. . . . . .
.
ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤

.
ពិសា​ទឹក​3​លី​ត្រ​ក្នុង​1​ថ្ងៃ​កាត់​បន្ថយអត្រា​ប្រឈម​ក្រួស​ក្នុង​តម្រងនោម
May 22, 2016 (13:44:03) [ 1471 ]
 
 
យោង​តាម​វេជ្ជបណ្ឌិត​ជំនាញ​បានឱ្យ​ដឹង​ថា ករណី​ថ្មី​ៗ​នៃ​ជំងឺ​ក្រួស​ក្នុង​តម្រងនោម​ដែល​កើត​មា​នៅ​លើ​មនុស្ស​រាប់​ពាន់​រាប់​ម៉ឺន​នាក់​ក្នុង​១​ឆ្នាំ​ៗ​បង្ក​ឡើង​ដោយ​ភាព​ព្រងើយកន្តើយ ឬ​ការ​បដិសេធ​នូវ​ភាព​ចាំបាច់​ក្នុង​ការ​ទទួលទាន​ទឹក​មួយ​ថ្ងៃ​ឱ្យ​បាន​៣​លី​ត្រ ។

Bhaskar Somani វេជ្ជបណ្ឌិត​ឯកទេស​ខាង​វះកាត់​នៅ​មន្ទីរពេទ្យ Southampton General Hospital បាន​ថ្លែង​ថា កង្វះខាត​ការ​យល់​ដឹង​អំពី​គ្រោះថ្នាក់​ទាំងឡាយ​ដែល​បណ្តាល​មក​ពី​ការ​ខ្វះ​ជាតិ​ទឹក គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ដែល​ទទួលខុសត្រូវ​លើ​កំណើន​អ្នក​កើត​ជំងឺ​ក្រួស​ក្នុង​តម្រងនោម​ប្រចាំឆ្នាំ ដោយ​ក្នុង​នោះ​រាប់​ទាំង​មនុស្ស​វ័យក្មេង​ផង​ដែរ ។ លោក​បន្ត​ថា ចំនួន​អ្នក​ទៅ​កាន់​មន្ទីរពេទ្យ ដោយសារ​ក្រួស​ក្នុង​តម្រងនោម​បាន​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ​រវាង​ពី​៥%​ទៅ​១០% ។ រយៈពេល​ជាង​១០​ឆ្នាំ​កន្លង​មកនេះ​សម្រាប់​តែ​ចក្រភព​អង់គ្លេស ចំនួន​អ្នក​ចូល​មន្ទីរពេទ្យ​ដោយ​បញ្ហា​គ្រោះថ្នាក់​តម្រងនោម​បាន​កើនឡើង​ដល់​៦៣% ពោល​គឺ​ច្រើន​ជាង​៨​ម៉ឺន​នាក់ ។ មធ្យោបាយ​ល្អ​បំផុត​ដើម្បី​ទប់ស្កាត់​បញ្ហា​ក្រួស​ក្នុង​តម្រងនោម​គឺ​ផ្លាស់​ប្តូរ​បែបបទ​រស់នៅ របប​អាហារ និង​បន្ថែម​ការ​ទទួលទាន​វត្ថុ​រាវ ។

ក្រួស​ក្នុង​តម្រងនោម​កើត​មាននៅ​ពេល​គ្រី​ស្តា​ល់​របស់​អំបិល​ប្រមូលផ្តុំ​គ្នា​បាន​ទៅ​ជា​ដុំ​ហើយ​មិន​អាច​បញ្ចេញ​មក​ក្រៅ​បាន​ដោយ​ការ​ខ្វះ​ជាតិ​ទឹក ហើយ​ជា​រឿយ​ៗ​ដុំ​ទាំងនេះ​ស្ថិត​នៅ​ក្នុង​បំពង់​ប្រព័ន្ធ​ទឹកនោម ។ វា​អាច​បណ្តាល​ឱ្យ​ឈឺចាប់​ក្រលៀន និង​ក្នុង​ពោះ​យ៉ាង​ខ្លាំង​។ ស្ទើរ​គ្រប់​ករណី បញ្ហា​នេះ​អាច​ដោះស្រាយ​បាន​តាម​រយៈ​តែ​ការ​វះកាត់​ប៉ុណ្ណោះ ។ ក្រួស​ក្នុង​តម្រងនោម​ភាគច្រើន​កើត​លើ​មនុស្ស​វ័យ​៣០​ទៅ​៦០​ឆ្នាំ ។ បុរស​មាន​អត្រា​កើត​ជំងឺ​នេះ​មាន​ប្រមាណ​ពី​១០​ទៅ​២០% ខណៈ​ស្ត្រី​អត្រា​កើត​មាន​ពី​៣%​ទៅ​៥%​ប៉ុណ្ណោះ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter