. . . . . .
.
ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤

.
សកម្មភាព​14​ចំណុច ​ដើម្បី​ទប់ស្កាត់​ ជំងឺ​គាំងបេះដូង
July 01, 2016 (13:10:01) [ 1391 ]
 
 
ខណៈ​ភាព​តានតឹង​ក្នុង​អារម្មណ៍​(Stress)​បន្ត​មាន​ជា​ប្រចាំ​ក្នុង​អាជីព​ការងារ សុខភាព​បេះដូង​ពិតជា​ចុះ​អន់​ថយ​ជា​លំដាប់ ។ ក្នុង​ន័យ​នេះ ការ​គាំងបេះដូង​តែង​កើត​មាន​ជា​ញឹកញាប់​លើ​មនុស្ស​មួយ​ចំនួន​នា​ពេល​បច្ចុប្បន្ន ។ យើង​សូម​ណែនាំ​ពី​វិធីសាស្ត្រ​បង្ការ​១៤​ចំណុច ៖

១-​ហាត់ប្រាណ​ដោយ​ធាក់​កង់ ៖ ហាត់ប្រាណ​ទៀងទាត់​ជា​វិធីសាស្ត្រ​បង្ការ​ដ៏​ល្អជា​គេ​ធ្វើ​ឱ្យ​បេះដូង​មាន​សុខភាព​ប្រសើរ ។ ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​បាន​បង្ហាញ​ថា ហាត់ប្រាណ​ជាប់​ជា​ប្រចាំ​ជួយ​កាត់​បន្ថយ​ហានិភ័យ​ពី​ជំងឺ​គាំងបេះដូង​និង​ជំងឺ​ផ្សេង​ៗ​ទៀត ។

២-​ទទួលទាន​សូកូឡា​ពណ៌​ខ្មៅ ៖ សារធាតុ Flavonoids ដែល​មាននៅ​ក្នុង​សូកូឡា​ប្រភេទ​នេះ​ជា​ភ្នាក់ងារ​ប្រឆាំង​នឹង​ការ​រលាក​ហើយ​ព្រមទាំង​ធ្វើ​ឱ្យ​សរសៃឈាម​មាន​ភាព​រស់​រវើក ។

៣-​ប្រើ​វីតាមីន B Complex ៖ លេប​វីតាមីន B Complex ទៀងទាត់​អាច​ធ្វើ​ឱ្យ​កម្រិត homocysteine (​សមាសធាតុ​នាំ​ឱ្យ​កើត​ជំងឺ​បេះដូង​)​ថយ​ចុះ ។ បន្ថែម​ពីលើ​នេះ​ទៀត B Complex ជួយ​ពង្រីក​សរសៃឈាម​និង​សម្រួល​ដល់​ចលនា​ឈាម ។

៤-​ទទួលទានដំណេក​ឱ្យ​បាន​គ្រប់គ្រាន់ ៖ ដេក​តិច​ជាង​៧​ម៉ោង​ប្រឈម​ខ្ពស់​បំផុត​ទៅ​នឹង​ជំងឺ​បេះដូង ។ ដំណេក​លក់​ស្កប់ស្កល់​ពិតជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​រក្សា​សម្ពាធ​ឈាម​និង​កម្រិត​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​ឱ្យ​នៅ​ធម្មតា ។

៥-​ទទួលទាន​ត្រី ៖ សាច់​ត្រី​ផ្ទុក​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​-៣​ដែល​ជា​ជំនួយ​ក្នុង​ការ​ផ្លាស់​ប្តូរ​ថ្មី​នៃ​កោសិកា​សរសៃឈាម​ក៏​ដូច​ជា​រក្សា​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម ។ ទទួលទាន​ពពួក​ត្រី​សមុទ្រ​មួយ​ចំនួន​ដូច​ជា ត្រី​សា​ម៉ុង ត្រី halibut និង​ត្រី cods ២​ដង​ក្នុង​មួ​យស​ប្តា​ហ៍​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ដល់​សុខភាព​បេះដូង ។

៦-​ទទួលទាន​អាហារ​សម្បូរ​សារធាតុ​សរសៃ​ក្នុង​ពេល​ព្រឹក ៖ វា​ជា​វិធី​ល្អ​បំផុត​ដែល​អាហារ​ពេល​ព្រឹក​របស់​យើង​ផ្ទុក​ដោយសារ​ធាតុ​សរសៃ​ខ្ពស់ តែ​កម្រិត​ជាតិ​ស្ករ​មាន​តិចតួច ។ ការ​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ថា បណ្តា​បុរស​ដែល​ទទួលទាន​អាហារ​ពេល​ព្រឹក​សម្បូរ​ដោយសារ​ធាតុ​សរសៃ​មានឱកាស​កើត​ជំងឺ​បេះដូង​តិច​ជាង​២៣​ភាគរយ ។

៧-​គ្រាប់​ល្ពៅ ៖ វា​ត្រូវ​គេ​ចាត់ទុកជា​ឱសថ​រក្សា​សុខភាព​បេះដូង​ក៏​ព្រោះ គ្រាប់​ល្ពៅ​ផ្ទុក​សារធាតុ​សរសៃ​យ៉ាងច្រើន​លើសលប់​ព្រមទាំង​បណ្តា​សារធាតុ​ខ្លាញ់​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ផង ។

