ក្រុមមនុស្សដែលមានសុខភាព មិនអំណោយផល ប្រឈមខ្លាំងបំផុត នឹងវីរុស H1N1
|
February 28, 2016 (15:23:16)
|
[ 1477 ] |
|
|
|
|
ថ្វីបើជំងឺនេះធ្លាប់មានការផ្ទុះឡើងកាលពីឆ្នាំ២០០៩ និងមានសភាពស្ងប់ស្ងាត់ទៅវិញនៅក្នុងឆ្នាំ២០១២ក៏ពិតមែន តែថ្មីៗនេះបន្ទាប់ពីមានការបាត់បង់ជីវិតរបស់លោកឃុន ណូ ដែលជាបុគ្គលិកបម្រើការនៅស្ថានីយទូរទស្សន៍ CTN និង MyTV ផ្នែកកាមេរ៉ារួចមក មហាជនគ្រប់រូបសុទ្ធតែមានក្តីបារម្ភយ៉ាងខ្លាំងអំពីបញ្ហានេះ ពិសេសបុគ្គលិកដែលធ្លាប់បម្រើការងារជាមួយជនរងគ្រោះកន្លងមក ។
ជួបជាមួយលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០១២មក ជំងឺនេះមិនសូវជាឃើញកើតមានច្រើនដូចជាឆ្នាំ២០០៩ទេ ហើយមេរោគផ្តាសាយនេះត្រូវបានគេចាត់ទុកថាជាជំងឺផ្តាសាយធំធម្មតា ដោយសារតែប្រជាជនយើងធ្លាប់កើតមានជំងឺនេះ និងមានភាពសុំានៅក្នុងខ្លួនស្រាប់ ។ ប៉ុន្តែអ្វីដែលជាគ្រោះថ្នាក់ និងអ្នកដែលមានបញ្ហាប្រឈមខ្លាំង បើសិនជាមិនបានធ្វើការព្យាបាលឲ្យបានទាន់ពេលវេលាទេនោះ អាចនឹងមានគ្រោះថ្នាក់ដល់អាយុជីវិតបានគ្រប់ពេលវេលា ដោយអ្នកប្រឈមទាំងនោះមានដូចជា៖
-កុមារអាយុក្រោម៥ឆ្នាំ
-ស្ត្រីមានផ្ទៃពោះ
-មនុស្សចាស់ដែលមានអាយុចាប់ពី៦៥ឡើងទៅ
-អ្នកដែលមានសុខភាពខ្សោយឬមានជំងឺរ៉ាំរ៉ៃ
-អ្នកដែលមានជំងឺសួត
-ជំងឺបេះដូង
-ជំងឺថ្លើម
-ជំងឺទឹកនោមផ្អែម ។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា រាល់អ្នកជំងឺផ្តាសាយទាំងអស់ ដែលមានរោគសញ្ញាលើសពី៣ថ្ងៃ និងមានសភាពធ្ងន់ទៅៗគប្បីទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ដើម្បីទទួលបានការព្យាបាលឲ្យបានទាន់ពេលវេលា ជាពិសេសរាល់ពេលដែលមានជំងឺផ្តាសាយមិនគួរប្រើប្រាស់ថ្នាំផ្សះនោះទេ ព្រោះថ្នាំផ្សះមិនមានលទ្ធភាពសម្លាប់មេរោគផ្តាសាយនេះបានទេ បែរជាធ្វើឲ្យអ្នកជំងឺមានសុខភាពខ្សោយ និងសុំាទៅនឹងថ្នាំផ្សះថែមទៀតផង ។ ជាងនេះទៅទៀត នៅពេលកើតជំងឺនេះ ត្រូវទទួលទានទឹកឲ្យបានច្រើន ទទួលទានអាហារបំប៉ន ទទួលទានឱសថបញ្ចុះកម្ដៅ គេងឲ្យបានច្រើន និងធ្វើលំហាត់ប្រាណផងដែរ ។ ប្រជាពលរដ្ឋទូទៅដែលមានសញ្ញាមួយចំនួនដូចជា៖
-គ្រុនក្តៅចាប់ពី៣៨អង្សាសេឡើងទៅ
-មានរោគសញ្ញាឈឺ.ក
-ក្អក
-ឈឺសាច់ដុំ
-ឈឺសន្លាក់
-មានអារម្មណ៍ស្រាវស្រាញ
គប្បីប្រុងប្រយ័ត្ន និងការពារដោយការពាក់ម៉ាស បើសិនជាកណ្តាស ឬក្អក គួរតែមានកន្សែង ឬក្រដាសជូតមាត់មកខ្ទប់មាត់ច្រមុះ និងត្រូវលាងដៃជាមួយសាប៊ូឲ្យបានស្អាតជានិច្ច ពិសេសអ្នកដែលស្ថិតក្នុងក្រុមដែលងាយនឹងមានគ្រោះថ្នាំដូចដែលបានរៀបរាប់ខាងលើ ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០០៩ ករណីស្លាប់ដោយសារជំងឺផ្តាសាយ H1N1 មានចំនួន៦នាក់ និងមានអ្នកកើតជំងឺនេះចំនួន៦០០នាក់នៅប្រទេសកម្ពុជា រីឯនៅទូទាំងពិភពលោកអ្នកដែលស្លាប់ដោយសារជំងឺនេះមានចំនួនជាង១សែន៨ម៉ឺននាក់ នេះបើយោងតាមទិន្នន័យរបស់មន្ទីរពិសោធន៍ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|