សាំស៊ុងចុះបញ្ជីប៉ាតង់បច្ចេកវិទ្យានាឡិកាអេឡិចត្រូនិកថ្មី
|
May 22, 2016 (13:38:50)
|
[ 1315 ] |
|
|
|
|
អេក្រង់ Smartwatch តូចធ្វើឱ្យអ្នកប្រើប្រាស់ពិបាកទាក់ទងជាមួយវា ប៉ុន្តែឧបករណ៍ទំនើបនាពេលអនាគតនឹងបំពេញការងារកាន់តែអស្ចារ្យ ពោលគឺអ្នកប្រើប្រាស់ទាំងអស់អាចគ្រប់គ្រងវាលើដៃរបស់ពួកគេបាន។ ក្រុមហ៊ុនសាំស៊ុងនឹងនាំបច្ចេកវិទ្យានេះដោយបានចុះបញ្ជីប៉ាតង់ថ្មីមួយបង្ហាញពីការបញ្ចាំង (Projector) រួមបញ្ចូលក្នុង Smartwatch ដែលពង្រីកតំបន់អន្តរកម្មឱ្យលោក-អ្នកប្រើគ្រប់គ្រងនាឡិកាអេឡិចត្រូនិករបស់អ្នកលើរាងកាយបានយ៉ាងងាយស្រួល ។
ជាក់ស្តែងបច្ចេកវិទ្យានឹងបង្កើតផ្ទាំងរូបភាពមានភាពប្រទាក់ក្រឡាដូចជា ក្តារចុច ឬជម្រើសកម្មវិធីបង្ហាញលើខ្នងដៃ ឬលើកំភួនដៃ ហើយអ្នកប្រើប្រាស់អាចប៉ះផ្ទាល់លើផ្ទៃរូបភាពនោះដោយវាយលេខបញ្ចូលពាក្យ ឬការជ្រើសរើសណាមួយ ។ ប៉ាតង់ថ្មីនោះឱ្យដឹងថា ឧបករណ៍ពាក់ដៃនឹងរួមបញ្ចូលកាមេរ៉ាដែលចាប់រូបភាពក្នុងកម្រិត ៣៦០ ដឺក្រេបាន ។ ក្រុមហ៊ុនសាំស៊ុងបានចង្អុលបង្ហាញក្នុងការចុះបញ្ជីប៉ាតង់នេះថា បច្ចេកវិទ្យានេះអាចត្រូវបានប្រើប្រាស់សម្រាប់ពាក់លើក្បាលដើម្បីឱ្យអ្នកប្រើប្រាស់ទទួលយកបទពិសោធន៍ជាមួយរបស់ដែលនៅជុំវិញប្រែជារូបរាងសិប្បនិមិត្តដូចឧបករណ៍ពាក់លើក្បាល VR ដែរ ។
Smartwatch ឬនាឡិកាអេឡិចត្រូនិកនឹងមានថាមពលថ្មគ្រប់គ្រាន់ដើម្បីគាំទ្រដល់ការបញ្ចាំងយ៉ាងហោចណាស់ឱ្យបានពេញ១ថ្ងៃឯណោះ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|