. . . . . .
.
ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤

.
ជុំវិញ​អត្ថប្រយោជន៍​ នៃ​ការ​ទទួលទាន​ល្ហុង​ទុំ
July 01, 2016 (13:08:40) [ 1491 ]
 
 
នៅ​ពេល​ទុំ​មាន​ពណ៌​លឿង​និង​សាច់​ទន់​ពណ៌​ទឹកក្រូច ល្ហុង​មាន​រសជាតិ​ផ្អែម​ត្រជាក់​គួរ​ជាទី​ទាក់ចិត្ត​។ វា​មាន​រាង​មូល​ទ្រវែង​និង​អាច​មាន​ប្រវែង​ដល់​ទៅ​៥០,៨​សង់ទីម៉ែត្រ​។ តែ​ជា​ធម្មតា​នៅ​លើ​ទីផ្សារ​ប្រវែង​ជា​មធ្យម​របស់​វា​គឺ​១៧,៧៨​សង់ទីម៉ែត្រ​និង​មាន​ទម្ងន់​ប្រហែលជា​កន្លះ​គីឡូក្រាម ។

ផ្លែ​ល្ហុង​ក៏​ដូច​ជាដើម​របស់​វា​គឺ​ផ្ទុក​ទៅ​ដោយ Papain-​ជា​អង់​ហ្ស៊ី​ម​ដែល​ជួយ​ប្រូ​តេ​អ៊ីន​រំលាយ​អាហារ​។ អង់​ហ្ស៊ី​ម​នេះ​ត្រូវ​បាន​ផ្តោត​ជា​ពិសេស​នៅ​ពេល​ល្ហុង​មិន​ទាន់​ទុំ ។

ក្រៅពី​នេះ​អត្ថប្រយោជន៍​សុខភាព​ដ៏​សំខាន់​បំផុត​របស់​ល្ហុង​ទុំ​មាន​ដូច​ជា​៖

-​ការពារ​ជំងឺ​បេះដូង​៖ ល្ហុង​សម្បូរ​ដោយ​វីតាមីន C, E និង A ។ ទាំង​៣​នេះ​គឺជា​សារធាតុ​ប្រឆាំង​នឹង​អុក​ស៊ី​ដ​កម្ម​ដ៏​ខ្លាំង​បំផុត​ដ្បិត​វា​អាច​ជួយ​ទប់ស្កាត់​ការ​ធ្វើ​អុក​ស៊ី​ដ​កម្ម​របស់​កូ​ឡេ​ស្តេ​រ៉ូ​ល​។ សូម​បញ្ជាក់​ថា នៅ​ពេល​កូ​ឡេ​ស្តេ​រ៉ូ​លអាច​ធ្វើ​អុក​ស៊ី​ដ​កម្ម​បាន ពេល​នោះ​វា​នឹង​អាច​ធ្វើ​ឱ្យ​ស្ទះ​សរសៃឈាម និង​បង្កើត​បានជា​ការ​គាំងបេះដូង​ឬ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​។ តែ​ទោះជា​យ៉ាងណា វីតាមីន E និង C​ដែល​នៅ​ក្នុង​ល្ហុង​បង្កើត​បានជា​សមាសធាតុ​មួយ​ឈ្មោះ paraoxonase-​ជា​អង់​ហ្ស៊ី​ម​ដែល​ទប់ស្កាត់​ការ​ធ្វើ​អុក​ស៊ី​ដ​កម្ម​របស់​កូ​ឡេ​ស្តេ​រ៉ូ​ល LDL និង HDL ។

-​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​សារធាតុចិញ្ចឹម​របស់​ផ្លែ​ល្ហុង​ក៏​បាន​បង្ហាញ​ពី​ផលប្រយោជន៍​ផ្សេង​មួយទៀត​ផង​ដែរ​នោះ​គឺ​ទប់ស្កាត់​ជំងឺមហារីក​ពោះវៀនធំ ។ សារធាតុ​សរសៃ​របស់​វា​មាន​លទ្ធភាព​ប្រមូល​ចង​សារធាតុពុល​ដែល​បង្ក​ឱ្យទៅ​ជា​មហារីក​នៅ​ក្នុង​ពោះវៀនធំ ហើយ​យក​ទៅ​រក្សា​ទុក​ឱ្យ​ឆ្ងាយ​ពី​កោសិកា​ការពារ​ពោះវៀនធំ​។ បន្ថែម​ពីលើ​នេះ​ទៀត សារធាតុ​ហ្វូ​ឡា​ត វីតាមីន C បេ​តា​ការ៉ូ​តែ​ន​និង​វីតាមីន E របស់​ផ្លែ​ល្ហុង​រួម​បញ្ចូល​គ្នា​មាន​សម្ថ​ភាព​កាត់​បន្ថយ​បាន​នូវ​អត្រា​គ្រោះថ្នាក់​ដោយ​ជំងឺមហារីក​ពោះវៀនធំ ។

-​ជួយ​ប្រឆាំង​នឹង​ការ​រលាក​៖ អង់​ហ្ស៊ី​ម papain និង chymopapain របស់​ផ្លែ​ល្ហុង​បាន​ត្រូវ​បង្ហាញ​ថា មាន​សមត្ថភាព​ជួយ​បន្ថយ​ការ​រលាក​និង​ធ្វើ​ឱ្យ​ឆាប់​ជា​សះស្បើយ​ពី​ការ​រលាក ។

-​ជួយ​បង្កើន​កម្លាំង​ថាមពល​ដល់​ប្រព័ន្ធ​ស៊ាំ​របស់​រាង​កាយ ។

-​ជួយ​ការពារ​ប្រឆាំង​នឹង​ជំងឺ​ឈឺសន្លាក់​ឆ្អឹង​និង​ជួយ​ធ្វើ​ឱ្យ​សួត​មាន​សុខភាព​ល្អ ។ តាម​ការ​សិក្សា​មួយ​របស់​សាកលវិទ្យាល័យ Kansas State University សហរដ្ឋអាមេរិក​បញ្ជាក់​ថា ទទួលទាន​ប្រភេទ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន A តួយ៉ាង​ដូច​ជា​ផ្លែ​ល្ហុង​នេះ​នឹង​ជួយ​ធ្វើ​ឱ្យ​សួត​របស់​គេ​បាន​ល្អ​ប្រសើរ​ជា​ពិសេស​បណ្តា​អ្នក​ដែល​ជក់បារី ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter