. . . . . .
.
ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤

.
តើ​ស្ត្រី​គួរ​ហាត់ប្រាណ​និង​ទទួលទាន​បែប​ណា​ដើម្បី​បង្កើន​ទំហំ​សុដន់​មិនបាច់​វះកាត់ ?
May 22, 2016 (13:45:37) [ 1456 ]
 
 
ស្ត្រី​ភាគច្រើន​ចង់បាន​ទំហំ​សុដន់​របស់​ខ្លួន​ធំ បន្តិច ។ ជា​ញយ​ដង ពួក​គេ​តែង​ជួប​ការ​លំបាក​ក្នុង​ការ​ស្វែងរក​សម្លៀក​បំពាក់​ណា​ដែល​ទាក់ទាញ​និង​បិទ​បាំង​ដើមទ្រូង​ស្ទើរតែ​រាបស្មើ​របស់​ពួក​គេ ។ Estrogen គឺជា​អ័រម៉ូន​ដើរតួ​នាទី​សំខាន់​សម្រាប់​ការ​លូតលាស់​ធំធាត់​របស់​សុដន់ ។ ឈាន​ដល់​វ័យ​ជំទង់ ក្មេង​ស្រី​ចាប់ផ្តើម​លូតលាស់​ជាលិកា​សុដន់ ហើយ​ជា​ធម្មតា​ពួក​គេ​ត្រូវការ​អាវទ្រនាប់​មាន​ទំហំ​ធំ​ទៅ​ៗ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ ប៉ុន្តែ ទន្ទឹម​នឹង​នេះ ក៏​មាន​ស្ត្រី​មិន​តិច​ដែរ​ដែល​ឈឺក្បាល​នឹង​ទំហំ​ដើមទ្រូង​ដែល​ស្ទើរតែ​មើល​មិនឃើញ​របស់​ខ្លួន ។ យ៉ាងណា​ក៏​ដោយ យោង​តាម​អ្នកជំនាញ​អះអាង​ថា ពួក​គេ​នៅ​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​តាម​រយៈ​របប​អាហារ​ទទួលទាន​និង​ការ​ហាត់ប្រាណ ។

*​លំ​ហាត់ប្រាណ​៖
១- លើក​ដុំ​ដែក​តូច ៖ អ្នក​អាច​អង្គុយ​លើ​កៅអី​មាន​បង្អែក​រួច​លើក​ដុំ​ដែក​ដែល​មាន​ទម្ងន់​២.៥​គីឡូក្រាម​សម្រាប់​ដៃ​ម្ខាង​ៗ ។ ចូរ​លើក​ឱ្យ​បាន​៣​ជុំ​ហើយ​ក្នុង​ជុំ​លើក​ឱ្យ​បាន​៥​ដង​។

២- អា​វ៉ង់​ផ្កាប់មុខ​លើ​ដី​រាប់​ឱ្យ​បាន ៣ ។ ធ្វើ​ដដែល​ៗ​ឱ្យ​បាន​យ៉ាង​ហោច​ណាស់​៥​លើក ។

៣- លើក​ទម្ងន់​ដោយ​ផ្តេក​ខ្នង​លើ​កៅអី​វែង​។ ចូរ​ដេក​ផ្ងារ​លើ​កៅអី​វែង ហើយ​ដៃ​ទាំង​២​លើក​ទម្ងន់​ម្ខាង​ៗ២,៥​គីឡូក្រាម ។ ធ្វើ​បែប​នេះ​ឱ្យ​បាន​៣​ជុំ ដោយ​ក្នុង​មួយ​ជុំ​ត្រូវ​លើក​ឱ្យ​បាន​១០​ដង ។

*​របប​អាហារ ៖ តើ​គួរ​ទទួលទាន​អាហារ​អ្វីខ្លះ​ដើម្បី​បង្កើន​ទំហំ​សុដន់ ?
១- សុដន់​មិន​រីក​ធំ​ក៏​ព្រោះ​វត្តមាន​លើស​តម្រូវការ​នៃ​អ័រម៉ូន Testosterone ។ ចូរ​ទទួលទាន​បន្លែ​និង​ផ្លែ​ឈើ​ស្រស់​ព្រមទាំង​គ្រាប់​ធញ្ញជាតិ​ឱ្យ​បាន​ច្រើន​ដើម្បី​ទប់ស្កាត់​ការ​ផលិត​អ័រម៉ូន​នេះ​លើស​តម្រូវការ ។

២- ចូរ​ទទួលទាន​ពពួក​សណ្តែក​ដែល​មាន​ផ្ទុក​អ័រម៉ូន​រុក្ខជាតិ Estrogens ដូច​ជា សណ្តែកសៀង សណ្តែកអង្គុយ​ឬ​សណ្តែកក្រហម និង​សណ្តែកបារាំង​ឬ​សណ្តែកខៀវ​ជាដើម ។ Estrogens ជា​អ័រម៉ូន​ទទួល​បន្ទុក​សម្រាប់​ការ​លូតលាស់​ជាលិកា​សុដន់ ។

៣- ចូរ​ដាក់​បញ្ចូល​ប្រភេទ​ជី​បង់​សម្ល​ស្រស់​ៗ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ។ ជី​ភ្លូ​ត្រូវ​បាន​គេ​គិត​ថា​ជា​ជំនួយ​យ៉ាង​សំខាន់​សម្រាប់​ការ​រីក​ធំធាត់​របស់​សុដន់ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter