ការផ្ទុះវីរុស្ស Ebola បង្កការីករាលដាលខ្លាំង រហូតដល់មិនអាចគ្រប់គ្រងបាន នៅអាហ្វ្រិកខាងលិច
|
June 27, 2014 (11:03:18)
|
[ 1278 ] |
|
|
|
|
ការីករាលដាលនៃវីរុស្ស Ebola នៅអាហ្វ្រិកខាងលិច ឈានដល់ថ្នាក់មិនអាចគ្រប់គ្រង និងទប់ស្កាត់បានទេ ខណៈដែលការផ្ទុះវីរុស្ស ដ៏គ្រោះថ្នាក់នេះ បានកើតឡើងនៅតាមតំបន់ជាច្រើន ។
ក្រុមវេជ្ជបណ្ឌិត នៃអង្គការសុខភាពគ្មានព្រំដែន (MSF) បាននិយាយថា ការផ្ទុះវីរុស្ស Ebola នៅអាហ្វ្រិកខាងលិចនៅពេលនេះ គឺមិនអាចគ្រប់គ្រងបាននោះទេ ។
ក្រុមវេជ្ជបណ្ឌិតនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “ ទំហំនៃការរីករាលដាលនៃវីរុស្សនេះ បានកើនឡើងរហ័ស ដែលមិនធ្លាប់មានពីមុនមក ដោយបានបង្កឲ្យមាន មនុស្សច្រើននាក់ ឆ្លងវីរុស្សនេះ និងមនុស្សរាប់រយនាក់ស្លាប់”។
លោក Bart Janssens ប្រធានអង្គការសុខភាព គ្មានព្រំដែននេះ បាននិយាយថា ការផ្ទុះវីរុស្សនេះ បានកើតឡើងនៅតំបន់ថ្មីៗជាច្រើនកន្លែង នៅប្រទេសហ្គីណេ ប្រទេសសៀរ៉ាឡេអូន និង ប្រទេសលីប៊ី ។
អង្គការសុខភាពពិភពលោក បានបញ្ចេញបាយការណ៍របស់ខ្លួន អំពីករណីវីរុស្សនេះ កាលពីសប្តាហ៍មុននេះថាបន្ទាប់ពីមានសេចក្តីរាយការណ៍ លើកទីមួយ អំពីករណីនៃការផ្ទុះវីរុស្ស នៅប្រទេសហ្គីណេ នៅដើមឆ្នាំនេះមកនោះ មនុស្សយ៉ាងចិតណាស់ ចំនួន៣៣៧នាក់ បានស្លាប់ដោយសារវីរុស្ស Ebola នេះ នៅក្នុងប្រទេសទាំង៣នេះនៅឆ្នាំនេះ។ វីរុស្សនេះ ឆ្លងទៅមនុស្សតាមរយៈ ការប៉ះពាល់គ្នា ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|