. . . . . .
.
ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤

.
អ្វី​ទៅ​ដែល​ហៅ​ថា «​មហារីក​សួត​» អ្វី​ទៅ​ជា​ការ​ព្យាបាល​បែប​ទំនើប?
May 22, 2016 (13:47:51) [ 1525 ]
 
 
រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត​អ៊ា​វ សុខា ប្រធាន​ផ្នែក​ជំងឺមហារីក និង​ឈាម​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​មាន​ប្រសាសន៍​ថា អ្វី​ទៅ​ដែល​ហៅ​ថា​មហារីក​សួត? និង​អ្វី​ទៅ​ជា​ការ​ព្យាបាល​បែប​ទំនើប ?

មហារីក​សួត​មាន​មូលហេតុ​ជា​បី​យ៉ាង​ធំ​ៗ គឺ​មូលហេតុ​ទី​១​មាន​កម្រិត​៩០%​មក​ពី​ផ្សែង​បារី​(​ច្រើន​ជាងគេ​) និង​ទី​២-​នៅ​ក្នុង​ហ្វី​ប្រូ​ស៊ីម៉ង់ត៍​និង​ម្នាងសិលា​(​អា​បេ​ស្ទូ​ស​)​នៅ​ស្រុក​ខ្មែរ និង​ប្រទេស​កំពុង​អភិវឌ្ឍ​ដូច​ប្រទេស​អាស៊ាន​យើង គឺ​នៅ​ក្នុង​ហ្វី​ប្រូ​ស៊ីម៉ង់ត៍​ដែល​យើង​ប្រក់ផ្ទះ​ហើយ និង​នៅ​ក្នុង​ម្នាងសិលា​ខ្លះ​ដែល​គេ​ដាក់​មាន​សរសៃ​របស់​អា​បេ​ស្ទូ​ស អាហ្នឹង​វា​ហុយ​តិច​ៗ​នៅ​ក្នុង​ខ្យល់​រួច​យើង​ដកដង្ហើម​ចូល​ក្នុង​ខ្លួន​បើ​មិន​អុីចឹ​ង​ទេ​នៅ​ជនបទ​យើង​ត្រងទឹក​ភ្លៀង​ពេល​ភ្លៀង​មក​សរសៃ​របស់​អា​បេ​ស្ទូ​ស​នៅ​ក្នុង​ហ្វី​ប្រូ​ស៊ីម៉ង់ត៍​ចូល​ក្នុង​ពាងទឹក​យើង​នាំ​គ្នា​ផឹកទឹក​ពាង​នោះ​ទៅ​អាច​ឲ្យ​យើង​កើត​មហារីក​ប្លោក​នោម មហារីក​សួត ជំងឺ​បែប​នេះ​នៅ​កម្ពុជា​មាន​ច្រើន ។

តើ​យើង​ធ្វើ​ដូច​ម្តេចទៅ​ទើប​ដឹង​ថា មាន​មហារីក​សួត​ឬ​អត់ ? មហារីក​សួត​នៅ​ដំណាក់កាល​ដំបូង​គឺ​អត់​មាន​រោគ​សញ្ញា​អ្វី​ច្បាស់លាស់​អាច​ឱ្យ​យើង​ដឹងខ្លួន​មុន​នោះ​ទេ គឺ​សួត​វា​វិ​វ​ឌ្ឍ​ស្ងាត់ស្ងៀម​នៅ​ក្នុង​ខ្លួ​ម​មនុស្ស​យើង​ហើយ វា​វិ​វ​ឌ្ឍ​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​ហើយ ទើប​វា​ឲ្យ​រោគ​សញ្ញា​ដូច​ជា​ក្អក​ស្ងួត ធ្លាក់ឈាម ដកដង្ហើម​ហត់ ឈឺទ្រូង ។ ប៉ុន្តែ​រោគ​សញ្ញា​ទាំង​អស់នោះ​ក៏​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ក្រៅពី​មហារីក​សួត​ដែរ​ដូច​ជា របេង​សួត រលាក​សួត​ជាដើម​។ ពេល​ដែល​មាន​រោគ​សញ្ញា​ទាំង​អស់នេះ​គឺថា គ្រូពេទ្យ​ឲ្យ​អ្នកជំងឺ​ធ្វើការ​ថត​សួត​ហើយ​ឃើញ​មាន​ដុំ​នៅ​ក្នុង​សួត តែ​កាលណា​ឃើញ​ដុំ​ក្នុង​សួត​ទៅ គ្រូពេទ្យ​អាច​ធ្វើ​វិធី​មួយ​ដោយ​ចាក់​ម្ជុល​ចូល​ទៅ​ក្នុង​ដុំ​ហ្នឹង​ដើម្បី​បឺត​យក​សាច់​នោះ​ទៅ​វិភាគ​មើល​ប្រភេទ​ជំងឺ ។

