៃច្រើនម៉ោងនោះដែរ ដ្បិតវាអាចនឹងធ្វើឱ្យកើតមហារីកស្បែក ។ លោកស្រីបន្តថា៖ «គេអាចចំណាយពេលសំដិលខ្លួនឱ្យត្រូវពន្លឺថ្ងៃឬក៏លេបវីតាមីន D មួយណាក៏បានដែលគេយល់ថាមានសុវត្ថិភាពនិងចំណាយអស់ប្រាក់តិច» ។