ស្ត្រីគួរទទួលទានអ្វីខ្លះ ដើម្បីបំប៉នសុខភាព ក្រោយពេលសម្រាលកូន ?
|
September 14, 2016 (13:05:17)
|
[ 7037 ] |
|
|
|
|
ទទួលទានអាហារដែលជួយផ្តល់នូវកម្លាំងថាមពលដល់រាងកាយនិងផ្លូវចិត្ត គឺជារឿងសំខាន់បំផុតដែលស្ត្រីគួរធ្វើបន្ទាប់ពីការសម្រាលកូនរួច ។ អាហារដែលសម្បូរដោយសារធាតុចិញ្ចឹមគឺជាតម្រូវការចាំបាច់ជួយទ្រទ្រង់ដល់គុណភាពទឹកដោះម្តាយ ។ មួយវិញទៀត ស្ត្រីនឹងត្រូវប្រើប្រាស់ថាមពលបម្រុងទ្រទ្រង់រាងកាយរបស់ខ្លួនដើម្បីចិញ្ចឹមកូន ។ តើអាហារអ្វីខ្លះដែលពួកគេគួរទទួលទាន ?
១-ត្រីសូម៉ុង: ដូចជាពពួកត្រីសម្បូរខ្លាញ់ដទៃទៀតដែរ សូម៉ុងផ្ទុកទៅដោយប្រភេទខ្លាញ់មានឈ្មោះថា DHA ។ DHA ជាអាហារចិញ្ចឹមដ៏សំខាន់ដែលផ្តល់គុណប្រយោជន៍ជាពិសេសលើការអភិវឌ្ឍប្រព័ន្ធសរសៃប្រសាទរបស់ទារកកំពុងស្ថិតក្នុងការបំបៅដោះ ។ ពិតណាស់ ក្នុងទឹកដោះម្តាយរាល់រូបគឺសុទ្ធតែមាន DHA ប៉ុន្តែអ្វីដែលខុសគ្នារវាងម្តាយម្នាក់ទៅម្តាយម្នាក់គឺកម្រិតនៃសារធាតុចិញ្ចឹមនេះ ។ ស្ត្រីខ្លះមានសារធាតុនេះខ្ពស់ក្នុងទឹកដោះ គឺតាមរយៈរបបអាហារទទួលទានប្រចាំថ្ងៃ ។ ប៉ុន្តែស្ត្រីដែលកំពុងពពោះគួរតែកំណត់ចំនួនទទួលទានត្រីសូម៉ុងដ្បិតត្រីនេះក៏មានផ្ទុកសារធាតុបារ៉តផងដែរ ។
២-ផលិតផលទឹកដោះគោដែលមានខ្លាញ់តិច: ផលិតផលធ្វើពីទឹកដោះគោមានដូចជា យ៉ាអួ ឬហ្វ្រូម៉ាគឺជាអាហារជួយជំរុញដល់សុខភាពស្ត្រីកំពុងបំបៅដោះកូន ។ ក្រៅពីផ្តល់ឱ្យនូវវីតាមីន B វីតាមីន D និងប្រូតេអុីន ផលិតផលពីទឹកដោះគោក៏ជាប្រភពដ៏សម្បូរបែបរបស់កាល់ស្យូមផងដែរ ។ ដើម្បីជំនួយដល់ការលូតលាស់ឆ្អឹងទារក ស្ត្រីជាម្តាយគួរទទួលទានអាហារដែលសម្បូរដោយសារធាតុកាល់ស្យូម ។ ស្ត្រីគួរផឹកទឹកដោះគោយ៉ាងហោចណាស់៣ពែងក្នុងមួយថ្ងៃ ។
៣-សាច់សុទ្ធគ្មានខ្លាញ់: សាច់គ្មានខ្លាញ់ជាពិសេសសាច់គោដែលសម្បូរដោយសារធាតុដែកពិតជាអាចជួយបង្កើនថាមពលដល់ស្ត្រីកំពុងបំបៅដោះកូន ។ ខ្វះខាតសារធាតុដែកអាចធ្វើឱ្យកម្រិតថាមពលថយចុះ មិនអាចឆ្លើយតបនឹងសេចក្តីត្រូវការរបស់ទារកទើបកើត ។ លើសពីនេះ ស្ត្រីបំបៅដោះកូនក៏គួរតែទទួលទានប្រូតេអុីនបន្ថែមនិងវីតាមីន B12ផងដែរ ហើយសាច់គោដែលគ្មានជាប់ខ្លាញ់សម្បូរដោយសារធាតុចិញ្ចឹមទាំងពីរនេះ ។
៤-ពពួកសណ្តែកធ្វើនំឬបង្អែម: សណ្តែកទាំងនេះជាពិសេសសណ្តែកខ្មៅនិងសណ្តែកអង្គុយសម្បូរទៅដោយសារធាតុដែកដែលជាអាហារចាំបាច់សម្រាប់ស្ត្រីកំពុងបំបៅដោះកូន ។
៥-អង្ករសម្រូប: អង្ករសម្រូបផ្តល់អត្ថប្រយោជន៍ដល់សុខភាពច្រើនយ៉ាង ។ បើទោះមិនមានរសជាតិឆ្ងាញ់ដូចអង្ករធម្មតា ប៉ុន្តែវាមិនមានផ្ទុកសារធាតុកាបូអុីដ្រាតច្រើនទេ ។ ទទួលទានអង្ករនេះនឹងជួយទប់ទល់ការឡើងទម្ងន់ទារកកំពុងបំបៅដោះ ជាពិសេសជួយផ្តល់កាឡូរីបន្ថែមដល់ម្តាយ ។
៦-ក្រូចពោធិ៍សាត់: វាជាអាហារដ៏ល្អឯកជួយបង្កើនថាមពលដល់ស្ត្រីទើបសម្រាលកូនរួច ។ ក្រូចពោធិ៍សាត់និងក្រូចផ្សេងៗទៀតជាប្រភពនៃវីតាមីន C ដែលជាតម្រូវការចាំបាច់សម្រាប់ស្ត្រីកំពុងបំបៅដោះកូន ។
៧-ស៊ុត: ស៊ុតជាប្រភពដែលសម្បូរបែបដោយប្រូតេអុីន ។ អ្នកអាចច្នៃទទួលទានជាមួយអាហារពេលព្រឹក អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច ។
៨-ពពួកបន្លែស្លឹកពណ៌បៃតង: បន្លែស្លឹកពណ៌បៃតងជាពិសេសបណ្តាបន្លែស្ពៃ(ខាត់ណា ស្ពៃស្លឹកធាងពណ៌ក្រហម ស្ពៃស្លឹក Spinach...) សម្បូរទៅដោយវីតាមីន A ដែលជាតម្រូវការចាំបាច់សម្រាប់ម្តាយនិងកូន ។
៩-ទឹក: ស្ត្រីកំពុងបំបៅដោះកូនប្រឈមខ្លាំងបំផុតនឹងការខ្វះជាតិទឹកក្នុងខ្លួន ។ ដើម្បីរក្សាបាននូវកម្រិតថាមពលនិងកំណើនផលិតកម្មទឹកដោះ ស្ត្រីគប្បីរក្សាជាតិទឹកឱ្យបានគ្រប់គ្រាន់។ អ្នកអាចផ្លាស់ប្តូរជម្រើសផ្សេងៗដើម្បីបំពេញសេចក្តីត្រូវការវត្ថុរាវប្រចាំថ្ងៃតាមរយៈការផឹកទឹកដោះគោឬទឹកផ្លែឈើស្រស់ ប៉ុន្តែភេសជ្ជៈកាហ្វេនិងតែគួរតែជៀសវាង ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|