ការ​ចាក់​យក​សាច់​ទៅ​ពិសោធន៍​មើល គេ​អាច​ថត​ស្កេ​ន​ហើយ បាន​គេ​ចាក់​ម្ជុល​ចូល ឬ​មួយ​គេ​មិន​ប្រើ​វិធី​ហ្នឹង​ទេ​គឺថា គេ​អាច​សុង​ចូល​តាម​ច្រមុះ​ចូល​តាម​បំពង់ខ្យល់​ចូល​ដល់​ក្នុង​ទងសួត​ទៅ​គេ​ឃើញ​ដុះ​ដុំ​សាច់​នៅ​ក្នុង​បំពង់​សួត​ពេល​ហឹ្ន​ង​យើង​ក៏​បិ​ច​យក​ដុំ​សាច់​ហ្នឹង​ទៅ​ពិសោធន៍​មើល ។ នៅ​ពេល​ដែល​ពិសោធន៍​មើលឃើញ​ថា​ក្នុង​ប្រទេស​កម្ពុជា​យើង​ឃើញ​មាន​មហារីក​សួត​បួន​ប្រភេទ ។ មហារីក​សួត​ដែល​យើង​ជួប​ប្រទះ​ច្រើន​ជាងគេ​គឺ​ប្រភេទ​អា​ដេ​ណូ​កា​សេ​ណូ​នេះ​គឺជា​ប្រភេទ​ឈ្មោះ​កោសិកា​ដែល​មាន​មហារីក​ដែល​មាន​ប្រហាក់ប្រហែល​៥០% ហើយ​ប្រភេទ​នេះ​គឺថា យើង​អាច​ព្យាបាល​ឲ្យ​ជា​សះស្បើយ​បាន​ខ្លះ និង​ព្យាបាល​ឲ្យ​រស់​បាន​យូរ​ទៀត ព្រោះ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​មាន​មធ្យោបាយ​ព្យាបាល​មាន​ប្រសិទ្ធភាព ហើយ​នៅ​មាន​ជំងឺមហារីក​សួត​បី​ប្រភេទ​ទៀត​ដែល​យើង​ភាគច្រើន​ទទួល​បរាជ័យ​ក្នុង​ការ​ព្យាបាល ។ ដើម្បី​យើង​ព្យាបាល​ជំងឺមហារីក​សួត​បាន គឺ​ទាមទារ​ដឹង​ថា​មហារីក​សួត​នោះ​ប្រភេទ​មួយ​ណា ? ទើប​យើង​អា​ចរកថ្នាំ​ឬ​រក​មធ្យោបាយ​ព្យាបាល​ហ្នឹង​ប្រើ​ទៅ​មាន​ប្រសិទ្ធភាព បើសិនណា​យើង​ព្យាបាល​ព្រាវ​ៗ​គឺថា វា​អស់​ថវិកា​អត់​ប្រយោជន៍ ហើយ​អត់​ផល​អ្វី​ទេ ។ នៅ​ពេល​ថ្មី​ៗ​នេះ​តាម​ការ​សិក្សា​កាលពី​ឆ្នាំ​២០១៥​រក​ឃើញ​ថា បើសិនជា​ជំងឺមហារីក​សួត​ហ្នឹង យើង​អាច​រក​ឃើញ​នៅ​ដំណាក់កាល​ដំបូង​ៗ ដំណាក់កាល​ទី​១-​ទី​២ ការ​ព្យាបាល​ឲ្យ​ជា​សះស្បើយ​ដោយ​ការ​វះកាត់​បូក​នឹង​ថ្នាំ​ផង​អត្រា​ការ​ជា​សះស្បើយ​មាន​រហូត​ដល់​៨៥% ។ ហើយ​បើសិន​ថា​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​ទី​៣-​ទី​៤ មហារីក​សួត​រាលដាល​ទៅ​សរីរាង្គ​ផ្សេង​ៗ​ទៀត​ហើយ អត្រា​ជា​សះស្បើយ​មាន​តែ​៣,៥%​ទៅ​៤%​ប៉ុ​ណ្ណោះ ព្រោះ​មហារីក​នេះ​វា​បាន​រាលដាល​ទៅ​មុខ​ហើយ ។ ប៉ុន្តែ​នៅ​ពេល​អ្នក​កើត​ជំងឺមហារីក​សួត​ដែល​មក​មន្ទីរពេទ្យ​សព្វ​ថ្ងៃជា​ពិសេស​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​គឺថា អ្នក​កើត​ជំងឺមហារីក​សួត​ដែល​មក​រក​សេវា​ព្យាបាល​មាន​៧២% មក​មន្ទីរពេទ្យ​ក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ​គឺ​ដំណាក់កាល​ទី​៣​និង​ទី​៤ ដូច្នេះ​ហើយ​ធ្វើ​ឲ្យ​អត្រា​ការ​ព្យាបាល​ឲ្យ​ជា​សះស្បើយ​នៅ​មាន​កម្រិត​ទាប ។

