៧សំណួរដែលអ្នកត្រូវដឹង មុនពេលបង្កើត Logo
|
July 01, 2016 (13:17:23)
|
[ 1315 ] |
|
|
|
|
មនុស្សម្នាក់ៗនៅក្នុងសង្គមយើងនេះហាក់ដូចជាមានយីហោ (Brand) តំណាងឲ្យខ្លួនរៀងៗ ខ្លួន។ មិនថាអ្នកកំពុងតែចាប់ផ្តើមធ្វើជំនួញតំបូង បង្កើតគេហទំព័រផ្ទាល់ខ្លួន កាន់កាប់បណ្តាញ សង្គមឲ្យមនុស្សម្នាក់ទៀត កំពុងតែពង្រីកយីហោរបស់ខ្លួនក៏ដោយ អ្នកនឹងត្រូវការនិមិត្តសញ្ញា ដ៏អស្ចារ្យមួយដើម្បីធ្វើឲ្យមនុស្សគ្រាន់តែឃើញក៏ដឹងថានោះជាផ្លាកសញ្ញារបស់យីហោរបស់ អ្នក។ តើរូបភាពបែបណាទើបអាចរំញោចដល់ចក្ខុវិញ្ញាណរបស់មនុស្សដោយមានប្រសិទ្ធិភាព បាននោះ?
ប្រសិនជាអ្នកឆ្លើយសំណួរទាំងប្រាំពីរខាងក្រោមនេះ អ្នកនឹងអាចដឹងពីចម្លើយរបស់សំណួរ ខាងលើនេះបានហើយ។
១ តើនរណាជាដៃគូរប្រកួតប្រជែងរបស់អ្នក? ហើយពួកគេកំពុងធ្វើអ្វី?
អ្នកត្រូវតែមានភាពលេចធ្លោជាងដៃគូរប្រកួតប្រជែងរបស់អ្នក។ ប្រសិនបើអ្នកដូចអ្នកផ្សេងៗ ទៀត នោះអ្នកគ្មានអ្វីពិសេសដែលអាចធ្វើឲ្យមនុស្សសុខចិត្តជ្រើសយកអ្នកហើយមិនជ្រើស យកអ្នកដទៃណាស់។ យកចិត្តទុកដាក់ទៅលើសកម្មភាពរបស់អ្នកដែលឋិតនៅក្នុងរង្វង់ éកទេសរបស់អ្នក។ តើ Logo របស់ពួកគេមានអ្វីដែលស្រដៀងគ្នាទេ? មិនថាពណ៌ ប្រភេទអក្សរ និងស្តាយ (Style)? ប្រហែលជាអ្នកគប្បីធ្វើឲ្យផ្ទុយពីពួកគេព្រោះវាអាចធ្វើឲ្យអ្នកអាចលេចធ្លោ ជាងអ្នកដទៃ។
២ តើកេរ្តិ៍ឈ្មោះរបស់នរណាដែលអ្នកឲ្យតម្លៃ?
ជ្រើសរើសយីហោមួយចំនួននៅក្នុងរង្វង់éកទេស ឬវិស័យដែលខុសពីរបស់អ្នកហើយសួរខ្លួន ថាតើLogoណាដែលអ្នកពេញចិត្ត និងកេរ្តិ៍ឈ្មោះរបស់នរណាដែលអ្នកឲ្យតម្លៃ? នេះមិនមែន មានន័យថាអ្នកគួរដើររកLogo ណាមួយដែលអស្ចារ្យជាងគេបំផុតទេ។ ប៉ុន្តែយីហោដែលមាន កេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពខ្លាំងតែងដឹងច្បាស់ថាពួកគេកំពុងធ្វើអ្វី។ ពួកគេមាន អត្តសញ្ញាណរបស់ខ្លួនដ៏រឹងមាំមួយ ហើយធ្វើនិមិត្តសញ្ញាមួយដើម្បីឲ្យស្របជាមួយ អត្តសញ្ញាណនោះ។ អ្នកគួររៀនពីពួកគេថាតើផ្នែកមួយណាដែលអាចមានភាពលេចធ្លោ? មើលទៅលើការជ្រើសរើសប្រភេទអក្សរ ពណ៌ ស្តាយ និងអតីតLogoរបស់ពួកគេ។ អ្នកគប្បី សិក្សាទៅលើយីហោដែលល្បីឈ្មោះមុននឹងចាប់ផ្តើមធ្វើLogo របស់អ្នក។
៣ តើអារម្មណ៍បែបណាដែលអ្នកចង់ឲ្យទៅអតិថិជន? តើLogo របស់អ្នកអាចបកស្រាយអំពីអ្នក បានយ៉ាងណា?
ប្រាកដណាស់ អ្នកអាចរើសយកLogo មួយណាដែលមានសោភ័ណភាពខ្លាំងបំផុត ប៉ុន្តែតើវា អាចពាំនាំមកនូវអត្ថន័យយ៉ាងដួចម្តេចខ្លះ? តើអារម្មណ៍ដែលត្រូវបាននាំមកជាមួយនោះគឺ យ៉ាងណាដែរ? តើអ្នកចង់ឲ្យអតិថិជនមើលមកអ្នកជាមនុស្សដូចម្តេច? ប្រសិនបើអ្នកប្រកប របរអ្វី Logo របស់អ្នកគួរតែអាចធ្វើឲ្យអតិថិជនរបស់អ្នកដឹងភ្លាមៗ។ តើអ្នកចង់ឲ្យអតិថិជនគិត ឃើញយ៉ាងដូចម្តេច? ចម្លើយរបស់អ្នកនឹងប្រាប់អ្នកឲ្យដឹងថា ពណ៌អ្វីដែលត្រូវរើស គួរដកឃ្លា ឆ្ងាយប៉ុណ្ណា ជាដើម។ អត្ថន័យដែលអ្នកចង់ពាំនាំដល់អតិថិជនអ្នកជាអ្វីដែលគួរតែបញ្ជាឲ្យអ្នក ជ្រើសរើសអ្វីមួយក្នុងការបង្កើត Logo របស់អ្នក។
៤ តើពណ៌អ្វីដែលសាកសមបំផុត?
