តេឡេស្កុប Hubble នឹងបន្តក្នុងលំហអាកាសដល់ឆ្នាំ2021
|
July 01, 2016 (13:22:58)
|
[ 1341 ] |
|
|
|
|
តេឡេស្កុបអវកាស Hubble នឹងបន្តប្រតិបត្តិការរបស់ខ្លួនក្នុងលំហដដែល ពោលគឺយ៉ាងហោចណាស់រយៈពេល៥ឆ្នាំទៀតចាប់តាំងពីថ្ងៃទី១ កក្កដា ២០១៦ រហូតដល់ថ្ងៃទី៣០ មិថុនា ២០២១ នេះដោយសារតែអង្គការណាសា (NASA) បានបន្តកិច្ចសន្យាបច្ចុប្បន្នរបស់ខ្លួន ។ អង្គការណាសាបានផ្តល់កិច្ចសន្យាបន្ថែមទៅកាន់សមាគមសាកលវិទ្យាល័យស្រាវជ្រាវផ្នែកតារាសាស្ត្រដើម្បីបន្តគាំទ្រប្រតិបត្តិការរបស់តេឡេស្កុប Hubble ។
កិច្ចសន្យាមានតម្លៃប្រមាណជា២ពាន់លានដុល្លារមានសុពលភាពដល់ឆ្នាំ២០២១ ពោលគឺមានរយៈពេល៥ឆ្នាំ ។ ទោះជាយ៉ាងណាក៏ដោយប្រតិបត្តិការរបស់តេឡេស្កុប Hubble សម្រេចបានជោគជ័យច្រើនដងមកហើយជាងការរំពឹងទុកបន្ទាប់ពីវាត្រូវបានបង្ហោះកាលពីខែមេសា ១៩៩០ មក ។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ Hubble បានបំពេញមុខងារជាតេឡេស្កុបអវកាសតែប៉ុណ្ណោះ ប៉ុន្តែវាត្រូវបានគេកំណត់តាមដានពីចលនាក្នុងកំហ ។ ដោយឡែកតេឡេស្កុប James Webb Space Telescope (JWST) គ្រោងបង្ហោះនៅឆ្នាំ២០១៨ ។
ពួកវាទាំងពីរនឹងប្រតិបត្តិការតាមមុខងាររៀងៗខ្លួន ពោលគឺ Hubble នឹងអង្កេតតាមដានចក្កវាឡក្នុងទម្រង់ពន្លឺដែលអាចមើលឃើញ និងពន្លឺអ៊ុលត្រាវីយ៉ូឡេត ។ រីឯ JWST វិញអង្កេតក្នុងដែនវិភាគពន្លឺក្រហមអាំងប្រា (Infrared Spectrum) ។ តេឡេស្កុប JWST នឹងចូលកាន់តែជ្រៅក្នុងលំហអាកាសជាងតេឡេស្កុប Hubble ហើយនឹងធ្វើកំណត់ត្រារូបភាពពីផែនដី-ព្រះអាទិត្យចំណុច L2 Lagrange ពោលគឺមានចម្ងាយ១,៥លានគីឡូម៉ែត្រពីផែនដីឯណោះ។ ខណៈ Hubble ស្ថិតក្នុងគន្លងផែនដីទាបត្រឹមតែ ៥៧០គីឡូម៉ែត្រពីលើផ្ទៃរាបរបស់ផែនដីប៉ុណ្ណោះ ។
ក្នុងអំឡុងពេល២៦ឆ្នាំនៃដំណើគន្លងរបស់តេឡេស្កុប Hubble បានធ្វើដំណើប្រហែលជិត៦ ពាន់លានគីឡូម៉ែត្រ ហើយវាបានបញ្ចូនរូបភាពមកផែនដីរាប់រយរាប់ពាន់សន្លឹកដែលសុទ្ធសឹងជាទិដ្ឋភាពប្លែកភ្នែកពីចក្កវាឡ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|