. . . . . .
.
ថ្ងៃច័ន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤

.
មើលពណ៌ទឹកនោម ទស្សន៍ទាយសុខភាព
June 12, 2013 (11:42:09) [ 1471 ]
 
 
ទឹកនោម​អាច​ប្រាប់​ឲ្យ​អ្នក​ដឹងថា សុខភាព​របស់​អ្នក​ល្អ​ឬ​អត់តាមរយៈពណ៌របស់វា៖

-​ ពណ៌​លឿង​ចំបើង​
​អ្នក​គ្រាន់តែ​សង្កេតមើល​ពណ៌ ក្លិន​ទឹកនោម​របស់​អ្នក​ក៏​អាច​ដឹងបាន​អំពី​សុខភាព​របស់ខ្លួន ។ ធម្មតា​ទឹកនោម​របស់​មនុ​ស្សមាន​សុខ​ភាពល្អ​ច្រើន​មាន​ពណ៌​លឿង​ចំបើង ឬ​លឿង​ភ្លឺ និង​មាន​ក្លិន ។​

-​ ពណ៌​ទឹកក្រូច​
​មូលហេតុ​គឺ​ដោយសា​អ្នកប្រើប្រាស់​អាហារ មាន​ពណ៌​ទឹកក្រូច ។ ក្នុង​សរីរាង្គ​អ្នក​កំពុងមាន​ផ្ទុក​អត្រា​ខ្ពស់​របស់ Carotene ។ ក្រៅពីនេះ​ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក ថ្នាំ​គីមី ថ្នាំ​សម្រួល​ពោះវៀន ថ្នាំ​ធ្វើ​ឲ្យ​ឈាមរាវ និង​ថ្នាំ​ព្យាបាល​ឆ្លង​មេរោគ​ផ្លូវ​មូត្រ​ក៏​អាចធ្វើ​ឲ្យ​ទឹកនោម​មាន​ពណ៌​ទឹកក្រូច ។ អ្នក​ត្រូវ​សាកសួរ​យោបល់​វេជ្ជបណ្ឌិត ។ ចូរ​យក​ថ្នាំ​ដែល​អ្នក​កំពុង​ប្រើ​ទៅ​សួរ​លំអិត ។​

-​ ពណ៌​ត្នោត​
​ប្រសិន​ទឹកនោម​របស់​អ្នកមាន​ពណ៌​ត្នោត​ដិត (​ដូច​ទឹកតែ​ចាស់​) វា​អាចជា​សញ្ញា​របស់​ការ​ខ្សោយតម្រងនោម ឬ​ជំងឺថ្លើម ឬ​មុខងារ​ឆ្នើម​មិន​ប្រក្រតី ។​ ទឹកនោម​ពណ៌​ត្នោត​ស្រាល​អាច​បណ្តា​លពី​ការទទួល​ទាន​ច្រើន Rhubarb ឬ​ផ្លែ​សណ្តែក ។ ថ្នាំ​មួយចំនួន​អាចធ្វើ​ឲ្យ​ទឹកនោម​មាន​ពណ៌​ត្នោត​ដូចជា ថ្នាំ​បញ្ចុះ ថ្នាំ​ពង្រីក​សាច់ដុំ ថ្នាំ​គ្រុនចាញ់ និង​ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក​មួយចំនួន ។​

-​ ពណ៌​ខៀវ ឬ​ពណ៌​ស្លឹកឈើ​
​មូលហេតុ​គឺ​បណ្តាល​ពី​ទំពាំង​បារាំង ។ ថ្នាំ​មួយចំនួន​ក៏​អាចធ្វើ​ឲ្យ​ទឹកនោម​មាន​ពណ៌​ខៀវ​រួច​មាន​ថ្នាំ​ប្រឆាំង​ក្អួត ភើ និង​វីតាមីន​ចម្រុះ ។​

- ​ពណ៌​ក្រហម​ផ្កាឈូក​
​ទឹកនោម​ពណ៌​ក្រហម​បង្ហាញថា អ្នក​អាច​កំពុង​ត្រូវ​ឆ្លង​មេរោគ​មហារីក ជំងឺ​តម្រងនោម ឬ​ក្រួស​ប្លោកនោម ឬ​ជំងឺថ្លើម ។ ប៉ុន្តែ វា​ក៏​អាច​ត្រូវបាន​បង្កឡើង​ដោយ​ថ្នាំ​សណ្តំ ថ្នាំ​បញ្ចុះ និង​ថ្នាំ​សរសៃប្រសាទ​មួយចំនួន ។ ក្រៅពីនេះ​វា​អាច​បណ្តាល​ពី​អាហារ ផ្លែឈើ និង​ឆៃថាវ​ផ្អែម ។ វា​ក៏​អាចជា​សញ្ញា​មួយ​បង្ហាញថា អ្នក​ត្រូវ​ឆ្លង​បា​រ៉​ត ឬ​សំណ ។​
​ក្នុងករណី​ទឹកនោម​មាន​ពណ៌​ក្រហម​ឬ​ផ្កាឈូក​នោះ​ចាំបាច់​ត្រូវ​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់ ដើម្បី​ស្វែងរក​មូលហេតុ និង​ទទួល​ការព្យាបាល​ទាន់ពេល ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter