. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤

.
LG នឹង​វិនិយោគ ​លើ​បច្ចេកវិទ្យា​ មនុស្ស​យន្ត
September 14, 2016 (13:08:05) [ 1644 ]
 
 
ក្រុមហ៊ុន​អេ​ឡិ​ត្រូ​និក​កូរ៉េ​ខាងត្បូង LG និយាយ​ថា ខ្លូ​ន​នឹង​ចំណាយ​ទុក​វិនិយោគ​លើ​បច្ចេកវិទ្យា​មនុស្ស​យន្ត​ដែល​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​ជួយ​ការងារ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស ។

នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន បញ្ជាក់​ថា LG កំពុង​រៀបចំ​បញ្ចូល​ខ្លួន​ទៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ដែល​អាច​ជួយ​ដល់​ការ​អភិវឌ្ឍ​ផលិតផល​ផ្សេង​របស់​ខ្លួន​ថែម​ទៀត​ដូច​ជា ទូទឹកកក ម៉ាស៊ីនបោកខោអាវ ម៉ាស៊ីនត្រជាក់​ជាដើម ។ ការ​រៀបចំ​ផែនការ​អនាគត់​តាម​រយៈ​ការ​បន្ថែម​ការ​វិនិយោគ​លើ​គម្រោង​ផ្ទះ​វៃឆ្លាត​មនុស្ស​យន្ត និង​សម្ភារ សំខាន់​ៗ​ផ្សេង​ទៀត ព្រមទាំង​ពង្រឹងសមត្ថភាព​ពាណិជ្ជកម្ម​ផ្នែក​ប្រដាប់ប្រដារ​ប្រើប្រាស់​ក្នុងផ្ទះ ។ នេះ​បើ​យោង​តាម​សម្តី​របស់​លោក Jo Seung-jin ដែល​ជា​ប្រធាន​ផ្នែក​អាជីវកម្ម​ក្រុមហ៊ុន LG ។

ការ​ព​ន្លឿ​ន​លើ​បច្ចេកវិទ្យា​ដូច​ជា ទំនាក់ទំនង​ដោយ​ឥត​ប្រើ​ខ្សែ គ្រឿង​សិប្បនិម្មិត​ឆ្លាត​វៃ គឺជា​បច្ចេកវិទ្យា​ម៉ាស៊ីន​ដ៏​ស្មុគស្មាញ ហើយ​ម៉ាស៊ីន​ដែល​អាច​ឲ្យ​យើង​ជជែក​គ្នា​តាម​រយៈ​អុ​ី​ន​ធើ​រ​ណេ​ត និង​ដំណើរការ​នោះ​រឹតតែ​ជា​ភារៈ​ដ៏​ស៊ាំ​ញ៉ាំ​ថែម​ទៀត ។

នៅ​ពេល​នេះ​មាន​ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក​បាន​វិនិយោគ​យ៉ាងច្រើន​លើ​បច្ចេកវិទ្យា​មនុស្ស​យន្ត ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​មនុស្ស ដូច​ជា​មនុស្ស​យន្ត​ដែល​ចេះ​ធ្វើ​ម្ហូប​ជាដើម លើស​ពី​នេះ​ក៏​កាត់​បន្ថយ​គ្រោះថ្នាក់​នានា​ដល់​មនុស្ស​ផង​ដែរ ។

ក្រុមហ៊ុន LG នៅ​មិន​ទាន់​បង្ហាញ​ពី​គម្រោង​ជាក់លាក់​លើ​ផែនការ​វិនិយោគ​មនុស្ស​យន្ដ​ថា នឹង​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ពេល​ណា​នោះ​ទេ តែ​ក្រុមហ៊ុន​គ្រាន់តែ​បង្ហើប​ថា ខ្លួន​មាន​ជម្រើស​ច្រើន​ក្នុង​វិនិយោគ​ដូច​ជា បច្ចេកវិទ្យា​បំពាក់​ក្នុង​រថយន្ត​សម្រាប់​ឲ្យ​រថយន្ត​បើកបរ​ដោយ​ខ្លួនឯង និង​ឧបករណ៍​វៃឆ្លាត​មួយ​ចំនួន​ទៀត ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 17 នាក់
  Flag Counter
Flag Counter