តែបៃតងជួយធ្វើឱ្យដង្ហើមស្រស់ថ្លា បំបាត់ការពុកធ្មេញ និងមហារីកមាត់
|
July 01, 2016 (13:11:21)
|
[ 1425 ] |
|
|
|
|
តាមការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រមួយបានបញ្ជាក់ថា តែបៃតងអាចជួយបំបាត់ក្លិនដង្ហើមអាក្រក់បាន ។ ការសិក្សាដែលធ្វើឡើងដោយវិទ្យាស្ថានបច្ចេកវិទ្យារបស់ប្រទេសអ៊ីស្រាអែលបានរកឃើញថា សារធាតុប្រឆាំងនឹងអុកស៊ីដកម្មរបស់តែឈ្មោះ polyphenols អាចបំផ្លាញចោលសមាសធាតុមួយចំនួននៅក្នុងមាត់ដែលសមាសធាតុទាំងនោះគឺជាមូលហេតុធ្វើឱ្យមានដង្ហើមមិនល្អ ធ្វើឱ្យពុកធ្មេញ និងថែមទាំងមហារីកមាត់ ។
ទោះជាយ៉ាងណា សរសេរនៅក្នុងព្រឹត្តិបត្រសុខភាព Archives of Oral Biology ក្រុមអ្នកវិទ្យាសាស្ត្រអ៊ីស្រាអែលបានអំពាវនាវឱ្យមានការសិក្សាបន្ថែមទៀតលើបញ្ហានេះដោយនិយាយថា៖ «ទាំងអស់គ្នា សុទ្ធតែមានការចាប់អារម្មណ៍ខ្លាំងលើអត្ថប្រយោជន៍សុខភាពរបស់តែបៃតងជាពិសេសសុខភាពមាត់ធ្មេញ»។ គេបានបន្តថា សារធាតុ polyphenols ដែលគេឱ្យឈ្មោះថា epigallocatechin 3 gallate (EGCG) បានផ្សំគ្នាបង្កើតបានជាសមាសភាពដ៏ចាប់អារម្មណ៍បំផុតនៅក្នុងស្លឹកតែបៃតង ។ polyphenols របស់ស្លឹកតែមានគុណប្រយោជន៍ប្រឆាំងនឹងវីរុសដែលត្រូវបានគេជឿថាជួយការពារជំងឺគ្រុនក្តៅ ។
តែបៃតងក៏ដូចជាតែពណ៌ខ្មៅដែរ ប៉ុន្តែដោយឆ្លងកាត់នីតិវិធីនៃការកែច្នៃផ្សេងពីគ្នាក៏នាំឱ្យវាមានសារធាតុកាហ្វេអ៊ីនតិចបំផុត និងសម្បូរដោយសារធាតុ polyphenols ។
រាប់ពាន់ឆ្នាំមកហើយ តែបៃតងត្រូវបានគេផឹកនៅទូទាំងប្រទេសចិននិងអាស៊ីបូព៌ា ហើយបន្ទាប់មកដោយសារតែអត្ថប្រយោជន៍សុខភាពរបស់វា តែបៃតងក៏ទទួលបានប្រជាប្រិយភាពយ៉ាងរហ័សបំផុតនៅចក្រភពអង់គ្លេស ។
ចំណែកការសិក្សាពីលើកមុនៗបានរកឃើញថា តែបៃតងអាចជួយប្រឆាំងនឹងជំងឺមហារីក ជំងឺបេះដូង ជួយធ្វើឱ្យកូឡេស្តេរ៉ូលថយចុះ និងថែមទាំងជួយបំបាត់ជំងឺញ័រកន្ត្រាក់ និងភ្លេចភ្លាំងបានទៀតផង ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|