. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤

.
ពិសា​ទឹក​មើម​ខ្ញី​រាល់ថ្ងៃ​ មាន​ប្រយោជន៍​ ជួយ​ការពារ​រាង​កាយ​បាន​ល្អ
September 14, 2016 (13:02:53) [ 5215 ]
 
 
ទឹក​មើម​ខ្ញី​ជា​ភេសជ្ជៈ​មួយ​ប្រភេទ​ជួយ​រាង​កាយ​ឱ្យ​មាន​សុខភាព​ល្អ ប្រិ​សន​បើ​លោក​អ្នក​ពិសា​វា​រាល់ថ្ងៃ ។ លើស​ពី​នេះ ខ្ញី​ក៏​ជា​ឱសថ​បុ​រា​ណ្យ​មួយ​សម្រាប់​សុខភាព ក្រៅពី​នេះ​ក៏​ជា​រុក្ខជាតិ​ម្យ៉ាង​អាច​យក​ទៅ​ចម្អិន​ជា​អាហារ ឬ​ជា​គ្រឿងផ្សំ​នានា ជួយ​ទ្រទ្រង់​សុខភាព​រាង​កាយ​ផង​ដែរ ។

១-​កាត់​បន្ថយ​អាការ​រក​ក្អូ​ត​ចង្អោ​រៈ ខ្ញី​គឺជា​ថ្នាំ​បំបាត់​អាការ​រកកល់​ក្អូ​ត​យ៉ាង​ល្អជា​ពិសេស​អាការ​របស់​ក្រពះ និង​ពោះវៀន​ដែល​ទទួល​សារធាតុ​គីមី​ជាដើម ។ ការ​ទទួលទាន​ទឹក​ខ្ញី​ប្រចាំ​ថ្ងៃ​នឹង​កាត់​បន្ថយ​អាការ​ចង់​ក្អូ​ត​ក្រោយ​ពី​អ្នកខ្លះ​កើត​អាការ​ខាងលើ បន្ទាប់​ពី​ស្រស់ស្រូប​អាហារ​រួច ។

២-​ជួយ​សម្រក​ទម្ងន់ៈ លទ្ធផល​ស្រាវជ្រាវ​របស់​អ្នកជំនាញ​ជប៉ុន​ដែល​កត់ត្រា​នៅ​ក្នុង​សាលា​ពេទ្យ «Pharmaceutical Society of Japan» ឃើញ​ថា ខ្ញី​មាន​ប្រសិទ្ធភាព​បង្កើន​ប្រព័ន្ធ​ដុត​បំផ្លាញ​ក្នុង​រាង​កាយ ធ្វើ​ឱ្យ​រាង​កាយ​អាច​សម្រក់​ទម្ងន់​បាន ។ ក្រៅពី​នេះ​ទឹក​ខ្ញី​ក្តៅ​ឧណ្ហ​ៗ ក៏​ជួយ​ដល់​ប្រព័ន្ធ​ការ​បត់ជើងធំ បន្ថយ​អាការ​ហើមពោះ រួម​ទាំង​កាត់​បន្ថយ​កម្រិត​អ័​រមូ​ន «Cortisol» ជា​មូលហេតុ​នៃ​ភាព​តប់ប្រមល់​ធ្វើ​ឱ្យ​លោក​អ្នក​ចង់​ទទួលទាន​ខ្លាញ់​ច្រើន និង​ឡើង​ទម្ងន់ ។

៣-​សម្លាប់​វីរុស និង​បាត់​តេ​រីៈ តាម​ការ​ដក​ពិសោធន៍​ពី​ការ​ត្រាំ​ទឹក​ខ្ញី​ឃើញ​ថា ទឹក​ខ្ញី​អាច​ទប់ស្កាត់​កា​រីក​លូតលាស់​របស់​បាក់តេរី និង​សត្វល្អិត​ក្នុង​រាង​កាយ​បាន​ល្អ ។ ដូច្នេះ​ប្រសិនបើ​យើង​ពីសា​ទឹក​ខ្ញី​ជា​ប្រចាំ​រាល់ថ្ងៃ​សារធាតុ «Gingerol» នៅ​ក្នុង​ខ្ញី​នឹង​ប្រ​ឆាំ​ា​ង​ជាមួយ​វីរុស​ផ្តាសាយ និង​អាការ​គ្រុនផ្តាសាយ​ធ្វើ​ឱ្យ​រាង​កាយ​មាន​សុខភាព​ល្អ ។

