ទទួលទានអាហារ ធម្មជាតិ១០មុខ ជួយឱ្យថ្លើម មានសុខភាពល្អ
|
April 11, 2016 (12:09:58)
|
[ 1447 ] |
|
|
|
|
សារសំខាន់នៃការថែរក្សាសុខភាពថ្លើមជារឿយៗត្រូវបានគេសឹងតែបំភ្លេចចោលទៅហើយក្នុងពេលដែលជីវិតកំពុងមមាញឹកដោយការងារ។ ទោះជាយ៉ាងនេះក្តី យើងសូមណែនាំនូវអាហារពីធម្មជាតិចំនួន១០មុខដែលផ្តល់អត្ថប្រយោជន៍ដល់ថ្លើម ៖
១-មើមខ្ទឹមស ៖ ខ្ទឹម១ក្លែបមានកម្លាំងគ្រប់គ្រាន់ជួយការពារថ្លើមតាមរយៈការធ្វើឱ្យអង់ហ្ស៊ីមថ្លើមមានសកម្មភាព ។ អង់ហ្ស៊ីមនេះមាននាទីស្រូបយកសារធាតុចិញ្ចឹមនិងបញ្ចេញចោលសារធាតុពុលរបស់រាងកាយ ។ ខ្ទឹមសត្រូវគេដឹងថា សម្បូរទៅដោយ Allicin និង Selenium ដែលជាសមាសធាតុមាននាទីសំខាន់ជួយរក្សាមុខងារថ្លើម ។
២-ផ្លែទំពាំងបាយជូរ ៖ វីតាមីន C ដ៏សម្បូរបែបនៅក្នុងទំពាំងបាយជូរគឺជាអត្ថប្រយោជន៍យ៉ាងលើសលប់ជួយការពារថ្លើមពីការប៉ះពាល់ដោយការសឹករេចរឹល ។ វាមិនត្រឹមតែជួយជំរុញការផលិតវត្ថុធាតុបន្សាបជាតិពុលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយធ្វើឱ្យល្អប្រសើរនូវមុខងារសរីរាង្គទៀតផង ។
៣-ពពួកបន្លែមើម ៖ វត្តមានសារធាតុ Flavonoids នៅក្នុងពពួកបន្លែមើមដូចជា ការ៉ុត ដំឡូងបារាំង និងឆៃថាវក្រហមមានអត្ថប្រយោធន៍ដ៏លើសលប់ជួយបណ្តុះកោសិកាមុខងារក្នុងថ្លើម ។ និយាយជារួម ការទទួលទានប្រចាំថ្ងៃពពួកបន្លែមើមនឹងជួយធានាឱ្យថ្លើមបំពេញមុខងារបានល្អ ។
៤-ពពួកបន្លែស្លឹកពណ៌បៃតង ៖ បន្លែស្លឹកពណ៌បៃតងត្រូវគេចាត់ទុកថាជាអាហារល្អបំផុតជួយសម្អាតសារធាតុពុលក្នុងថ្លើម ។ សមាសធាតុ Chlorophyll មាននាទីស្រូបយកសារធាតុអាក្រក់ពីរាងកាយនិងបន្សាបប្រសិទ្ធភាពគីមីពុល ។ ពពួកបន្លែដូចជា ម្រះ ស្ពៃស្លឹកម្យ៉ាង (Spinach) និងស្ពៃក្តោបមានអត្ថប្រយោជន៍យ៉ាងលើសលប់ ។
៥-តែបៃតង ៖ វាមានសមាសធាតុប្រឆាំងអុកស៊ីដកម្មដ៏ខ្លាំងក្លាបំផុតឈ្មោះ Catechins។ សមាសធាតុនេះមាននាទីកម្ចាត់រ៉ាឌីកាល់សេរីក្នុងថ្លើមព្រមទាំងសម្អាតជាតិពុលបានរហ័សទៀតផង ។
៦-ផ្លែប៊័រ ៖ ផ្លែឈើនេះសម្បូរទៅដោយសមាសធាតុ Glutathione និងអាស៊ីដខ្លាញ់ monounsaturated fats ដែលវាមិនត្រឹមតែជួយជំរុញដំណើរការសម្អាតថ្លើមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតជាលិកា និងកោសិកាថ្មីផងដែរ ។
៧-ផ្លែប៉ោម ៖ ទទួលទានប៉ោមមួយផ្លែក្នុងមួយថ្ងៃនឹងធ្វើឱ្យថ្លើមមានសុខភាពល្អ ។
៨-ប្រេងអូលីវ ៖ ការប្រើប្រាស់ក្នុងកម្រិតមធ្យមនឹងផ្តល់នូវមូលដ្ឋានគ្រឹះលីពីតដ៏ល្អសម្រាប់ថ្លើមក្នុងការស្រូបយកសារធាតុពុលពីរាងកាយ ហើយដែលបញ្ហានេះនឹងជួយកាត់បន្ថយសារធាតុពុលធ្វើឱ្យថ្លើមបំពេញមុខងារកាន់តែល្អប្រសើរក្នុងរយៈពេលវែង ។
៩-គ្រាប់ធញ្ញជាតិ ៖ សម្បូរទៅដោយវីតាមីន B-complex គ្រាប់ធញ្ញជាតិបានជួយជំរុញសមត្ថភាពថ្លើមក្នុងការរំលាយជាតិខ្លាញ់និងជាលិកាដែលធ្វើឱ្យស្ទះ ។ អង្ករសម្រូបមានប្រយោជន៍យ៉ាងលើសលប់សម្រាប់ថ្លើម ។
១០-ខាត់ណាខៀវ ៖ ផ្កាស្ពៃប្រភេទនេះសម្បូរទៅដោយ glucosinolates ដែលជួយលើការផលិតកម្មអង់ហ្ស៊ីម ។ អង់ហ្ស៊ីមទាំងនេះមាននាទីលាងសម្អាតជាតិពុល និង carcinogens ពីរាងកាយ ៕
|
|
|
. |
|
|
 |
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|