សាំស៊ុងសម្រេច ចេញពីទីផ្សារ កាមេរ៉ានៅអូស្ត្រាលី
|
June 06, 2016 (22:48:10)
|
[ 1417 ] |
|
|
|
|
បន្ទាប់ពីប្រទេសអាល្លឺម៉ង់ និងចក្រភពអង់គ្លេសឥឡូវនេះក្រុមហ៊ុនសាំស៊ុងសម្រេចចិត្តចាកចេញពីទីផ្សារកាមេរ៉ានៅក្នុងប្រទេសអូស្ត្រាលី ។ មូលហេតុពាក់ព័ន្ធនឹងការចាកចេញនេះ ដោយសារតែការផ្លាស់ប្តូរល័ក្ខខ័ណ្ឌទីផ្សារ។ ដោយឡែកក្រុមហ៊ុននឹងផ្តោតសំខាន់ក្នុងការកាត់បន្ថយការលក់ និងការធ្វើទីផ្សារលើផលិតផលរូបភាពឌីជីថលក្នុងប្រទេសអូស្ត្រាលី។ ការចាកចេញពីទីផ្សារនេះបានកើតឡើងបន្ទាប់ពីអ្នកគ្រប់គ្រងទូទៅទទួលបន្ទុកលើផលិតផលកាមេរ៉ាឌីជីថលប្រចាំក្រុមហ៊ុនសាំស៊ុងនៅអូស្ត្រាលីលោក Craig Gillespie ចេញពីក្រុមហ៊ុន ។
បណ្តាក្រុមហ៊ុនលក់រាយអូស្ត្រាលីភាគច្រើនបានបញ្ឈប់ការបញ្ជាទិញកាមេរ៉ារបស់ក្រុមហ៊ុនសាំស៊ុង តែយ៉ាងណាក៏ដោយការចាកចេញពីទីផ្សារកាមេរ៉ាក្នុងប្រទេសនេះនឹងមិនប៉ះពាល់ដល់ការផលិតកាមេរ៉ា Gear 360 ដឺក្រេនោះទេ ។ ផ្អែកលើព័ត៌មាននោះក្រុមហ៊ុនសាំស៊ុងអាចនឹងលែងផលិតកាមេរ៉ាឌីជីថលព្រោះទីផ្សារពិភពលោកធ្លាកចុះជាបន្តបន្ទាប់ ខណៈទីផ្សារស្មាតហ្វូនហក់ឡើង ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|