៤-​ការពារ​សុខភាព​ក្រអូមមាត់ៈ សារធាតុ «Gingerol» នៅ​ក្នុង​ខ្ញី​នឹង​មាន​ផលប្រយោជន៍​ដល់​សុខភាព​ក្រអូមមាត់​មាន​ចំណែក​ជួយ​កម្ចាត់​ចោល​វីរុស​ដែល​ធ្វើ​ឱ្យ​រលាក​ជើងធ្មេញ និង​មាត់ ។

៥-​បន្ថយ​អាការ​រលាកៈ ខ្ញី​សម្បូរ​ដោយសារ​ធាតុ​ប្រឆាំង​នឹង​ការ​រលាក និង​សារធាតុ​ប្រឆាំង​នឹង​ជាតិពុល​ក្នុង​ខ្លួនប្រាណ​យ៉ាង​ខ្ពស់ ។ ក្រៅពី​នេះ​ក៏​មាន​សារធាតុ «Gingerol» មាន​ឥទ្ធិពល​ខ្លាំងក្លា​ជាង​ឱសថ «Aspirin» និង​ប្រឆាំង​ដល់​ការ​រលាក​ក្នុង​រាង​កាយ ។

៦-​ឱសថ​បន្ថយ​ឈឺចាប់ៈ សារធាតុ «Gingerol» មាន​ប្រសិទ្ធភាព​ខ្លាំង​ជាង «Aspirin» ប្រសិនបើ​ពិសា​ទឹក​ខ្ញី​ជា​ប្រចាំ វា​អាច​កាត់​បន្ថយ​ការ​ចុក​រេ​ា​យ​សាច់ដុំ​ពី​ការ​ហាត់ប្រាណ​បាន​ប្រហែល ២៥​ភាគរយ ។

៧-​បំបាត់​ការ​ឈឺចាប់​ពេល​មាន​រដូវៈ គុណសម្បត្តិ​របស់​ខ្ញី​ជា​វត្ថុ​ដែល​ស្ត្រី​គ្រប់​រូប ត្រូវការ​។ ទឹក​ខ្ញី​មាន​ប្រសិទ្ធភាព​បន្ថយ​អាការ​ឈឺចាប់​ពេល​មាន​រដូវ​ប្រហែល ៤៧​ភាគរយ ក្រៅពី​នេះ​ថែម​ទាំង​ជួយ​បន្ថយ​ការ​រ​កល់​ក្អូ​ត​ចង្អោរ និង​អាការ​ឈឺពោះ​ជាដើម ។

៨-​បន្ថយ​ការ​ប្រឈម​មុខ​នឹង​មហារីកៈ ការ​សិក្សា​ស្រាវជ្រាវ​នៅ​ក្នុង «British Journal of Nutrition» បញ្ជាក់​ថា ទឹក​ខ្ញី​មានគុណ​សម្បត្តិ​ទប់ស្កាត់​ការ​រីក​លូតលាស់​នៃ​កោសិកា​មហារីក បាន ព្រោះ​មាន​សារធាតុ​ប្រឆាំង​នឹង​ជាតិពុល​ខ្ពស់ ហើយ​នៅ​ក្នុង​ទឹក​ខ្ញី​ក៏​មាន​ឥទ្ធិពល​ប្រឆាំង​នឹង​ការ​រលាក​នៃ​កោសិកា​ផ្សេង​ៗ​ក្នុង​រាង​កាយ និង​ជួយ​កាត់​បន្ថយ​ឱកាស​កើត​កោសិកា​មហារីក​ដ៏​អាក្រក់​ផង​ដែរ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 9 នាក់
  Flag Counter
Flag Counter