៨-​ខ្ទឹមស ៖ ជា​ភ្នាក់ងារ​ដ៏​ឆ្នើម​ក្នុង​ការ​កាត់​បន្ថយ​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល បង្កើន​សកម្មភាព​អ័រម៉ូន​និង​សម្អាត​ឈាម ។ ទទួលទាន​១-២​ក្លែប​ឬ​កំពឹស​រាល់ថ្ងៃ​នឹង​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ដល់​សុខភាព​បេះដូង​របស់​អ្នក ។

៩-​ទឹកតែ ៖ ទាំង​តែ​ខ្មៅ​និង​តែ​បៃតង​សុទ្ធតែ​មាន​អត្ថប្រយោជន៍​ដល់​បេះដូង ។ សមាសធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម​របស់​វា​បាន​ដើរតួ​នាទី​ជា​អ្នកគ្រប់គ្រង​សារធាតុ​រាវ សម្អាត​សរសៃឈាម​ក៏​ដូច​ជា​បញ្ចុះ​កម្រិត​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល ។ ផឹក​តែ​២​ពែង​ជា​ប្រចាំ នោះ​ឱកាស​កើត​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​មាន​ត្រឹម​១១​ភាគរយ​ប៉ុណ្ណោះ ។

១០-​ការ​រួម​ភេទ ៖ ជីវិត​សិច​ល្អ​ប្រសើរ ជា​បច្ច័យ​ល្អ​មួយ​រក្សា​មុខងារ​រាង​កាយ​ហើយ​រក្សា​បាន​សុខភាព​បេះដូង​ផង​ដែរ ។ ជា​ធម្មតា សិច​ជំរុញ​ឱ្យ​មានការ​ផលិត​អ័រម៉ូន ។ ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​បាន​រក​ឃើញ​ថា បុរស​រួម​ភេទ​២​ដង​ក្នុង​មួ​យស​ប្តា​ហ៍​មានឱកាស​កើត​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​តិច​បំផុត​ពេល​ឈាន​ដល់​វ័យ​៥០​ឆ្នាំ​ឡើង​ទៅ ។

១១-​ផ្លែ​ឈៀ​រី ៖ ការ​សិក្សា​ជា​ច្រើន​សុទ្ធតែ​បាន​បង្ហាញ​ថា សារធាតុ​ពណ៌ anthocyamine គឺជា​គ្រឿងផ្សំ​យ៉ាង​សំខាន់​មួយ​ជួយ​កាត់​បន្ថយ​អាស៊ីត Uric ។ បេះដូង​នឹង​គាំង​ឈប់​ដើរ ប្រសិនជា​នៅ​ក្នុង​ឈាម​ផ្ទុក​ទៅ​ដោយ​អាស៊ីត​ប្រភេទ​នេះ​ច្រើន​លើសលប់ ។ ទទួលទាន​ផ្លែ​ឈៀ​រី​ចំណុះ​ពេញ​មួយ​ក្តាប់ដៃ​ទាំង​ស្រស់​ឬ​ស្ងួត​នឹង​ជួយ​រក្សា​សុខភាព​បេះដូង​បាន​យូរអង្វែង ។

១២-​ក្រូចពោធិ៍សាត់ ៖ ទទួលទាន​ផ្លែ​ឈើ​នេះ​ញឹកញាប់​អាច​ធ្វើ​ឱ្យ​កម្រិត​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​ថយ​ចុះ និង​ជួយ​សម្អាត​កម្ទេចកម្ទី​ក្នុង​ឈាម ។

១៣-​គួរ​ផឹកទឹក​ឱ្យ​បាន​២​លី​ត្រ​កន្លះ​ក្នុង​មួយ​ថ្ងៃ ៖ ទឹក​រក្សា​ឱ្យ​ឈាមរាវ​ជា​និច្ច​កាត់​បន្ថយ​បាន​ឱកាស​កក​ផ្នែក​ខាងក្នុង ។ ដូចនេះ ផឹកទឹក​២​លី​ត្រ​កន្លះ​រៀងរាល់ថ្ងៃ អាច​ជួយ​បង្ហូរ​សារធាតុពុល​ចេញពី​ប្រព័ន្ធ​រាង​កាយ​ក៏​ដូច​ជា ធ្វើ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​នូវ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល ។

១៤-​ត្រូវ​ពិនិត្យ​កូ​ឡេ​ស្តេ​រ៉ូ​ល​ឱ្យ​បាន​ទៀងទាត់ ៖ ការ​ពិនិត្យ​១​ឆ្នាំ​ម្តង​ពិតជា​មាន​សារសំខាន់​ណាស់ ដ្បិត​វា​នឹង​ជួយ​ផ្តល់​ព័ត៌មាន​ឱ្យ​អ្នក​ទាន់​ពេលវេលា​និង​អាច​គេច​ផុត​ពី​ជំងឺ​គាំងបេះដូង​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 13 នាក់
  Flag Counter
Flag Counter