ចាក់កោសិកាពន្លកទៅក្នុង ខួរក្បាលដើម្បីព្យាបាលខ្វិន ដោយសារជំងឺស្ត្រូក
|
June 07, 2013 (13:07:40)
|
[ 1645 ] |
|
|
|
|
ខួរក្បាលមនុស្ស តែងត្រូវខូចខាតធ្ងន់ក្រោយកើតជំងឺស្ត្រូក។ អ្នកជំងឺត្រូវខ្វិនទាំងស្រុង ក្រោយដាច់សរសៃឈាមខួរក្បាល អាចកម្រើកឡើងវិញ ក្រោយពេលត្រូវបានចាក់ផ្ទាល់ នូវកោសិកាពន្លកទៅក្នុង ខួរក្បាល យោងតាមសារព័ត៌មាន Daily Mail ។
មុខសញ្ញារបស់ការពិសោធន៍ គឺអ្នកជំងឺជនជាតិ អង់គ្លេស៥នាក់ បានត្រូវខ្វិនទាំងស្រុង ពី៦ខែដល់៥ឆ្នាំ ក្រោយពេល ដាច់សរសៃឈាមខួរក្បាល ។ អាស្រ័យដោយ វិធីព្យាបាលថ្មី១ អ្នកជំងឺទាំងនេះ អាចកម្រើកម្រាមដៃឡើងវិញ និងថែមទាំងអាចធ្វើបាន នូវការងារផ្ទះសាមញ្ញៗ ។ ក្រុមស្រាវជ្រាវ ដែលដឹកនាំដោយ សាស្ត្រាចារ្យ Keith Muir នៅសកលវិទ្យាល័យ Glasglow (អង់គ្លេស) បានចាក់ផ្ទាល់ នូវកោសិកាពន្លក ទៅក្នុងខួរក្បាល អ្នកជំងឺជាមួយក្តីសង្ឃឹមថា វានឹងក្លាយជា កោសិកាល្អមាំមួន ឬចាប់ផ្តើមស្តារតំបន់ ខួរក្បាលត្រូវខូចខាត ។
កោសិកាពន្លក ដែលប្រើប្រាស់ ក្នុងការពិសោធន៍ ត្រូវបានបង្កើត ពី១០ឆ្នាំមុន ពីជាលិកាសរសៃប្រសាទរបស់អំប្រ៊ីយ៉ុង ។
នេះត្រូវបានចាត់ទុក ជាការស្រាវជ្រាវដំបូង លើពិភពលោក ប្រើប្រាស់កោសិកាពន្លក ដើម្បីជួយអ្នកជំងឺ ស្តារសុខភាព ក្រោយដាច់សរសៃឈាមខួរក្បាល ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|