តើមកពីកត្តាអ្វីខ្លះ ដែលញ៉ាំងឱ្យបុរស ឆាប់ចេញទឹកកាម? (18+)
|
June 06, 2016 (22:56:13)
|
[ 1448 ] |
|
|
|
|
មានបុរសជាច្រើនឆ្ងល់ និងកំពុងតែស្វែងរកចម្លើយពីបុព្វហេតុដែលធ្វើឱ្យពួកគេឆាប់ចេញទឹកកាមពេលរួមរ័ក ។ អ្វីដែលជាការខ្មាសអៀនបំផុតនោះ បុរសម្នាក់ក្នុងចំណោម៣នាក់(តួលេខប៉ាន់ស្មាន)គឺបានចេញទឹកកាមរួចទៅហើយ ខណៈដែលពួកគេទើបតែញាត់អង្គជាតិចូលប្រដាប់ភេទស្ដ្រីនោះ ។ បើទោះជាបញ្ហានេះអាចមិនមែនជារឿងធំដុំចំពោះសុខភាពទូទៅ ប៉ុន្ដែវាក៏អាចបំផ្លាញចោលនូវក្ដីសប្បាយក្នុងជីវិតលើគ្រែរបស់បុរស ក៏ដូចជាស្ដ្រីផងដែរ ។
ខាងក្រោមនេះជាកត្ដាប្រឈមដែលនាំឱ្យបុរសឆាប់ចេញទឹកកាម ៖
I-បុព្វហេតុ ៖ បុព្វហេតុពិតប្រាកដនៃការឆាប់ចេញទឹកកាមមិនត្រូវបានគេដឹងច្បាស់លាស់ទេ ដ្បិតពុំទាន់មានការសិក្សា ពិសោធន៍លើបញ្ហានេះនៅឡើយ ។ ទោះជាយ៉ាងណាក្ដី យោងតាមគ្រូពេទ្យជំនាញអះអាងថា ការឆាប់ចេញទឹកកាមបណ្ដាលមកពី ៖
១-បុព្វហេតុចិត្ដសាស្ដ្រ ៖ វេជ្ជបណ្ឌិតមួយចំនួនជឿថា បទពិសោធន៍រួមភេទលើកដំបូងអាចបង្កើតបានជាគំរូមួយ ដែលអាចពិបាកនឹងផ្លាស់ប្ដូរនៅពេលក្រោយក្នុងជីវិត តួយ៉ាងដូចជា៖
-ស្ថានភាពដែលអ្នកអាចនឹងត្រូវប្រញាប់ប្រញាល់ឈានដល់ចំណុចកំពូល ។
-អារម្មណ៍គិតថា ខ្លួនកំពុងធ្វើខុស ហើយអារម្មណ៍បែបនោះបានបង្កើនទំនោររបស់អ្នកឱ្យធ្វើសកម្មភាពយ៉ាងរហន់ ។
បុព្វហេតុចិត្ដសាស្ដ្រផ្សេងទៀតមានដូចជា ៖
-លិង្គខ្សោយ ៖ បណ្ដាបុរសដែលអន្ទះសាខ្លាំងលើភាពរឹងមាំរបស់នាយច្រមក់អំឡុងការរួមភេទអាចបង្កើតបានជាគំរូមួយនៃការបាញ់ចេញទឹកកាម ដែលមិនងាយនឹងផ្លាស់ប្ដូរបាន ។
-ភាពអន្ទះសា ធុញថប់ក្នុងអារម្មណ៍
-បញ្ហានៃការទាក់ទង
២-បុព្វហេតុជីវសាស្ដ្រ ៖ បុព្វហេតុជីវសាស្ដ្រមួយចំនួនដែលអាចនឹងធ្វើឱ្យឆាប់ចេញទឹកកាមរួមមាន ៖
-កម្រិតអ័រម៉ូនមិនប្រក្រតី
-កម្រិតសារធាតុគីមីរបស់ខួរក្បាលមានឈ្មោះថា Neurotransmitters មិនប្រក្រតី។
-សកម្មភាពប្រតិកម្មតបរបស់ប្រព័ន្ធបញ្ចេញទឹកកាមខុសប្លែកពីធម្មតា ។
-មានបញ្ហាក្រពេញទីរ៉ូអ៊ីដ ។
-ការរលាក និងការឆ្លងមេរោគក្នុងប្រូស្ដាត ឬបង្ហូរនោម ។
-ការខូចប្រព័ន្ធសរសៃប្រសាទ បណ្ដាលមកពីការវះកាត់ ។
II-កត្ដាប្រឈម ៖ មានកត្ដាប្រឈមសំខាន់ៗមួយចំនួនដែលញ៉ាំងឱ្យបុរសឆាប់ចេញទឹកកាមក្នុងនោះរួមមាន ៖
-លិង្គខ្សោយ ៖ ប្រសិនបើអ្នកម្ដងម្កាលមានបញ្ហាពិបាករក្សាលិង្គឱ្យរឹងបានយូរនោះអត្រាប្រឈមនឹងការឆាប់ចេញទឹកកាមកើនឡើងខ្ពស់ ។
-មានបញ្ហាសុខភាព ៖ បុរសមានសុខភាពមិនបរិបូរណ៍ តួយ៉ាងដូចជា មានបញ្ហាបេះដូង គឺមិនអំណោយផលក្នុងការរួមភេទឡើយ ។
-ភាពធុញថប់ និងតានតឹងក្នុងអារម្មណ៍៖ វាដើរតួនាទីសំខាន់ បណ្ដាលឱ្យទឹកកាមឆាប់ចេញ។
-ការប្រើឱសថព្យាបាលណាមួយ មានពេលខ្លះឱសថមួយចំនួនអាចធ្វើឱ្យប៉ះពាល់ដល់សកម្មភាពបញ្ជូនសារធាតុគីមីនៅក្នុងខួរក្បាល ដែលប្រការនេះនឹងធ្វើឱ្យបុរសឆាប់ចេញទឹកកាមអំឡុងពេលរួមភេទ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|