Domino មានគំរោងប្រើប្រាស់ drone ដឹកជញ្ជូនអាហារ
|
September 02, 2016 (12:00:35)
|
[ 1640 ] |
|
|
|
|
ក្រុមហ៊ុនភីហ្សា Domino នឹងក្លាយជាក្រុមហ៊ុនដំបូងគេក្នុងពិភពលោកដែលផ្តល់សេវាដឹកជញ្ជូនអាហារតាមរយៈឧបករណ៍ Drone ដល់អតិថិជនរបស់ខ្លួនក្នុងប្រទេសណូវែលហ្ស៊េឡង់នៅចុងឆ្នាំ២០១៦នេះ បន្ទាប់ពីបង្ហាញសេវារបស់ខ្លួននៅក្នុងទីក្រុង Auckland ។
ក្រៅពីក្រុមហ៊ុន Donimo នៅមានក្រុមហ៊ុនធំមួយចំនួនទៀតដូចជាក្រុមហ៊ុន Amazon និងក្រុមហ៊ុន Google ក៏សម្លឹងមើលសេវាកម្មដោយប្រើប្រាស់ឧបរណ៍ Drone ដូចគ្នាដោយសារថា ច្បាប់ចរាចរណ៍ដែនអាកាសក្នុងប្រទេសអង់គ្លេស អូស្ត្រាលី ណូវែលហ្សេឡង់ និងសហរដ្ឋអាមេរិកមានភាពធូរស្រាលជាងមុន ។
កាលពីខែមុនហាង 7-Eleven បានផ្សាយពាណិជ្ជកម្មដឹកជញ្ជូនកាហ្វេ នំបុ័ង Doughnuts និងនំបុ័ងសាន់វិចសាច់មាន់តាមរយៈឧបរណ៍ Drone ។
លោក Don Meij នាយកប្រតិបត្តិនៃក្រុមហ៊ុនភីហ្សាដូមីណូ (Domino) បាននិយាយដោយមិនទាន់ជាក់លាក់នៅឡើយថា វាដូចជាមិនសមទេដែលយកម៉ាស៊ីនទម្ងន់២តោនទៅដឹកទំនិញទម្ងន់២គីឡូក្រាមនោះ ។
កាលពីឆ្នាំមុនប្រទេសណូវែលហ្សេឡង់បានក្លាយជាប្រទេសទីមួយដែលអនុញ្ញតឲ្យប្រើប្រាស់ឧបរណ៍ Drone ក្នុងពាណិជ្ជកម្មរបស់ក្រុមហ៊ុននានា ។ លោករដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសណូវែលហ្សេឡង់ Simon Bridges និយាយថា ច្បាប់ថ្មីនេះធ្វើឡើងក្នុងន័យឈរលើគោលការណ៍ការពារបរិស្ថាន ។
ក្រុមហ៊ុនបន្តទៀតថា ខ្លួនមានគោលដៅពង្រីកសេវាកម្មនេះក្នុងប្រទេសផ្សេងៗក្នុងពិភពលោកដូចជាប្រទេសអូស្ត្រាលី ប្រទេសប៊ែលហ្សិក បារាំង ហូឡង់ អាល្លឺម៉ង់ និងប្រទេសជប៉ុន ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|