. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤

.
អ្នកមាន​ផ្ទៃពោះ​ពេល​ឈឺធ្មេញ គួរ​ព្យាបាល​ដោយ​របៀប​ណា
March 09, 2017 (14:22:05) [ 7638 ]
 
 
ភ្នំពេញ​: បម្រែបម្រួល​ពណ៌​ធ្មេញ រឺ បញ្ហា​បាត់បង់​ជាតិ​ពណ៌​ធ្មេញ​ដែល​ធ្វើ​ឲ្យ​ធ្មេញ​យើង​ប្រែ​ពី​ស ទៅ​ជា​ខ្មៅ រឺ​ត្នោត​នោះ​បញ្ហា​នេះ​បណ្ដាល​មក​ពី​ធ្មេញ​របស់​យើង​ពុក​។

ស្ត្រី​ក្នុង​ពេល​កំពុង​មាន​ផ្ទៃពោះ​ត្រូវការ​ទទួលទាន​វិ​តា​មីន​និង​សារធាតុ​ខនិជ​ដើម្បី​ផ្តល់​តម្រូវការ​ឲ្យ​រាង​កាយ​នឹង​ការ​លូតលាស់​របស់​ទារក​។​ឧស​ថ​នេះ​អាច​ធ្វើ​ឲ្យ​ធ្មេញ​របស់​អ្នក​មានការ​ប្រែប្រួល​។ ដែល​បញ្ហា​នេះ​បណ្តាល​មក​ពី​ថ្នាំ​ជាតិ​ដែក

ធ្វើ​ឲ្យ​ធ្មេញ​របស់​អ្នក​ខ្មៅ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​។​ច្នាំ​ជាតិ​ដែក​ពិតជា​ចាំបាច់​សម្រាប់​ស្ត្រី​ដើម្បី​ឲ្យ​គភ៌​លូតលាស់​និង​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ខ្លួន​ម្ដាយ​។

បញ្ហា​បណ្តាល​មក​ពី​ទឹក​ខ្ពុ​លមាត់​មួយ​ចំនួន​ផ្ដល់​ផល​ប៉ះពាល់​ដូច​ថ្នាំ​ជាតិ​ដែក​ដែរ​។​ក្នុង​ទឹក​ខ្ពុ​លមាត់​មាន​ផ្ទុក​សមាសធាតុ​ម្យ៉ាង​ហៅ​ថា​cholorhexidine បណ្ដាល​ឲ្យ​ធ្មេញ​ខ្មៅ​។​ដូច្នេះ​អ្នក​ត្រូវ​ពិនិត្យ​មើល​ស្លាក​សញ្ញា​មុន​ពេល​ទិញ​វា​។

ថ្នាំ​គ្រាប់​សម្លាប់​បាក់តេរី​ក្នុង​មាត់​តេ​ត្រា​ស៊ី​ឃ្លី​ន​(tetracycline)​ប្រើ​សម្រាប់​ប្រឆាំង​និង​ការពារ​ពី​ការ​ឆ្លង​មេរោគ​បាក់តេរី​ក្នុង​មាត់​ត្រូវ​បាន​វិ​ជ្ជ​បណ្ឌិត​ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ប្រើ​ប៉ុន្តែ​សមាសធាតុ​របស់​ថ្នាំ​នឹង​បំផ្លាញ​ជាតិ​ពណ៌​របស់​ធ្មេញ​។​ហើយ​វា​ក៏​រារាំង​ដល់​ការ​លូតលាស់​របស់​គភ៌​ទៀត​ផង​។

វិធី​ព្យាបាល

ប្រសិនបើ​អ្នក​ចង់​កម្ចាត់​បញ្ហា​ធ្មេញ​ខ្មៅ ឬ​ត្នោត​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ គួរ​ទៅ​ជួបនឹង​វិ​ជ្ជ​បណ្ឌិត​របស់​អ្នក​។​ថ្នាំ​ប៉េ​រូ​សាយ​(peroxide)​ប្រើ​ដើម្បី​កម្ចាត់​ជាតិ​ពណ៌​មិន​ប៉ះពាល់​ដល់​ទារក​ទេ តែ​ត្រូវ​ប្រឹក្សា​នឹង​វេជ្ជបណ្ឌិត​សិន​មុន​ពេល​ប្រើ​វា​។

ចៀសវាង​អាហារ​និង​ភេ​ស​ជ្ជះ​ដែល​ប្រឡាក់​ជាប់​ធ្មេញ បញ្ឈប់​ទម្លាប់​ការ​ជក់បារី​និង​សម្អាត​មាត់​របស់​អ្នក​រៀង​រាល់ពេល​ញុំ​ា​អាហារ​រួច ដើម្បី​ការពារ​ពី​ការ​ខូច​ធ្មេញ​។​ការ​ទទួលទាន​កាហ្វេ តែ និង​ផ្លែ​ឈើខ្មៅ​ៗ​ក៏​នាំ​ឲ្យ​ធ្មេញ​ខ្មៅ​ដែរ​។​ទទួលទាន​ផ្លែ​ឈើ​និង​បន្លែ​ដូច​ជា ផ្លែ​ប៉ោម ផ្លែ​ប៉េ​ស សារី​និង​ការ៉ុត​ព្រោះ​វា​ជួយ​សម្អាត​ធ្មេញ​។​ការ​ទំពារ​ស្ករ​កៅស៊ូ​គ្មាន​ជាតិ​ស្ករ ជា​វិធី​មួយទៀត​អាំ​ច​ជួយ​សម្អាត​ធ្មេញ​របស់​ស្ត្រី​មាន​ផ្ទៃពោះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 76 នាក់
  Flag Counter
Flag Counter