លោក​វេជ្ជបណ្ឌិត អ៊ា​វ សុខា បាន​បញ្ជាក់​ថា មធ្យោបាយ​ងាយ​បំផុត​ក្នុង​ការ​កាត់​បន្ថយ បើ​អ្នក​ជក់បារី​ច្រើន​កាត់​បន្ថយ​ការ​ជក់បារី​ឲ្យ​នៅ​តិច​បំផុត ហើយ​បើ​អ្នក​ទើបតែ​ជក់​តិច​ៗ​ត្រូវ​ឈប់​ជក់បារី​ទៅ ហើយ​យើង​កុំទៅ​អង្គុយ​ជិត​ឬ​ឈរ និង​ទៅ​ញ៉ាំ​បាយ​ជាមួយ​អ្នក​ជក់ ។ បើសិន​អ្នក​ជក់បារី​ចោល​មិន​បាន​ពេល​ចង់​ជក់បារី​នោះ​សូម​មេត្តា​ទៅ​រក​កន្លែង​ណា​ដែល​គ្មាន​មនុស្ស​ដើម្បី​ការពារ​កុំឱ្យ​អ្នក​ដទៃ​ទទួល​ផ្សែង​បារី និង​ទទួល​គ្រោះថ្នាក់​កើត​មហារីក​សួត​ដោយសារ​តែ​យើង​ជា​អ្នក​ជក់បារី​។ ទី​២​គឺថា បើសិនជា​យើង​សង់ផ្ទះ​នៅ​ជនបទ​បើ​អាច​ចៀស​បាន​សុំ​មេត្តា​កុំ​ប្រើ​ហ្វី​ប្រូ​ស៊ីម៉ង់ត៍ ហើយ​យើង​បែរមក​ប្រក់​ក្បឿង​វិញ​ទៅ ព្រោះ​ក្បឿង​វា​គ្មាន​សារជាតិ​អា​បេ​ស្ទូ​ស​នោះ​ទេ ហើយ​យើង​ក៏​អាច​កាត់​បន្ថយ​អត្រា​កើត​ជំងឺមហារីក​សួត និង​មហារីក​ប្លោក​នោម​ផង​ដែរ ។ កត្តា​ទី​៣​ដែល​បណ្តាល​មក​ពី​សារធាតុ​វិទ្យុសកម្ម​នៅ​ក្នុង​ធម្មជាតិ​គឺថា យើង​គេច​មិន​ផុត​នោះ​ទេ ព្រោះ​យើង​រស់នៅ​លើ​ផែនដី​ក្រោម​មេឃ​នេះ​វា​ប្រព្រឹត្ត​ទៅ​តាម​ច្បាប់ធម្មជាតិ​ទៅ​ហើយ ។ លោក​វេជ្ជបណ្ឌិត​បាន​រំលឹក​ថា ការ​ព្យាបាល​ជំងឺ​ចង់​ឲ្យ​ឆាប់​ជា​សះស្បើយ​សូម​ប្រជាពលរដ្ឋ​ឆាប់​មក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដើម្បី​ឲ្យ​គ្រូពេទ្យ​ដែល​មាន​ឯកទេស​ផ្នែក​ជំងឺមហារីក​សួត និង​មហារីក​ប្លោក​នោម​ធ្វើការ​ពិនិត្យ​ជំងឺ​ដំណាក់កាល​ដំបូង​ហើយ​ព្យាបាល​ឆាប់​ជា​សះស្បើយ ហើយ​អាច​សង្គ្រោះ​ជីវិត​យើង​បាន ។ យ៉ាងតិច​ណាស់​ក្នុង​មួយ​ឆ្នាំ​ត្រូវ​មក​មន្ទីរពេទ្យ​ឲ្យ​បាន​មួយ​ដង​ដើម្បី​គ្រូពេទ្យ​ជំនាញ​ពិនិត្យ​នៅ​ពេល​ដែល​យើង​មិន​ទាន់​ឈឺ និង​រក​អ្នកជំងឺ​ដែល​ឈឺ​តិច​ៗ​ព្យាបាល​ទប់ស្កាត់​គឺ​អាច​ជួយ​សង្គ្រោះ​ជីវិត​យើង​បាន ។

មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បច្ចុប្បន្ន​មាន​គ្រូពេទ្យ​ជំនាញ​ឯកទេស​ផ្នែក​មហារីក​ដែល​អាច​ផ្តល់​មធ្យោបាយ​ជួយ​សង្គ្រោះ​ជីវិត​អ្នកជំងឺ​បាន និង​មាន​ថ្នាំ​ល្អ​ៗ​សម្រាប់​ព្យាបាល​ជំងឺមហារីក​នេះ​ផង​ដែរ​មិន​ចាំបាច់​ចំណាយ​ពេលវេលា និង​ថវិកា​ច្រើន​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស​នោះ​ទេ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 9 នាក់
  Flag Counter
Flag Counter