ទំនាក់ទំនងរវាងពណ៌ និងចិត្តវិជ្ជាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់។ អ្នកអាចនឹងចាប់ អារម្មណ៍ថាពណ៌ខៀវពិតជាពេញនិយមណាស់ ជាពិសេសក្នុងការប្រើប្រាស់សម្រាប់ជំនួញ និងខាងបច្ចេកវិជ្ជា។ ពណ៌បៃតងសាកសមនឹងធម្មជាតិ។ ពណ៌ទឹកក្រូច ក្រហម និងត្នោតតែង ត្រូវបានប្រើប្រាស់ជាមួយសត្វចញ្ចឹម។ ពណ៌ខ្មៅ ស និងទឹកមាសតែងបង្ហាញពីភាពជឿន លឿន។ ពណ៌ស្វាយសំដែងចេញនូវភាពជាក្សត្រ។ ពណ៌ផ្កាឈូកស្តែងចេញពីភាពជានារីជា ដើម។
៥ តើប្រភេទអក្សរដូចម្តេចដែលអាចបង្ហាញអ្វីដែលអ្នកចង់បង្ហាញ?
ជាតំបូងបំផុត អ្នកត្រូវតែប្រាកដថាអតិថិជនរបស់អ្នកអាចអានអក្សរដែលមានក្នុង Logo របស់ អ្នកបានយ៉ាងលឿន និងងាយស្រួល។ អ្នកត្រូវតែប្រាកដថាគេអាចអានបាន ហើយប្រភេទ អក្សរដែលមានភាពងាយស្រួលដល់ការអានមានដូចជា Verdana, Baskerville, Serif, និង Sans-Serif។
៦ តើឃ្លាប្រយោគ រឺក៏រូបភាពដែលសាកសមប្រើប្រាស់ក្នុង Logo របស់អ្នកជាងគេ?
នៅក្នុងករណីខ្លះ អក្សរមិនចាំបាច់ប្រើប្រាស់ក៏មានអត្ថន័យគ្រប់គ្រាន់ហើយដែរ។ ត្រូវចាំថា គោលបំណងធំរបស់អ្នកគឺធ្វើឲ្យអតិថិជនគិតដល់យីហោរបស់អ្នកភ្លាមបន្ទាប់ពីបានឃើញ Logo របស់អ្នក។ ដូចក្រុមហ៊ុន Mercedes គឺកម្រនឹងឲ្យអ្នកឃើញទាំង Logo ទាំងឈ្មោះព្រមគ្នាណាស់ ប៉ុន្តែគ្រាន់តែឃើញ Logo ក៏អតិថិជនអាចមើលដឹងថាជាក្រុមហ៊ុននេះទៅហើយ។ ដូច Twitter មានរូបបក្សី និងInstagram មានរូបកាមេរ៉ាជាដើម។ ប៉ុន្តែសម្រាប់អ្នកបោះពុម្ភវិញ ពួកគេភាគច្រើន ប្រើជាឈ្មោះរបស់យីហោគេតែម្តង ដូចជាThe Wall Street Journal, Entrepreneur ជាដើម។ ដូច្នេះការ សម្រេចចិត្តគឺនៅលើអ្នកថាតើមួយណាល្អជាង? រូបភាព ឬអក្សរ?
៧ តើចាំបាច់ថែមនេះថែមនោះច្រើនពេកធ្វើអ្វី?
ដូចពាក្យដែលគេនិយាយថា “ធ្វើឲ្យវាសាមញ្ញ” អញ្ចឹង។ ភាគច្រើន ការDesign កាន់តែតិចគឺកាន់ តែល្អ និងដិតជាប់អារម្មណ៍បានយូរ។ មូលហេតុមួយចំនួនគឺ អ្នកត្រូវការសន្សំសំចៃពេលវេលា និងអ្នកត្រូវការអ្វីដែលងាយស្រួលសម្រាប់អតិថិជនចងចាំ។ ទោះជាLogo ដែលមានការ Design តិចទទួលបានប្រជាប្រិយភាពខ្លាំងក៏ដោយក៏អ្នកមិនចាំបាច់ត្រូវតែប្រកាន់យកគំនិតនេះរហូត ដែរ ប៉ុន្តែអ្នកគួរតែគិតថាតើ Logo ប្រភេទណាមួយដែលផ្តល់ភាពងារស្រួលដល់អតិថិជនអ្នក ជាងគេ។
ដូច្នេះហើយមិនថាអ្នកកំពុងតែបង្កើត Logo សម្រាប់មុខជំនួញថ្មី ឬជំនួញដែលចំណាយអស់រាប់ ពាន់លានដុល្លាក៏ដោយ អ្នកត្រូវមានភាពប្រុងប្រយ័ត្ន។ អ្នកត្រូវគិតដល់ដៃគូរប្រកួតប្រជែង របស់អ្នក អត្ថន័យដែលអ្នកចង់ពាំនាំដល់អតិថិជន និងអ្វីដែលអាចធ្វើឲ្យអ្នកអាចបង្កើត អត្ថន័យនោះបាន។ ប្រសិនជាអ្នកឆ្លើយសំណួរទាំងនេះបានហើយ អ្វីដែលនៅសល់គឺមានតែ ធ្វើឲ្យក្តីសុបិន្តរបស់អ្នកក្លាយជាការពិត។
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|