សារធាតុអេតាណុលក្នុងស្រា ធ្វើឱ្យអ្នកកើតមហារីក
September 14, 2016 (13:04:07)
[ 6328 ]
អ្នកវិទ្យាសាស្ត្របានរកឃើញថា ពិសាគ្រឿងស្រវឹងច្រើនអាចបណ្តាលឱ្យអ្នកប្រឈមខ្ពស់នឹងការកើតជំងឺមហារីក ដ្បិតអេតាណុលដែលជាសារធាតុចម្បងក្នុងស្រាគឺជាប្រភពដែលធ្វើឱ្យកើតជំងឺមហារីកនៅគ្រប់ផ្នែកទាំងអស់នៃរាងកាយ ។
ពួកអ្នកស្រាវជ្រាវបានបញ្ជាក់ថា នៅពេលដែលអេតាណុលត្រូវបានបំបែកក្នុងរាងកាយ វាបានធ្វើឱ្យខូចខាតដល់ DNA ដែលបន្ទាប់មកនឹងនាំទៅរកការផ្លាស់ប្តូរដ៏គ្រោះថ្នាក់ចំពោះបណ្តាកោសិកា ។
ការពិសោធដោយផ្ទាល់ទៅលើកោសិការបស់មនុស្សពីសំណាក់ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានជាតិប្រឆាំងគ្រឿងស្រវឹងនិងរោគញៀនស្រា រដ្ឋម៉ារីលែនសហរដ្ឋអាមេរិកបានបង្ហាញថា គ្រឿងស្រវឹង(អេតាណុល)ត្រូវបានបំលែងទៅជា Acetaldehyde ហើយបំផ្លាញ DNA និងព្រមទាំងជួយបើកផ្លូវឱ្យ DNA របស់កោសិកាទៅជួសជុលហ្សែន ។
អ្នកនិពន្ធអត្ថបទនៃការសិក្សា វេជ្ជបណ្ឌិតហ្វុីលីព ជេប្រ៊ូកស៍បាននិយាយថា បើទោះបី លទ្ធផលនៃការស្រាវជ្រាវលើកទី១នាឆ្នាំ១៩៨០បានអះអាងពីការជាប់ពាក់ព័ន្ធគ្នារវាងការសេពគ្រឿងស្រវឹងនិងជំងឺមហារីក ប៉ុន្តែពុំមានភស្តុតាងច្បាស់លាស់បង្ហាញពីទំនាក់ទំនងនោះទេ ។ ផ្ទុយមកវិញ តាមភស្តុតាងថ្មីៗបច្ចុប្បន្ននេះបានបង្ហាញយ៉ាងច្បាស់ថា គ្រឿងស្រវឹង(អេតាណុល) គឺជាប្រភពដែលនាំឱ្យកើតជំងឺមហារីកច្រើនផ្នែកនៃរាងកាយ ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ការជាប់ពាក់ព័ន្ធរវាង Acetaldehyde(CH3CHO MeCHO) និងជំងឺមហារីកបានលេចចេញជារូបរាងបន្ទាប់ពីបណ្តាប្រទេសអាស៊ីខាងកើតត្រូវគេរកឃើញថា កំពុងប្រឈមយ៉ាងខ្ពស់ទៅនឹងជំងឺមហារីកបំពង់អាហារ ។ លោកបន្ថែមថា នៅក្នុងខ្លួនមនុស្សភាគច្រើនបំផុត Acetaldehyde ត្រូវបានបំលែងយ៉ាងរហ័សទៅជាអាសេតាត (acetate-ជាសារធាតុដែលគ្មានបង្កគ្រោះថ្នាក់)ដោយអង់ហ្ស៊ីមមួយមានឈ្មោះ ALDH2 ។ ទោះជាយ៉ាងនេះក្តី ជនជាតិអាស៊ីខាងកើតប្រហែលជា៣០%មិនអាចបំលែងគ្រឿងស្រវឹងឱ្យទៅជាអាសេតាតនោះទេ ដោយយោងលើភាពផ្ទុយគ្នារបស់ហ្សែន ALDH2 ។ ដោយសារតែបែបនេះ ធ្វើឱ្យពួកគេប្រឈមនឹងការកើតជំងឺមហារីកបំពង់អាហារដែលបង្កដោយការសេពគ្រឿងស្រវឹងទ្វេដង ៕
.
.
រៀល កម្ពុជា (1US$: KHR)
4015
4022
បាត ថៃឡង់ (1US$: THB)
31.48
31.55
ដុង វៀតណាម (1US$: VND)
22,720
22,800
ដុល្លារ ហុងកុង (1US$: HKD)
7.75
7.87
យ៉េន ជប៉ុន (100JPY: US$)
0.905
0.910
ដុល្លារ សឹង្ហបុរី (10SGD: US$)
7.58
7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
2.55
2.57
ផោន អង់គ្លេស (1GBP: US$)
1.405
1.410
យូរ៉ូ អឺរ៉ុប (1EUR: US$)
1.240
1.245
ហ្វ្រង់ ស្វីស (1CHF: US$)
0.905
0.910
ដុល្លារ អូស្ត្រាលី (1AUD: US$)
0.787
0.792
ដុល្លារ កាណាដា (1CAD: US$)
0.800
0.805
មាស គីឡូ (1CHI: US$)
160.5
161.5
កែប្រែរចុងក្រោយ ៖
09 - February - 2018