ទូរស័ព្ទ BlackBerry នឹងលែងប្រើប្រាស់នៅអាមេរិក
|
July 07, 2016 (13:00:05)
|
[ 1464 ] |
|
|
|
|
ព្រឹទ្ធសភាអាមេរិកបានប្រកាសថា បុគ្គលិកទាំងអស់នឹងមិនអាចស្នើសុំប្រើប្រាស់ទូរស័ព្ទ BlackBerry ចំនួន១០គ្រឿងរបស់ក្រុមហ៊ុនកាណាដា BlackBerry ទៀតទេ ពោលគឺជំនួសមកវិញដោយទូរស័ព្ទ Samsung Galaxy S6 ឬក៏ទូរស័ព្ទ iphone SE ។ ទោះជាយ៉ាងណាក៏ដោយបុគ្គលិកក្នុងព្រឹទ្ធសភាទាំងអស់នឹកអាល័យទូរស័ព្ទ BlackBerry បន្ទាប់ពីវាត្រូវបានប្រើប្រាស់ក្នុងព្រឹទ្ធសភាអាមេរិកប្រហែល១ទសវត្សរ៍មកហើយ ។
នេះមិនទាន់បានន័យថា បុគ្គិលក្នុងព្រឹទ្ធសភាឈប់ប្រើស្មាតហ្វូនរបស់ BlackBerry នោះទេ ពោលអ្នកប្រើប្រាស់ម៉ូដែល BlackBerry Q10, Z10, Z30, Passport និងម៉ូដែល BlackBerry Classic នឹងនៅតែបន្តផ្គត់ផ្គង់ប្រើប្រាស់ដដែលរហូតទាល់តែក្រុមហ៊ុនអស់សង្វាក់ផលិតកម្ម ។ មិនថាទូរស័ព្ទម៉ូដែល BlackBerry ណានោះទេវាត្រូវបានគេជឿជាក់ថាមានប្រព័ន្ធសន្តិសុខខ្ពស់ដូចជាកម្មវិធីសារ និងប្រព័ន្ធប្រតិបត្តិការផងដែរ ។ ដោយឡែកប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា ក៏ប្រើទូរស័ព្ទ BlackBerry ដែរដើម្បីរក្សាសុវត្ថិភាពរបស់ខ្លួន ។
ជាក់ស្តែងដូចជា BlackBerry Z10 ត្រូវក្រុមហ៊ុនប្រកាសដាក់លក់កាលពីឆ្នាំ២០១៣ ដោយមានលក្ខណៈពិសេសដូចជាទំហំអេក្រង់ ៤.២ អុីង ។ RAM ២ ជី ។ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ BlackBerry OS 10 ។ កាមេរ៉ាមុខ២ម៉េហ្កាភិចស៊ែល និងកាមេរ៉ាក្រោយ ៨ ម៉េហ្កាភិចស៊ែល ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|