. . . . . .
.
ថ្ងៃច័ន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤

.
ត្រសក់​ផ្តល់​អត្ថ​ប្រយោជន៍​ ជួយ​ព្យា​បាលស្បែក​មុខ​​
June 12, 2013 (11:55:07) [ 1636 ]
 
 
កញ្ញា​ម៉ា​លី ​នៅ​សង្កាត់​​ចាក់​អង្រែ​​​ រាជ​ធានី​ភ្នំពេញ ​បានចូលរួម​ចែក​រំលែក ​បទ​​ពិសោធន៍​សម្ផស្ស ​ដល់​សុភាព​​​បុរស-នារី​ ដោយ​នាង​​ប្រាប់​​ឱ្យ​ដឹង​​ថា ​​ឆ្លង​​កាត់​ការ​អនុវត្ត​ជាក់​ស្តែង ​កន្លង​មកដែល​នាង តែង​​​​​យក​ផ្លែ​​ត្រសក់​​ មក​​បិទ​មុខ​ ដើម្បី​ឱ្យ​វា​​ជួយ​ថែរក្សា​​ និង​បំប៉ន​​ស្បែក​​មុខ​​នោះ​ ឃើញ​ថាមាន​ភាព​​ស្រស់​ថ្លា​មែន គឺ​​វា​ធ្វើ​​ឱ្យ​​ស្បែក​មុខ​​ទន់​រលោង​​​​មាន​​សំណើម​​​ ភ្លឺ​ថ្លា​ ហើយ​អាច​​ជួយ​​បន្តឹង​ ​និង​កាត់​បន្ថយ​​ភាព​​ជ្រៀវ​ជ្រួញ ​​បាន​ទៀត​ផង ។ ​

​ដូច​គ្នា​នេះ​​ដែរ កញ្ញា​ ​ដា​ឡែន ​នៅ​ច្បារ​អំពៅ​រាជធានី​ភ្នំពេញ ​បាន​រៀប​រាប់​​​ឱ្យ​ដឹង​​ដែរ​​​ថា នាង​​ក៏​ចូល​​ចិត្ត​យក​​ត្រសក់​​មក​បិទ​​មុខ​​ដែរ​ ព្រោះ​​ក្រោយ​​ពេ​​ល​បិទ​​រួច​​ ស្បែក​​មុខ​ប្រែ​​ទៅ​ជា ​​ភ្លឺ​ថ្លា​​​ម៉ដ្ឋ​​រលោង​ ​​ហើយ​ពេល​​ធ្វើ​ដំណើរ​​ មិន​ធ្វើ​​ឱ្យ​ស្បែក​​​ប្រែ​​ទៅ​ជា​ក្រហម​ ​​​ និង​​រោល​នោះ​ទេ ​។

​+ ​របៀប​ផ្សំ
​​- វត្ថុ​ផ្សំ​
​​. ​ត្រសក់​​៤​​ឬ​​៥​ផ្លែ​ អាច​ស្មើ​នឹង​​ ៥០០​ក្រាម​​ ទៅ​​ ៦០០​ក្រាម​
. ​ទឹកឃ្មុំ​​២​ស្លាប​ព្រា​​បាយ​

- ​វិធី​ធ្វើ​​
. ​ត្រសក់​ត្រូវ​​​ចិត​យក​​សម្បក​ និង​គ្រាប់​​ចេញ​ ​​​​លាង​​​​សាច់​​ត្រសក់​​​ឱ្យ​ស្អាត​ រួច​​​បុក​​ឱ្យ​ម៉ដ្ឋ​​ ច្រោះ​ទឹក​​ចេញ​ទុក​​តែ​សាច់​​ត្រសក់​​ប៉ុណ្ណោះ ​មិន​ត្រូវ​​ច្រោះវា​​​ឱ្យស្ងួត​​​​ពេក​ទេ​​ ហើយ​ក៏​​​​មិន​​ត្រូវ​ទុក​​​រាវ​ពេក​​ដែរ ​(​បើ​មាន​​ម៉ាស៊ី​ន​​ក្រឡុក​​ផ្លែឈើ​​​រឹ​ត​តែ​ប្រសើរ​)​ ។ ​លាយ​វត្ថុ​​​ផ្សំ​ចូល​គ្នា​​​​កូរ​​ឱ្យ​សព្វ​ រួច​យក​​មក​​បំពោក​​លើ​ផ្ទៃ​​មុខ ​ទុក​រយៈ​​ពេល​យ៉ាង​​ហោច​​ណាស់​​ ២០​នាទី​ ​ទើប​​លាង​​សម្អាត ​​ជាមួយ​​ទឹក​​ត្រជាក់ ជា​ការ​ស្រេច​ ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 7 នាក់
  Flag Counter
Flag Counter