. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤

.
តើគេអាចធ្វើ​កសិកម្ម​លើ​ភព​អង្គា​រ៍បាន ឬ យ៉ាងណា?
July 01, 2016 (13:18:59) [ 1328 ]
 
 
នៅ​សាកលវិទ្យាល័យ Wageningen នៃ​ប្រទេស Netherland បាន​ធ្វើ​នូវផ្ទះ​កញ្ចក់​មួយ​ដែល ពួក​អ្នក​វិទ្យាសាស្ត្រ​ប្រើប្រាស់​សម្រាប់ការ​ដាំ​ដុះ​ពិសេស​។ តាំងពី​ឆ្នាំ​២០១៣ ​មក ក្រុម​ពិសោធ​ន៏ លើ​រុ​ក្ឋ​ជាតិ​មួយ​ក្រុម​បាន​សិក្សា​ទៅ​លើ​ការ​ដាំ​ដុះ​ដោយ​ប្រើប្រាស់​ដី​របស់​ភព​ព្រះ​ចន្ទ និង​ ភព អង្គា​រ៍​។

ប៉ុន្តែ​ក្នុង​ការ​ពិសោធន៍​នេះ ពួក​គេ​មិន​បាន​ប្រើប្រាស់​ដី​ដែល​យក​ផ្ទាល់​ពី​ភព​ទាំង​ពីរ​ឡើយ​។ ពួក គេ​បាន​បង្កើត​ដី​ដែល​មាន​លក្ខណៈ​ដូច​ជា​ដី​របស់​ភព​ទាំង​ពីរ​ដោយ​ប្រើប្រាស់​ធនធាន​របស់​ភព ផែនដី​។ ដី​របស់​ភព​ព្រះ​ចន្ទ​មាន​លក្ខណៈ​ខ្សោះ​នៃ​ជីជាតិ និង​មាន pH ខ្ពស់​។ ចំណែក​ដី​របស់ ភព​អង្គា​រ៍​វិញ​មាន​លក្ខណៈ​ល្អ​ជាង​ដោយ​វា​មាន​ជាតិ​កាបូន​គ្រប់គ្រាន់ និង​មាន​ដូច​ជា​នី​ត្រែ​ត និង​អា​ម៉ូ​ញ៉ូ​ម​ផង​ដែរ​។

ដំណាក់កាល​ដំបូង​នៃ​ការ​ពិសោធន៍​នេះ​គឺ​សិក្សា​ថា​តើ​រុក្ខជាតិ​ពិតជា​អាច​ដាំ​ដុះ​ពិត​មាន​ឬ​អត់? ហើយ​ពួក​គេ​បាន​អះអាង​បង្ហាញ​ឲ្យ​ដឹង​ថា​ដំណាំ​១០​ប្រភេទ​ពិតជា​អាច​ដាំ​ដុះ​ពិតមែន​។

ដំណាក់កាល​បន្ទាប់​គឺ​សិក្សា​ថា​តើ​ដំណាំ​ទាំងនោះ​អាច​បរិភោគ​បាន​ឬ​អត់? អ្វី​ដែល​ពួក​គេ​ព្រួយ បារម្ភ​គឺ​ភាព​លើសលប់​នៃ​ជាតិ​ដែក​ព្រោះ​ជាតិ​នេះ​មាននៅ​ក្នុង​ដី។ ប៉ុន្តែ​បន្ទាប់​ពី​បាន​ពិសោធ ទៅ​លើ​ដំណាំ​ឆៃថាវ សណ្តែក ស្រូវ​សាឡី និង​ប៉េងប៉ោះ​ហើយ​មក ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា រុក្ខផល​ទាំងនោះ​ពិតជា​អាច​ទទួលទាន​ដោយ​សុវត្ថិភាព​បាន​ពិតមែន​។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល នោះ​គឺ​រុក្ខផល​ទាំងនោះ​មាន​ជាតិ​ដែក​តិច​ជាង​រុក្ខផល​ដែល​ធ្វើការ​ដាំ​ដុះ​នៅ​លើ​ដី​របស់​ភព​ផែន ដី​ថែម​ទៀត​។

ដោយ​គិតដល់​សុវត្ថិភាព ការ​ពិសោធ​ដ៍​គឺ​មិន​បាន​ប្រព្រឹត្ត​ទៅ​លើ​មនុស្ស​ឡើយ​ដែល​ជា​ហេតុ ធ្វើ​ឲ្យ​គ្រប់​គ្នា​មានការ​ងើយ​ឆ្ងល់​ថា​តើ​រុក្ខផល​ទាំងនោះ​មាន​រសជាតិ​យ៉ាងណា​ទៅ?
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 8 នាក់
  Flag Counter
Flag Counter