. . . . . .
.
ថ្ងៃច័ន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤

.
ឈាម​បរិច្ចាគ ប្រើ​បានល្អ​តែ​ក្នុង​បី​សប្តាហ៍​
May 29, 2013 (18:53:48) [ 1566 ]
 
 
ការប្រើប្រាស់​ឈាម​បរិច្ចាគ​របស់​អ្នកដទៃ ក្រោយពេល​បាន​រក្សាទុក​ក្នុង​ឃ្លាំង​បី​សប្តាហ៍ អាច​ត្រូវបាន​ចាត់ទុកថា គ្មាន​អំណោយផល​ល្អ​សម្រាប់​អ្នកជំងឺ ដូច​ជាការ​ទទួលទាន​អាហារ​ផ្ទុក​ជាតិ​ខ្លាញ់​ច្រើន ឬ​ជក់បារី​។ នេះ​ជាការសន្និដ្ឋាន​របស់​ពួក​វេជ្ជបណ្ឌិត​អាមេរិក នៅ​សកល​វិទ្យាល័យ Johns Hopkins នៅ Baltimore យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន The Daily Mail ។​

​ក្នុង​ដំណើរការ​ស្រាវជ្រាវ ពួក​អ្នក​វេជ្ជសាស្ត្រ បាន​សង្កេតឃើញថា ក្រោយ​មួយរយៈ​ពេល​ស្តុក​ទុក ឈាម​បាន​បាត់បង់​យ៉ាងច្រើន​បរិមាណ NOX​។ នេះ​ជា​សារជាតិ​គីមី​ចម្រុះ​មួយ មាន​ប្រសិទ្ធភាព​ពង្រីក​សរសៃឈាម និង ទទួលរង​មួយ ផ្នែក​ភារកិច្ច​ផ្គត់ផ្គង់​អុកស៊ីសែន​ឱ្យ​ជាលិកា​ទាំងឡាយ​។ ប្រសិន​បរិមាណ​សារជាតិ​នេះ​ទាប អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រព័ន្ធ​សរសៃឈាម​បេះដូង​។ លទ្ធផល​គឺ​កោសិកា​ឈាម​សន្សឹមៗ បាត់​លទ្ធភាព​ទន្ទ្រាន​ចូល​បណ្តាញ​សរសៃឈាម​តូចៗ​។​

​ការពិសោធន៍​ប្រៀបធៀប​ការបញ្ចូល​ឈាម​ស្រស់ និង​ឈាម​ស្តុក​ក្នុង​ឃ្លាំង ក្រោយបី​សប្តាហ៍ បានបញ្ជាក់​រឿង​នោះ​។​
​លើ​មូលដ្ឋាន​នៃ​ការព្រមាន​ខាងលើ គេ​កំពុងដំណើរការ​ស្រាវជ្រាវ​ទ្រង់ទ្រាយ​ធំ​ពីរ ដើម្បី​ពិនិត្យ​បញ្ជាក់ ហើយ​ប្រសិនបើ​ត្រឹមត្រូវ នឹងត្រូវ​កែសម្រួល​ពេលវេលា​ស្តុក​ទុក​អតិបរមា​របស់​ឈាម​។ បច្ចុប្បន្ន នៅតាម​មន្ទីរពេទ្យ និង​ធនាគារ​ឈាម ស្តង់ដារ​អំពី​ពេលវេលា​ស្តុក​ទុក​ឈាម និង​ប្លា​ស្មា គឺ​ប្រាំមួយ​សប្តាហ៍​។​

​ប៉ុន្មាន​ឆ្នាំ​មុននេះ ពួក​អ្នកជំនាញការ​សរសៃឈាម​បេះដូង​របស់​អង់គ្លេស បាន​ធ្លាប់​ចង្អុល​បង្ហាញថា អ្នកជំងឺ​ត្រូវ​វះកាត់​បេះដូង ប្រសិន​ត្រូវបាន​បញ្ចូល​ឈាម​ចាស់ នោះ​មានលទ្ធភាព​ច្រើន​ក្នុង​ការឆ្លង​មេរោគ​ឈាម ឬ​ខ្សោយតម្រងនោម ហើយ​លទ្ធផល គឺ​អត្រា​បាត់បង់​ជីវិត ក្រោយ​ការវះកាត់ កើនឡើង​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 6 នាក់
  Flag Counter
Flag Counter