. . . . . .
.
ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤

.
គួរ​ធ្វើ​ដូច​ម្តេច ​ដើម្បី​កាត់​បន្ថយ​ ភាព​ជ្រីវជ្រួញ​លើ​ផ្ទៃមុខ ?
June 06, 2016 (23:02:31) [ 1553 ]
 
 
ភាព​ជ្រីវជ្រួញ​លើ​ផ្ទៃមុខ​គឺជា​ផ្នែក​មួយ​ដែល​មនុស្ស​គ្រប់​រូប​មិន​អាច​ចៀស​ផុត​បាន​នៅ​ពេល​ឈាន​ចូល​ដល់​វ័យចាស់ ។ ទោះជា​ដូច្នេះ​ក្តី មនុស្ស​មួយ​ភាគ​ធំ​ក្នុង​សម័យ​បច្ចុប្បន្ន​បាន​ជួប​ប្រទះ​នូវ​ភាព​ជ្រីវជ្រួញ​បែប​នេះ​តាំងពី​ឈាន​ចូល​ដល់​វ័យ​កណ្តាល​មក​ម្ល៉េះ ។ ខាងក្រោម​នេះ​ជា​មធ្យោបាយ​មួយ​ចំនួន​ ដែល​ប្រហែលជា​អាច​ជួយ​កាត់​បន្ថយ​កង្វល់​ របស់​លោក​អ្នក​បាន ៖

១-​បន្ថែម​ការ​ទទួលទាន​ត្រី​ឱ្យ​បាន​ច្រើន៖ ត្រី ជា​ពិសេស​ត្រីសូ​ម៉ុង​ជា​ប្រភព​ដែល​សម្បូរ​ទៅ​ដោយ​ប្រូ​តេ​អ៊ីន និង​អាស៊ី​ដ​ខ្លាញ់​អូ​មេ​ហ្គា​-៣​។ បណ្តា​អ្នកជំនាញ​និយាយ​ថា អាស៊ី​ដ​ខ្លាញ់​អូ​មេ​ហ្គា​-៣​មាន​នាទី​សំខាន់​បំផុត​ជួយ​ចិញ្ចឹម​ស្បែក​ឱ្យ​មើលទៅ​ភ្លឺ​ថ្លា ក្មេង​ជាង​វ័យ កាត់​បន្ថយ​បាន​នូវ​ភាព​ជ្រីវជ្រួញ ។

២-​ប្រើប្រាស់​ឡេ​លាបមុខ​ប្រភេទ alpha-hydroxy acids( AHAS)៖ AHAS មាន​សមត្ថភាព​ភាព​លាង​ជម្រះ​ចោល​ស្រទាប់​ខាងលើ​នៃ​កោសិកា​ស្បែក​ដែល​ងាប់ កាត់​បន្ថយ​ការ​លេច​ចេញ​ស្នាម​រន្ធ​ញើស ស្នាម​ជ្រួញ​នានា ជា​ពិសេស​នៅ​បរិវេណ​ក្រោម​ភ្នែក​និង​កន្ទុយភ្នែក​។ ប៉ុន្តែ​ត្រូវ​ចង​ចាំ​ថា ប្រើ​ប្រភេទ​ឡេ AHAS នេះ អាច​នាំ​ឱ្យ​ស្បែក​ងាយ​នឹង​ជាំ​ខ្មៅ​ពេល​ត្រូវ​ពន្លឺ​ថ្ងៃ​។ ដូច្នេះ​សូម​ប្រើប្រាស់​ក្រែ​ម​ការពារ​កំ​ដៅ​ថ្ងៃ​ឱ្យ​បាន​ច្រើន​រៀងរាល់ថ្ងៃ ។

៣-​មិន​ត្រូវ​លុបលាង​មុខ​ច្រើន​ដង​ពេក​ទេ៖ ទឹក​ម៉ាស៊ីន​មាន​សារធាតុ​មួយ​ប្រភេទ​អាច​លាង​ជម្រះ​សំណើម​និង​ប្រេង​ធម្មជាតិ​របស់​ស្បែក​ដែល​មាន​តួនាទី​ប្រឆាំង​នឹង​ភាព​ជ្រីវជ្រួញ ។ លុបលាង​មុខ​ញឹកញាប់​គឺ​មាន​ន័យ​ថា លុបលាង​វត្ថុ​ការពារ​របស់​ស្បែក​មុខ ។ ចូរ​ប្រើប្រាស់​ជែ​ល​ឬ​ក្រែ​ម​ការពារ​ស្បែក​មុខ​ក្នុង​ពេល​លុបលាង​ម្តង​ៗ ។

៤-​ប្រើប្រាស់​ផលិតផល​ថែរក្សា​ស្បែក​មាន​ផ្ទុក​វីតាមីន C៖ ការ​សិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ថា ក្រែ​ម​ដែល​មាន​ផ្ទុក​វីតាមីន C អាច​ជួយ​បង្កើន​ផលិតកម្ម​ប្រូ​តេ​អ៊ីន​ការពារ​ស្បែក​ពី​ការ​បំផ្លាញ​ដោយ​កាំរស្មី UVA/UVB ឈ្មោះ Collagen ។ ប្រភេទ​ផលិតផល​ល្អ​បំផុត​សម្រាប់​ថែរក្សា​ស្បែក​មិន​ឱ្យ​ជ្រីវជ្រួញ​និង​មាន​ផ្ទុក​វីតាមីន C គឺ ប្រភេទ​ក្រែ​ម​ដែល​មាន​ផ្ទុក​សារធាតុ L-ascorbic acid ។

៥-​អនុវត្ត​វិធានការ​មួយ​ចំនួន​ដូច​ជា ៖

-​ចៀសវាង​ត្រូវ​កំ​ដៅ​ថ្ងៃ​ខ្លាំង

-​ឡេ​ការពារ​ស្បែក​ពី​កំ​ដៅ​ថ្ងៃ

-​ពាក់​ស្បៃ​ការពារ​កំ​ដៅ​ថ្ងៃ

-​កុំ​ជក់បារី

-​ប្រើ​ប្រភេទ​ក្រេ​ម​ជួយ​ឱ្យ​ស្បែក​មាន​សំណើម​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 13 នាក់
  Flag Counter
Flag Counter